លិខិតឆ្លងដែនបញ្ជាក់ពីការចាក់វ៉ាក់សាំង

ថៃអនុញ្ញាតឲ្យប្រើប្រាស់លិខិតឆ្លងដែនបញ្ជាក់ពីការចាក់វ៉ាក់សាំងចាប់ពីខែក្រោយទៅ


គណៈកម្មាធិការប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលថៃ បានអនុញ្ញាតឲ្យប្រើប្រាស់លិខិតឆ្លងដែន ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំង នៅក្នុងប្រទេសថៃ ចាប់ពីខែមេសាក្រោយនេះតទៅ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកថៃ The Nation។
លិខិតឆ្លងដែនបញ្ជាក់ពីការចាក់វ៉ាក់សាំងរបស់ថៃ

រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ អានុទីន ចាន់វីរាគុលបានបញ្ជាក់ថាថា ក្រោយការអនុញ្ញាតឲ្យប្រើប្រាស់លិខិតឆ្លងដែន ដែលបញ្ជាក់ពីការបានចាក់វ៉ាក់សាំងរួចរាល់, អ្នកដំណើរចូលក្នុងប្រទេសថៃ ត្រូវបានកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កពី១៤ថ្ងៃ មកត្រឹម ១០ថ្ងៃឬ៧ថ្ងៃតែប៉ុណ្ណោះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បញ្ជាក់ទៀតថា ការសម្រេចដូចនេះ គឺធ្វើឡើងដើម្បីជួយជំរុញដល់វិស័យទេសចរណ៍និងធ្វើឱ្យសេដ្ឋកិច្ចមានកំណើនឡើងវិញផងដែរ ស្របពេលដែលវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ថៃជារួម បានរងផលប៉ះពាល់ខ្លាំងពីវិបត្តិដែលបណ្តាលមកពីមេរោគរាលដាលសកលកូវីដ-១៩។

ថៃបានដាក់ចេញជាវិធានការច្បាស់លាស់ ដោយក្នុងនោះ បានបែងចែកជា ៣ផ្នែក។ សម្រាប់អ្នកដំណើរចូលដល់ប្រទេសថៃ ទាំងជាជនជាតិថៃ និងបរទេស ដែលបានចាក់វ៉ាក់សាំងរួចពី១៤ថ្ងៃទៅ ៩០ថ្ងៃព្រមទាំងមានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ តម្រូវឲ្យធ្វើចត្តាឡីស័កតែ ៧ថ្ងៃប៉ុណ្ណោះ ស្របពេលដែលអ្នកដែលមិនបានចាក់វ៉ាក់សាំង តែមានលិខិតបញ្ជាក់ថា អវិជ្ជមានកូវីដ១៩ តម្រូវឲ្យចត្តាឡីស័កចំនួន១០ថ្ងៃ។

យ៉ាងណាមិញដោយសារតែតំបន់អាហ្វ្រិចជាតំបន់ដែលមានមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីកំពុងរាលដាលខ្លាំង។ដូច្នេះ ថៃមិនបានអនុញ្ញាតឲ្យកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរមកពីតំបន់អាហ្វិ្រកនោះទេ គឺតម្រូវឲ្យតាមដាន និង ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃដូចធម្មតា ទោះបីជនទាំងអស់នោះ បានចាក់វ៉ាក់សាំងរួច ឬមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ១៩យ៉ាងណាក៏ដោយ ។

សូមបញ្ជាក់ថា រដ្ឋាភិបាលថៃបានប្រឹងប្រែងដាក់ចេញនូវវិធានការនានា ដើម្បីស្រោចស្រង់វិស័យទេសចរណ៍ថៃដែលបានលិចលង់អស់ជិត២ឆ្នាំមកនេះ ស្របពេលដែលក្រសួងទេសចរណ៍ថៃ បានដាក់គោលដៅ រកចំណូលឲ្យបានប្រមាណ ជិត ៤០ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២១នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WHO មិនទាន់គាំទ្រឲ្យមាន«លិខិតឆ្លងដែនវ៉ាក់សាំង»សម្រាប់ការធ្វើដំណើរឡើយ

ព័ត៌មាន
ក្រោយសង្កេតឃើញពីទំនោរ និងការដាក់ចេញនូវវិធានការជាបន្តបន្ទាប់ពីសំណាកប្រទេសមួយចំនួន ឲ្យអ្នកដំណើរប្រើប្រាស់លិខិតឆ្លងដែនពិសេសដែលបញ្ជាក់ពីការ…

ចិនដាក់ឲ្យប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ការធ្វើដំណើរឆ្លងដែន

ព័ត៌មាន
ប្រទេសចិន បានដាក់ឲ្យប្រើប្រាស់នូវវិញ្ញាបនបត្រឌីជីថល ដែលបញ្ជាក់ពីការបានចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ប្រជាជនរបស់ខ្លួនអាចធ្វើដំណើរឆ្លងកាត់ព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ