ភាគីខាងថៃបានបដិសេដ

ភាគីខាងថៃបានបដិសេធថា ខ្លួនមិនបានចម្លងរចនាប័ទ្មរបស់ប្រាសាទអង្គរវត្តទេ


ព្រះចៅអធិការវត្តភូម៉ានហ្វាបញ្ជាក់ថា ខ្លួនមិនបានលួចចម្លងនូវប្លង់រចនាប័ទ្មរបស់ប្រាសាទអង្គរ​វត្តរបស់ប្រទេសកម្ពុជានោះទេ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានចេញផ្សាយកាលពីថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២១ដែលស្ដីអំពីការសាងសង់ប្រាសាទថ្មនៅខេត្តបុរីរម្យនៃប្រទេសថៃ។
ភាគីខាងថៃបានបដិសេដថា ខ្លួនមិនបានចម្លងរចនាប័ទ្មរបស់ប្រាសាទអង្គរវត្ត

តាមសេចក្ដីប្រាកាសដដែលនេះបានឲ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​បាន​ទំនាក់ទំនង​ទៅ និងសហការ​ជាមួយ​ឯកអគ្គរាជទូត​ព្រះរាជាណាចក្រកម្ពុជា​ប្រចាំនៅប្រចាំនៅប្រទេស​ថៃ​ដើម្បីធ្វើការស្រាវជ្រាវ និងប្រមូលព័ត៌មាន​បន្ថែមដើម្បី​ស្វែងរកព័ត៏មាន​មួយជាក់លាក់​ទៅលើ​បញ្ហា​មួយនេះ។ ក្រោយពីការតាមដាន​កន្លងមក​ភាគីខាងកម្ពុជា​បានទទួល​បាននូវព័ត៌មាន​ជាបឋម​ដូចជា៖

១,សំណង់ប្រាសាទមួយនេះ​ជាប្រភេទសំណង់​ប្រាសាទ​បែបថ្ម ហើយសំណង់នេះ​ធ្វើពីថ្មភក់​នៅផ្នែកខាងក្រៅ​និងចាក់​បេតុង​បង្កប់​ដែកនៅផ្នែកខាងក្នុង​ដែលមាន​ទីតាំងសិ្ថត​នៅក្នុង​វត្តពុទ្ធ​បាទសិលាភូម៉ានហ្វា នៃភូមិ​ណងបូឡាយ ឃុំបានស៊ីង ស្រុកណាងរីង ខេត្តបុរីរម្យ នៃព្រះរាជាណាចក្រ​ថៃ។

២, តាមរយៈ​ឯកសារប្លង់​សំណង់​នានាព្រះចៅ​អធិការ​វត្តបាន​បញ្ជាក់ថា ការសាងសង់ប្រាសាទ​មួយនេះ មិនបានលួច​ចម្លង​ពីប្រាសាទអង្គរវត្ត​របស់ខ្មែរ​នោះឡើយ ពោលគឺសាងសង់​ទៅតាមគំរូប្លង់​ដោយខ្លួនឯង និងរចនា​ទៅតាម​សា្ថបត្យកម្ម​ប្រាសាទមួយចំនួន​នៅតំបន់​នោះ។ 

៣, តំណាងអ្នកសម្របសម្រូល​នៃគម្រោង​ស្ថាបនាប្រាសាទ​ក៏បានទទូល​ស្វាគមន៍​ក្នុងការ​ស្នើឲ្យ​មន្ត្រីជំនាញ​ផ្នែកសា្ថបត្យកម្ម​កម្ពុជា​ចុះពិនិត្យ​ដោយផ្ទាល់​បាន​ក្នុងករណី​សង្ស័យ។

គួរបញ្ជាក់ថា តាមរបាយការណ៍​ដែលខាង​ភាគី​កម្ពុជា​ទទួលបាន​ខាងលើនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងនៅតែបន្តធ្វើការ​តាមដាន​ការងារនេះ ជាបន្តបន្ទាប់​ដោយយកចិត្តទុកដាក់​ដើម្បីជៀសវាង​មានករណី​ខុសឆ្គងណាមួយនៅក្នុងបញ្ហានេះ៕

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃគ្រោងបើកកោះសាមុយ និងកោះផ្សេងៗទៀត បន្ទាប់កោះភូកេត

ព័ត៌មាន
ក្រោយពីបានបើកដំណើរការកោះភូកេតបាន១សប្ដាហ៍យ៉ាងរលូន ឥឡូវនេះ ប្រទេសថៃ កំពុងរៀបចំ កោះសាមុយមួយបន្ថែមទៀត ដើម្បីបើកទទួលភ្ញៀវទេសចរអន្តរជាតិ …

អ្នកជំនាញបារម្ភ ផែនការមេអភិវឌ្ឍខេត្តមណ្ឌលគិរីអាចនឹងត្រូវរំខានដោយសារបញ្ហាដីឯកជន

ព័ត៌មាន
កម្ពុជារំពឹងថា តាមរយៈផែនការមេអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ក្លាយជាតំបន់អេកូទេសចរណ៍ និងប៉ូលសេដ្ឋកិច្ចភូមិភាគឦសាន នឹងអាចទាក់ទាញភ្ញៀវទេសចរបាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ