នាំចេញអង្ករ

ការនាំចេញអង្ករកម្ពុជា ដាំក្បាលចុះ បន្ទាប់ពីអឺរ៉ុបកំណត់ដកហូតពន្ធនាំចូលទីផ្សារអឺរ៉ុប!


ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ១ខែដំបូងឆ្នាំ២០១៩ គឺជាឆ្នាំដែលគណៈកម្មការអឺរ៉ុប បានសម្រេចជាផ្លូវការក្នុងការកំណត់ដកហូតពន្ធលើ អង្ករនាំចូលពីប្រទេសកម្ពុជា បានថយចុះ ៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។
ឃ្លាំងស្ដុកអង្ករ​នៅកម្ពុជា (http://www.amrurice.com.kh)
ដោយ

ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង នេសាទ បាន​បញ្ចេញ​របាយការណ៍​ថា ការនាំចេញ​អង្ករ​របស់កម្ពុជា​ក្នុង​ខែមករា ឆ្នាំ ២០១៩ មាន​បរិមាណ ជិត ៦ពាន់​តោន ថយចុះ ៥ ភាគរយ ដោយ​បាននាំចេញ​ទៅកាន់​ទីផ្សារ​គោលដៅ ៣៥ ប្រទេស បើធៀប​នឹង​ខែមករា ឆ្នាំ ២០១៨ ការនាំ​ចេញមាន​រហូត ជាង ៦ពាន់​តោន​ឯណោះ។

អ្នកជំនាញ​បាន​ធ្វើការអះអាង​ថា ការ​នាំចេញ​អង្ករ​កម្ពុជា​នៅឆ្នាំនេះ កំពុង​ជួបនឹង​បញ្ហា​ប្រឈមផងដែរ ដោយ​សារតែ សហគមន៍​អឺរ៉ុប​បាន​កំណត់​យកពន្ធ​អង្ករនាំចេញ​ពីកម្ពុជា​រយៈពេល ៣ ឆ្នាំ ដោយឆ្នាំ​ដំបូង​តម្រូវ​ឲ្យបង់ពន្ធ ២០០ ដុល្លារ​ក្នុង ១ តោន ឆ្នាំទី២ ចំនួន ១៧០ ដុល្លារ និងឆ្នាំទី៣ ចំនួន ១៤២ ដុល្លារ។ អង្ករកម្ពុជា​ក៏អាច​ប្រឈម​នឹងបញ្ហា​មួយទៀត ទាក់ទងនឹង​ទីផ្សារអឺរ៉ុប​ផងដែរ បើប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ត្រូវ​បាន​ព្យួរនោះ។

ការដែលគណៈកម្មការ​អឺរ៉ុប កំណត់​ដកហូត​ពន្ធលើ អង្ករនាំចូល​ពីប្រទេស​កម្ពុជា​នឹងធ្វើ​ប៉ះពាល់​ដល់តម្លៃ​អង្ករ​កម្ពុជា នៅលើទីផ្សារ​អង្ករ​អន្តរជាតិ​នេះ ខាងសហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​ធ្លាប់បានអះអាង​ថា ការសម្រេច​របស់​គណៈកម្មការអឺរ៉ុប​នេះ ហាក់បី​ដូចជា​ឆាប់រហ័ស​បន្តិច សម្រាប់​កម្ពុជា ក្នុងការត្រៀម​ខ្លួន​ប្រកួត​ប្រជែង​នៅលើ​ទីផ្សារ ក៏ប៉ុន្តែ វាមិន​បានបិទ​ផ្លូវ​កម្ពុជា ឲ្យ​ដួល​នោះទេ គ្រាន់តែ​ទាមទារ​ឲ្យ កម្ពុជា ពង្រឹង​សមត្ថភាព​ប្រកួត​ប្រជែង​បន្ថែម​ទៀត ប៉ុណ្ណោះ។

សូម​ជម្រាបថា តាមរបាយការណ៍​ពីគណៈកម្មការ​អឺរ៉ុប ក្នុងមួយ​ឆ្នាំៗ កម្ពុជា​នាំចូលអង្ករ​ទៅសហភាពអឺរ៉ុប​មាន​ជាមធ្យម​ប្រមាណ ជាង ២០ម៉ឺនតោន ហើយអឺរ៉ុប​ក៏ជាទីផ្សារ​ធំមួយ​របស់ វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ផងដែរ។

យោងតាមទិន្នន័យ​ពីក្រសួង​កសិកម្ម​កម្ពុជា​បាន​បង្ហាញថា ក្នុងពេល​បច្ចុប្បន្ននេះ មាន​ក្រុមហ៊ុន​​ចំនួន ៥០ ទទួលបាន​សិទ្ធិ​នាំចេញ​អង្ករ​ទៅទីផ្សារ​ក្រៅប្រទេស ក្នុងនោះ​ការនាំចេញ​ទៅប្រទេស​ចិន​ឈរលំដាប់​ទី១ ដែលមាន​បរិមាណ​នាំចេញ​ជាង ១ម៉ឺន ៧ពាន់តោន បារាំងលេខ​២ ជាមួយ​បរិមាណ​ជាង ៩ពាន់តោន និងលេខ៣ ប្រទេស​ម៉ាឡេស៊ី ជាង ៥ពាន់តោន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាកាសចរណ៍​ហ្វីលីពីន ​នឹង​ហោះ​ហើរ​ត្រង់​មក​កម្ពុជា​ប្រជែង​នឹង​ក្រុមហ៊ុន​ថៃ

ព័ត៌មាន
ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​អ៊ែរឡាញ (Philippine Airlines) ប្រកាស​ដំណើរការ​ការ​ហោះហើរ​ត្រង់​មក​កាន់កម្ពុជា ចាប់ពី​ខែ​មេសា ឆ្នាំ​២…

វៀតណាម រំពឹងនាំចេញគ្រឿងសមុទ្រតម្លៃជាង ៣.៥00 លានដុល្លារ ក្នុងឆ្នាំ ២០១៩នេះ

ព័ត៌មាន
ប្រទេសវៀតណាម បានបង្ហាញពីក្តីរំពឹងខ្ពស់ ក្នុងការនាំចេញផលិតផលគ្រឿងសមុទ្រ ក្នុងឆ្នាំ ២០១៩ ដែលគិតជាទឹកប្រាក់ប្រមាណ ៣ពាន់ ៥រយលានដុល្លារអាមេរិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ