ទំនាក់ទំនងអាម៉េរិក-ចិន

ក្រុមហ៊ុន Goldman Sachs កាត់បន្ថយយុទ្ធសាស្រ្តកំណើននៅគ្រប់តម្លៃទាំងអស់នៅក្នុងប្រទេសចិន


នាយកប្រតិបត្តិក្រុមហ៊ុនធនាគារ Goldman Sachs គឺលោក ដេវីដ សូឡូម៉ុន (David Solomon) បានព្រមានថា ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង អាចចំណាយពេលច្រើនឆ្នាំទៀតដើម្បីដោះស្រាយវិបត្តិនេះ ហើយថាធនាគារនៅតំបន់ Wall Street មួយនេះ បានដកចេញនូវយុទ្ធសាស្ត្រ «កំណើននៅគ្រប់តម្លៃ ឬ Growth at All Costs » ចំពោះប្រទេសដែលមានសេដ្ឋកិច្ចធំទីពីរ នៅក្នុងពិភពលោកមួយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ទំនាក់ទំនងអាម៉េរិក-ចិន
ដោយ

ធនាគារ Goldman បានបង្កើតការិយាល័យរបស់ខ្លួននៅទីក្រុងហុងកុង អស់រយៈពេល៤០ឆ្នាំមក ហើយ និងបានបើកការិយាល័យដំបូងរបស់ខ្លួននៅក្នុងប្រទេសចិន នៅឆ្នាំ១៩៩៤ ដោយបានបណ្តុះទំនាក់ទំនងសាជីវកម្មយ៉ាងស៊ីជម្រៅនៅទីនោះ ហើយក៏ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាម៉េរិកដទៃទៀត ដែលចិនកំពុងតាមដានយ៉ាងដិតដល់បំផុតផងដែរ។

លោក សូឡូម៉ុន នាយកប្រតិបត្តិក្រុមហ៊ុនធនាគារ Goldman Sachs បានប្រាប់កាសែត Financial Times ក្នុងពេលចូលរួមកិច្ចប្រជុំកំពូលធនាគារពិភពលោកថា លោកមានទំនុកចិត្តចំពោះការសន្ទនា នាពេលថ្មីៗនេះរវាងរដ្ឋាភិបាលអាម៉េ​រិក និងរដ្ឋាភិបាលចិន ប៉ុន្តែបានព្រមានថា ការខ្វែងគំនិតគ្នារវាងភាគីទាំងពីរមានឫសគល់យ៉ាងជ្រាលជ្រៅ។

លោក សូឡូម៉ុន បានបន្ថែមថា ការខ្វែងគំនិតគ្នានេះនឹងត្រូវចំណាយពេលរាប់ឆ្នាំទើបអាចដោះស្រាយបានព្រោះវាជាការខ្វែងគំនិតគ្នាយ៉ាងពិតប្រាកដមួយ ហើយផ្លូវដោះស្រាយដ៏ល្អបំផុតសម្រាប់ការខ្វែងគំនិតគ្នានេះគឺអាម៉េរិក និងចិន ត្រូវពិភាក្សាគ្នាផ្ទាល់ឱ្យបានសកម្មជាទីបំផុត។

លោក សូឡូម៉ុន បាននិយាយកាលពីប្រាំឆ្នាំមុនថា ក្រុមហ៊ុន Goldman កំពុងអនុវត្តយុទ្ធសាស្រ្ត កំណើននៅគ្រប់តម្លៃទាំងអស់ ឬហៅថា Growth at all Costs នៅក្នុងប្រទេសចិន ប៉ុន្តែសព្វថ្ងៃនេះក្រុមហ៊ុននេះ បានកាត់បន្ថយធនធានហិរញ្ញវត្ថុមួយចំនួននៅទីនោះដោយសារតែមានភាពមិនច្បាស់លាស់កាន់តែខ្លាំង។

យុទ្ធសាស្រ្ត កំណើននៅគ្រប់តម្លៃទាំងអស់ ឬហៅថា Growth at all Costs គឺជាការជឿជាក់ថា ការផ្ដោតលើការបង្កើនចំណូល និងការលក់ នឹងធ្វើឲ្យតម្លៃក្រុមហ៊ុនកើនឡើង បើទោះបីជា ធ្វើឲ្យប្រាក់ចំណេញ និងភាពជឿជាក់របស់អតិថិជនរងផលប៉ះពាល់ក៏ដោយ។

នៅក្នុងបទសម្ភាសជាមួយកាសែត FT លោក សូឡូម៉ុន បាននិយាយថា ទោះជាមានរលកនៃការកាត់បន្ថយការងារនៅទូទាំងតំបន់ Wall Street នៅសហរដ្ឋអាម៉េរិកក៏ដោយ ប៉ុន្តែគូប្រជែងមួយចំនួននៅតែព្យាយាមតាមទាក់ទាញបុគ្គលិកធនាគារសំខាន់ៗរបស់ក្រុមហ៊ុនធនាគារ Goldman ធ្វើឱ្យប៉ះពាល់ដល់ផែនការរបស់ធនាគារនៅឆ្នាំនេះ។

ប្រាក់ចំណេញរបស់ក្រុមហ៊ុន Goldman បានធ្លាក់ចុះជាង៣០% ក្នុងរយៈពេល៩ខែដំបូង នៃឆ្នាំ២០២៣ ខណៈដែលក្រុមហ៊ុននេះ កំពុងប្រឈមនឹងការខាតបង់ មួយចំនួន បន្ទាប់ពីបានដកខ្លួនចេញពី ធនាគារលក់រាយ គួបផ្សំនឹងការផុងខ្លួនចំពោះការវិនិយោគលើអចលនទ្រព្យរបស់ខ្លួន និងការធ្លាក់ចុះនៃធនាគារវិនិយោគ និងការជួញដូរផងដែរ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គណៈរដ្ឋមន្ត្រីថៃអនុម័តដំឡើងប្រាក់បៀវត្សរ៍ ២០% សម្រាប់មន្ត្រីរាជការស៊ីវិលសម្រាប់រយៈពេល២ឆ្នាំខាងមុខ

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃអង្គារទី ២៨ វិច្ឆិកា បានសម្រេចអនុម័តដំឡើងប្រាក់បៀវត្សរ៍ ២០% សម្រាប់មន្ត្រីរាជការស៊ីវិល សម្រាប់រយៈពេល២ឆ្នាំខាងមុខ។ ន…

មេដឹកនាំ WHO ព្រមានពីគ្រោះថ្នាក់ដល់អាយុជីវិតនៃប្រជាជនហ្គាហ្សាដោយសារតែជំងឺ ជាងការទម្លាក់គ្រាប់បែក

ព័ត៌មាន
យោងតាមអ្នកនាំពាក្យអង្គការសុខភាពពិភពលោកម្នាក់បាននិយាយកាលពីថ្ងៃអង្គារទី២៨ វិច្ឆិកា ថា មនុស្សកាន់តែច្រើនអាចនឹងស្លាប់ដោយសារជំងឺ ជាងការទម្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ