តម្លៃដែកធ្លាក់ចុះនៅអាស៊ីបូព៌ា

តម្លៃដែកធ្លាក់ចុះនៅអាស៊ីបូព៌ា ដោយសារប្រទេសចិននៅតែបន្តបិទខ្ទប់


នាពេលបច្ចុប្បន្ន តម្លៃដែកថែបនៅអាស៊ីប៉ូព៌ាបានធ្លាក់ចុះដល់កម្រិតទាបខ្លាំង មិនធ្លាប់មានគិតក្នុងរយៈពេល១៤ខែកន្លងមកនេះ ដោយសារតម្រូវការសម្រាប់សម្ភារៈប្រើប្រាស់សម្រាប់ផលិតផលិតផល ជាច្រើនប្រភេទ ចាប់ពីរថយន្ត រហូតដល់ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីគោលនយោបាយគ្មានកូវីដ ឬ Zero-covid របស់ប្រទេសចិន ខណៈដែលបច្ចុប្បន្ន ទីក្រុងសំខាន់ៗរបស់ប្រទេសនេះ នៅតែបន្ដស្ថិតក្រោមវិធានការរឹតត្បិតយ៉ាងតឹងរ៉ឹងនៅឡើយ។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
តម្លៃដែកធ្លាក់ចុះនៅអាស៊ីបូព៌ា ដោយសារប្រទេសចិននៅតែបន្តបិទខ្ទប់

ដែកថែបដែលមានកម្រាស់ស្តង់ដារ ១,៦ ម៉ីលីម៉ែត្រ ឥឡូវនេះនៅមានមានតម្លៃប្រហែល ៧៨០ ដុល្លារ ក្នុងមួយតោនក្នុងកិច្ចសន្យាតម្លៃ និង ដឹកជញ្ជូន ដែលបានធ្លាក់ចុះ ១៩% បើធៀបកាលពីពាក់កណ្តាលខែមេសា ដែលមានតម្លៃ ៩៦០ ដុល្លារក្នុងមួយតោន។

មែនទែនទៅ សម្ភារៈនេះបម្រើជាសូចនាករសម្រាប់ការនាំចេញ និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗនៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង ចិនដីគោក និងតៃវ៉ាន់។ ការធ្លាក់ចុះតម្លៃដែកថែបនាពេលថ្មីៗនេះ ផ្តើមចេញពីការធ្លាក់ចុះនៃតម្រូវការនៅក្នុងប្រទេសចិន ដែលការរឹតបន្តឹងគោលនយោបាយគ្មានកូវីដ១៩ រួមមាន ការបិទខ្ទប់រយៈពេលជាច្រើនខែនៅក្នុងទីក្រុងស៊ាងហៃ បានធ្វើឱ្យផលិតកម្មរថយន្ត គ្រឿងបរិក្ខារប្រើប្រាស់ និងផលិតផលជាច្រើនទៀត មានការធ្លាក់ចុះលើការផលិតជាខ្លាំង។ បើទោះបីជាទីក្រុងស៊ាងហៃបានដកការបិទខ្ទប់របស់ខ្លួនតាំងថ្ងៃទី ១ ខែមិថុនាក៏ដោយ ក៏វិស័យផលិតកម្មក្នុងតំបន់នេះមិនទាន់អាចវិលត្រលប់បានពេញលេញនៅឡើយទេ។

បរិមាណដែកថែបកំពុងតែស្ថិតនៅក្នុងស្តុកជាច្រើនលើសលុប ខណៈបើយោងតាមសមាគមដែករបស់ចិនបានឲ្យដឹងថា ក្រុមហ៊ុនផលិតដែកធំៗមានស្តុកប្រហែល ៣០% នៅដើមខែមិថុនា ដែលជាតួរលេខច្រើនជាងឆ្នាំមុន។

យោងតាមក្រុមហ៊ុនពាណិជ្ជកម្មដែកមួយបានឲ្យដឹងថា តម្លៃដែកថែបនៃការនាំចេញនៅអាស៊ីកំពុងតែធ្លាក់ចុះក្រោមតម្លៃ ៨០០ ដុល្លារក្នុងមួយតោនយ៉ាងឆាប់រហ័ស។

គួរជម្រាបថា ក្រុមហ៊ុនផលិតដែកថែបរបស់ឥណ្ឌាក៏បានកាត់បន្ថយតម្លៃផងដែរ បន្ទាប់ពីរដ្ឋាភិបាលកាលពីចុងខែឧសភាបានបង្កើនពន្ធនាំចេញលើសម្ភារដែកមួយចំនួន។ អ្នកឃ្លាំមើលទីផ្សារជាច្រើនរំពឹងថាតម្លៃទាបអាចនៅតែបន្តកើតមានរយៈពេលខ្លី៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសឥណ្ឌានៅតែបន្ដបង្កើនការទិញប្រេង និងធ្យូងថ្មតម្លៃថោកកាន់តែច្រើនឡើងពីប្រទេសរុស្ស៊ី

ព័ត៌មាន
ការទិញធ្យូងថ្មរបស់ប្រទេសឥណ្ឌាបានកើនឡើងក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបើទោះបីជាមានការដាក់ទណ្ឌកម្មជាសកលលើទីក្រុងម៉ូស្គូក៏ដោយ ដ្បិតថា រុស្ស៊ី…

អូស្ត្រាលីប្រឈមមុខនឹងការគម្រាមកំហែងពីជំងឺគ្រុនផ្តាសាយធំ ស្របពេលដែលជំងឺកូវីដ១៩ នៅតែបន្តរាតត្បាត

ព័ត៌មាន
ប្រទេសអូស្ត្រាលីកំពុងទទួលរងការកើនឡើងនៃករណីជំងឺគ្រុនផ្តាសាយធំ នៅស្របពេលដែលប្រទេសនេះនៅតែបន្តប្រឈមមុខនឹងជំងឺកូវីដ១៩ ខណៈការបង្កើតនូវទិដ្ឋភា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ