ហុងកុង អភិវឌ្ឍ កោះសិប្បនិមិត្ត

ហុងកុង នឹងចំណាយ ៨០ពាន់លានដុល្លារអាមេរិក បង្កើតកោះសិប្បនិម្មិត គម្រោងលំនៅដ្ឋាន


ហុងកុង បាននិងកំពុងពិចារណាលើ គម្រោងសាងសង់កោះសិប្បនិម្មិត ទំហំ ១ពាន់ហិកតា ដែលមានឈ្មោះថា ចក្ខុវិស័យថ្ងៃស្អែកនៃកោះឡានតៅ ដោយនឹងចំណាយទឹកប្រាក់សាងសង់ជាង ៨០ពាន់លានដុល្លារអាមេរិក និងចាប់ផ្តើមទទួលប្រជាជន ឲ្យចូលរស់នៅដំបូង នៅឆ្នាំ ២០៣២ខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ហុងកុង នឹងចំណាយ ៨០ពាន់លានដុល្លារអាមេរិក បង្កើតកោះសិប្បនិម្មិត គម្រោងលំនៅដ្ឋាន (https://www.cnbc.com)
ដោយ

អាជ្ញាធរហុងកុង បានប្រកាសពី គម្រោង​សាងសង់​កោះ​សិប្បនិម្មិត នៅខាងលិច​កោះហុងកុង ដែលនឹង​ក្លាយជា គម្រោង​ថ្លៃបំផុត​ក្នុង​ប្រវត្តិសាស្រ្ត ដែលអាច​នឹងប្រើ​ប្រាស់ ប្រា​ក់បំរុង​សារពើពន្ធ អស់ពាក់​កណ្តាល​ឯណោះ​។

កោះនេះ នឹងក្លាយ​ទៅតំបន់​សេដ្ឋកិច្ច និងលំនៅដ្ឋាន​ទី ៣ របស់​ហុងកុង ដែលនឹង​ត្រូវបាន​រៀបចំកែច្នៃ អភិវឌ្ឍន៍​ឡើងវិញ ប្រកប​ដោយ​តុល្យភាព​ និងនិរន្តរភាព​ ព្រមទាំង​មានបណ្តាញ​ដឹកជញ្ជូន តភ្ជាប់ទៅដល់ នាពេល​ខាងមុខ។

លើសពីនេះទៅទៀត កោះសិប្បនិម្មិតនេះ រំពឹងបង្កើត​លំនៅដ្ឋាន​បាន ២សែន ៦ម៉ឺន​ឯកតា ក្នុងនោះ ៧០ភាគរយ គឺសម្រាប់​គម្រោង​លំនៅដ្ឋាន​សាធារណៈ ហើយគម្រោង​នេះ នឹងចាប់ផ្តើម​នៅឆ្នាំ​ ២០២៥ និងបើក​ទទួល​ប្រជាពលរដ្ឋ​ឲ្យចូលរស់នៅ​បាន នៅក្នុង​ឆ្នាំ ២០៣២។

ការចំណាយ​លើគម្រោង​នេះ​ អាចនឹងកើន​ឡើង​លើសពី​ ការប៉ាន់​ប្រមាណ​នាពេល​បច្ចុប្បន្ន​ទៅទៀត ហើយ​អាជ្ញាធរ ក៏កំពុង​តែសិក្សា​ពី បញ្ហាបច្ចេកទេស ផលប៉ះពាល់​ដល់​បរិស្ថាន និងនយោបាយ​ក្នុងស្រុក​ផងដែរ។

បើទោះបីជា​មានការ​ប្រឈម​មុខនឹង កត្តា​បម្រែបម្រួល​អាកាសធាតុ ក្តី អាជ្ញាធរ​ហុងកុង នៅតែ​រក្សាជំហរ បង្កើត កោះឆ្លាតវៃ និងបៃតង ដែលប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ និងរក្សា​ភាពបៃតង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខ្មែរនៅតែខ្សោយក្នុងជំនួញទ្វេភាគីជាមួយវៀតណាមនៅដើមឆ្នាំ ២០១៩នេះ

ព័ត៌មាន
នៅក្នុងរយៈពេល១ខែដើមឆ្នាំ ២០១៩នេះ ជំនួញទ្វេភាគីរវាង កម្ពុជា និង វៀតណាម ឈានដល់ចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែ…

ធនាគារអេស៊ីលីដាសាខាម៉ៅសេទុង នាំមុខគេ ក្នុងវិស័យឥណទាន ក្នុងចំណោម ២៦២ សាខាទូទាំងប្រទេស

ព័ត៌មាន
គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០១៩នេះ ធនាគារអេស៊ីលីដា មានសាខាចំនួន ២៦២ សាខា ដោយគ្របដណ្តប់ ទូទាំងប្រទេសកម្ពុជា ព្រមទាំងបានពង្រីកតំបន់ប្រតិបត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ