វិស័យ ថាមពល

បណ្ដាក្រុមហ៊ុនប្រេងរបស់ថៃ កំពុងសម្លឹងឈោងចាប់ទីផ្សារផ្សេងៗក្រៅពីកម្ពុជា ខណៈដែលទំនាក់ទំនងកម្ពុជា-ថៃ កាន់តែតានតឹង


នាយកដ្ឋានពាណិជ្ជកម្មថាមពល (DOEB) នៃក្រសួងថាមពលថៃ បានឱ្យដឹងថា បណ្ដាក្រុមហ៊ុនប្រេងរបស់ថៃ និយាយថា ការហាមឃាត់របស់កម្ពុជា មិនឱ្យនាំចូលប្រេងចម្រាញ់នៅប្រទេសថៃ នឹងមិនបង្កផលប៉ះពាល់ធំដុំនោះឡើយ ព្រោះពួកគេអាចប្តូរទិសដៅនាំចេញទៅកាន់ទីផ្សារប្រទេសផ្សេងៗទៀតនៅក្ងតំបន់អាស៊ី ដូចជាសិង្ហបុរី ជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post។
វិស័យ ថាមពល
ដោយ

ប្រទេសថៃ បាននាំចេញប្រេងចម្រាញ់រួចប្រមាណ៦លានលីត្រមកកម្ពុជាក្នុងមួយថ្ងៃនៃសមត្ថភាពចម្រាញ់ប្រេងជិត១៦០លានលីត្រក្នុងមួយថ្ងៃ ដែលនេះបង្ហាញថា ភាគច្រើននៃប្រេងទាំងនោះត្រូវបានប្រើប្រាស់ក្នុងស្រុក ហើយសល់ប៉ុន្មាន គឺសម្រាប់នាំចេញទៅក្រៅប្រទេសដូចជានាំចេញមកកម្ពុជា ជាដើម។

គួររំឭកថា បំរាមមិនឱ្យនាំចូលប្រេងពីប្រទេសថៃនេះ មានប្រសិទ្ធភាពនៅថ្ងៃទី២២ ខែមិថុនា បន្ទាប់ពីភាពតានតឹងតាមព្រំដែនកម្ពុជា-ថៃ កើនឡើងកម្ដៅកាន់តែខ្លាំង។ ទិន្នន័យបង្ហាញថា កម្ពុជា នាំចូលប្រេងសរុបប្រមាណ១០លានលីត្រក្នុងមួយថ្ងៃ ហើយប្រទេសថៃ ជាអ្នកផ្គត់ផ្គង់ធំបំផុតរបស់ខ្លួនដោយសារតម្លៃទាប និងថ្លៃដឹកជញ្ជូនទាប។

មន្ត្រីថៃ អះអាងថា កម្ពុជា ពេលនេះ នាំចូលប្រេងពីប្រទេស ម៉ាឡេស៊ី និងវៀតណាម ជាដើម ដែលមានតម្លៃថ្លៃជាង។ បណ្ដាក្រុមហ៊ុនប្រេងរបស់ថៃ ក៏អាចនឹងកាត់បន្ថយការចម្រាញ់ប្រេងផងដែរ ប្រសិនបើការនាំចេញមានសម្ទុះយឺត ឬធ្លាក់ចុះ។ ទិន្នន័យបង្ហាញថា នៅឆ្នាំ២០២៣ កម្ពុជា បាននាំចូល២១%នៃប្រេងឥន្ធនៈទាំងអស់ដែលប្រទេសថៃ បាននាំចេញ។

ទន្ទឹមនេះ ក្រុមហ៊ុន PTT Oil and Retail ដែលមានស្ថានីយប្រេងឥន្ធនៈចំនួន១៨៦ទីតាំងនៅក្នុងប្រទេសកម្ពុជា បាននិយាយថា ខ្លួននឹងបន្តលក់ប្រេងឥន្ធនៈរហូតដល់អស់ពីស្តុក ប៉ុន្តែរំពឹងថានឹងមានផលប៉ះពាល់តិចតួចបំផុត៕

ដោយ:  តែម សុខុម




អត្ថបទបន្ទាប់


តើសេដ្ឋកិច្ចថៃ កាន់តែអាប់អួរយ៉ាងណាខ្លះ ក្រោយលោកស្រី ផៃថងថាន ត្រូវបានព្យួរពីតំណែង?

រដ្ឋាភិបាលចម្រុះដែលកំពុងកាន់អំណាចនៅប្រទេសថៃ កំពុងប្រេះឆា ក្រោយតុលាការធម្មនុញ្ញថៃ បានសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី ផៃថងថាន ស៊…

ព្រឹទ្ធសភាអាម៉េរិក អនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីផែនការបញ្ចុះពន្ធ និងផែនការចំណាយដ៏សម្បើមរបស់លោក ដូណាល់ ត្រាំ

ក្រុមសមាជិកព្រឹទ្ធសភាអាម៉េរិក មកពីគណបក្សសាធារណរដ្ឋ បានអនុម័តច្បាប់ស្ដីពីការបញ្ចុះអត្រាពន្ធ និងផែនការចំណាយដ៏ធំសម្បើមរបស់ប្រធានាធិបតី ដូណា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ