អង្គការ OECD

តើមានកត្តាអ្វីជំរុញឱ្យថៃ ដាក់ពាក្យសុំចូលជាសមាជិកអង្គការ ដើម្បីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច?


ដើម្បីជំរុញសេដ្ឋកិច្ច និងពង្រីកការធ្វើពាណិជ្ជកម្មរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ រដ្ឋាភិបាលថៃ បានដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការ ដើម្បីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា OECD។ ទោះត្រូវចំណាយពេលយូរ និងរៀបចំឯកសារច្រើនយ៉ាងណាក្តី តែរដ្ឋាភិបាលថៃ នៅតែប្តេជ្ញាចិត្តចង់ក្លាយជាសមាជិកនៃអង្គការ ដែលមានសមាជិក៣៨ប្រទេស មកពីអាម៉េរិកឡាទីន អាស៊ីប៉ាស៊ីហ្វិក និងប្រទេសមហាអំណាចសេដ្ឋកិច្ចនានាមួយនេះ។
អង្គការ OECD
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ ថៃបានបង្កើតផែនទីបង្ហាញផ្លូវមួយ ដើម្បីក្លាយជាសមាជិករបស់អង្គការដើម្បីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា OECD ដែលជាក្រុមនៃប្រទេសអភិវឌ្ឍន៍ ក្នុងគោលបំណងលើកកម្ពស់ស្តង់ដាពាណិជ្ជកម្ម និងវិនិយោគរបស់រាជាណាចក្រក្បែរខាងកម្ពុជាមួយ។

ក្នុងចំណោមប្រទេសជាសមាជិកទាំង៣៨ ប្រទេសដែលមកពីអាស៊ី គឺមានតែពីរប៉ុណ្ណោះ គឺជប៉ុន និងកូរ៉េខាងត្បូង ខណៈដែលឥណ្ឌូណេស៊ីកំពុងស្ថិតក្នុងដំណើរការដាក់ពាក្យស្នើសុំចូលជាសមាជិក។ កាលពីពេលថ្មីៗនេះ ថៃបានដាក់លិខិតបង្ហាញពីចេតនារបស់ខ្លួនក្នុងការចូលរួមក្នុងប្លុកនេះទៅកាន់អគ្គលេខា​ធិការនៃអង្គការ OECD នេះ ប៉ុន្តែដំណើរការអនុម័តឲ្យចូលជាសមាជិក គឺមានរយៈពេលវែង។

ជាគោលការណ៍បន្ទាប់ពីដាក់ពាក្យស្នើសុំចូលជាសមាជិករួច ដើម្បីទទួលការអនុម័តយល់ព្រមដោយក្រុមប្រឹក្សាដែលមានសមាជិក៣៨ប្រទេសរបស់អង្គការ OECD ជាធម្មតាវាត្រូវចំណាយពេលពី៧ទៅ៨ឆ្នាំ។ សម្រាប់ប្រទេសថៃ អង្គភាពរៀបចំផែនការរបស់រដ្ឋាភិបាល ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ដែលមានតួនាទីជាអគ្គលេខាធិការដ្ឋាននៃក្រុមការងារចូលជាសមាជិក OECD បានកំណត់គោលដៅកាត់បន្ថយពេលវេលានេះដល់ទៅ៥ឆ្នាំឯណោះ។

សមាជិកក្រុមប្រឹក្សានេះម្នាក់បាននិយាយថា ដើម្បីសម្រេចបាននូវគោលដៅនេះ រដ្ឋាភិបាល និងវិស័យឯកជនចាំបាច់ត្រូវសហការគ្នាលើការលើកកម្ពស់ស្តង់ដាផ្សេងៗក្នុងប្រទេសឱ្យដល់កម្រិតប្រទេសសមាជិកអង្គការ OECD។ ពាក់ព័ន្ធនឹងការប៉ុនប៉ងចូលជាសមាជិកអង្គការ OECD នេះ អ្នកសេដ្ឋកិច្ចអន្តរជាតិមួយចំនួនបានព្រមានថា ការចូលរួមក្នុងក្លឹបអ្នកមាននៃបណ្តាប្រទេសនានាអាចនាំមកនូវគុណវិបត្តិច្រើនជាងអត្ថប្រយោជន៍ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលថៃចេញមកការពារ។

លោក ប្រូមិន ឡឺតស៊ូរីដេស (Prommin Lertsuridej) អគ្គលេខាធិការរដ្ឋាភិបាលបាននិយាយថា គោលបំណងសំខាន់នៃការចូលជាសមាជិករបស់អង្គការនេះ គឺដើម្បីកែលម្អគុណភាពជីវិតប្រជាជនថៃ តាមរយៈគោលនយោបាយបើកចំហរ តម្លាភាព សេដ្ឋកិច្ចទីផ្សារសេរី និងសេរីភាពខាងនយោបាយ អភិបាលកិច្ច និងសុវត្ថិភាពល្អ និតិរដ្ឋរឹងមាំ គុណភាពអប់រំខ្ពស់ និងមាននិរន្តភាពបរិស្ថាន៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


តម្លៃមាសនៅកម្ពុជាហក់ឡើងថ្លៃខ្ពស់ជាថ្មី ដល់ជាង២ពាន់៨រយដុល្លារក្នុងមួយតម្លឹង

ហាងឆេងមាសនៅលើទីផ្សារបានហក់ឡើងថ្លៃជាថ្មីនៅដើមខែមេសា ឆ្នាំ២០២៤ នេះ ពោលគឺបច្ចុប្បន្នមាសមួយតម្លឹងលក់ចេញក្នុងតម្លៃជាង២ពាន់៨រយដុល្លារ។ ការហក់…

IMF ព្រមានថា បំណុលរបស់រដ្ឋាភិបាលអាម៉េរិក និងជះផលប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុពិភពលោក

ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា កម្រិតបំណុលខ្ពស់ដែលចេះតែកើនឡើងមិនឈប់ឈររបស់រដ្ឋាភិបាលអាម៉េរិក អាចជំរុញឱ្យអត្រាការប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ