ពលករខ្មែរ

សមាគមភោជនីយដ្ឋានថៃថា មិនទាន់មានសញ្ញាបង្ហាញថា ពលករខ្មែរនឹងត្រលប់មកស្រុកវិញនោះទេ


យោងតាមសមាគមភោជនីយដ្ឋានថៃ បានឱ្យដឹងថា ពលករខ្មែរ ដែលបាននិងកំពុងធ្វើការក្នុងវិស័យភោជនីយដ្ឋាននៅប្រទេសថៃ គឺមានចំនួនតិចតួច ពួកគេនៅមិនទាន់មានសញ្ញាណាមួយដែលបង្ហាញថានឹងត្រលប់មកកម្ពុជា វិញនោះទេ។ តែយ៉ាងណាសភាពាណិជ្ជកម្មថៃ បានព្រមានថា ការប្រមូលពលករខ្មែរ ដែលកំពុងធ្វើការងារនៅថៃ ឱ្យវិលត្រលប់មកស្រុកវិញ អាចនឹងបង្កផលប៉ះពាល់ជាច្រើនដល់វិស័យសំណង់ និងកសិកម្មរបស់ថៃ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកក ប៉ុស្ដិ៍។
ពលករខ្មែរ
ដោយ

លោកស្រី ថានីវ៉ាន់ គុលម៉ុងគុល (Thaniwan Kulmongkol) ប្រធានសមាគមភោជនីយដ្ឋានថៃ បាននិយាយថា នៅបណ្ដាក្រុងទេសចរណ៍ធំៗដូចជានៅទីក្រុងបាងកក ប៉ាតាយ៉ា ឈៀងម៉ៃ និងភូកេតជាដើម ភោជនីយដ្ឋានជាធម្មតាមានបុគ្គលិកកម្មករបម្រើការងារជាជនជាតិថៃ ប្រមាណតែ៤០% ហើយប្រមាណ៦០%ទៀត បុគ្គលិក ពលករចំណាកស្រុកជាជនបរទេស ខណៈដែលនៅតាមបណ្ដាទីក្រុងតូចៗមានកម្មករនិយោជិតជាជនជាតិថៃ ច្រើនជាងពលករបរទេស។

សមាគមភោជនីយដ្ឋានថៃ បានឱ្យដឹងទៀតថា បុគ្គលិកភោជនីយដ្ឋានភាគច្រើនមកពីប្រទេសមីយ៉ាន់ម៉ា និងឡាវ ខណៈពលរដ្ឋខ្មែរ ដែលធ្វើការក្នុងវិស័យភោជនីដ្ឋានមានចំនួនតិចជាងគេ។ ទិន្នន័យបង្ហាញថា ពលករខ្មែរភាគច្រើនធ្វើការនៅក្នុងវិស័យផលិតកម្ម និង កសិកម្ម ហើយមួយចំនួនធ្វើការនៅតាមតំបន់ទេសចរណ៍នានា ដែលជាប់ព្រំដែន។ លោកស្រី ថានីវ៉ាន់ គុលម៉ុងគុល បានប៉ាន់ប្រមាណថា ពលករខ្មែរ ដែលបម្រើការងារក្នុងវិស័យភោជនីយដ្ឋានមានមិនដល់១០% នោះទេ។

ទោះបីជាថ្នាក់ដឹកនាំរបស់កម្ពុជា បានអំពាវនាវឱ្យពលករខ្មែរ ដែលបម្រើការងារនៅប្រទេសថៃ ឱ្យវិលត្រលប់មកស្រុកវិញយ៉ាងណាក្ដី ក៏សមាគមភោជនីយដ្ឋានថៃ បានឆែកមើលរួចហើយ ហើយរកមិនឃើញសញ្ញាណាមួយដែលបង្ហាញថា ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងវិស័យភោជនីយដ្ឋាន វិលត្រលប់មកកម្ពុជា វិញនោះទេ ពួកគេកំពុងបន្តរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃដូចធម្មតា។

ប្រធានសមាគមភោជនីយដ្ឋានថៃ រូបនេះ បានគូសបញ្ជាក់ថា ព័ត៌មានមួយចំនួនអាចបំផ្លើសការពិត ឬបំប៉ោងស្ថានការណ៍ ហើយទោះជាពលករខ្មែរមួយចំនួនបានត្រលប់មកស្រុកវិញក៏ដោយ ក៏ផលប៉ះពាល់ក្នុងវិស័យភោជនីយដ្ឋានថៃ អាចមានតិចតួចប៉ុណ្ណោះ ព្រោះពេលនេះជារដូវកាលខ្សត់ភ្ញៀវទេសចរ។ ទោះជាយ៉ាងណា លោកស្រីថា ប្រសិនបើកង្វះកម្លាំងពលកម្មកើតឡើងក្នុងរដូវសម្បូរភ្ញៀវទេសចរ វាអាចធ្វើឱ្យបញ្ហាខ្វះបុគ្គលិកនៅក្នុងតំបន់ទេសចរណ៍នានា កាន់តែអាក្រក់។

ទាក់ទិននឹងបញ្ហាពលករខ្មែរនេះដែរ សភាពាណិជ្ជកម្មថៃ បានព្រមានថា ការប្រមូលពលករខ្មែរ ដែលកំពុងធ្វើការងារនៅថៃ ឱ្យវិលត្រលប់មកស្រុកវិញ អាចនឹងបង្កផលប៉ះពាល់ជាច្រើនដល់វិស័យសំណង់ និង វិស័យកសិកម្ម ជាពិសេសក្នុងផលិតកម្ម និង ចម្ការផ្លែឈើនៅថៃ។ សភាពាណិជ្ជកម្មថៃ ក៏បានជំរុញឱ្យរាជរដ្ឋាភិបាលថៃ រកដំណោះស្រាយឱ្យបានឆាប់ ដើម្បីបញ្ចៀសការធ្លាក់ចុះសេដ្ឋកិច្ចថៃ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


មន្ទីរពេទ្យបេះដូងទីក្រុងបាងកក បានវិនិយោគយ៉ាងច្រើន ដើម្បីបង្កើត "មជ្ឈមណ្ឌលវះកាត់បេះដូងដោយមុខម្ជុលតូចបំផុត"

មន្ទីរពេទ្យបេះដូងបាងកក ដែលជាមន្ទីរពេទ្យបេះដូងឯកជនដំបូងគេបង្អស់ក្នុងប្រទេសថៃ និងជាក្រុមហ៊ុននាំមុខគេក្នុងការព្យាបាលជំងឺបេះដូង អស់រយៈពេលជ…

តើកត្ដាចម្បងអ្វីជំរុញឱ្យក្រុមហ៊ុននាំចេញបរទេសកាន់តែច្រើនលែងចង់បានការទូទាត់ជាប្រាក់ដុល្លារអាម៉េរិក?

ក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុពហុជាតិសាសន៍ខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក ដែលមានឈ្មោះថា US Bancorp បានទម្លាយឱ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ