អាមេរិកកាត់បន្ថយប្រាក់វិភាគទានឲ្យ WHO

អាមេរិកកាត់បន្ថយប្រាក់វិភាគទានឲ្យ WHO ២៥% ក្នុងអំឡុងពេលមេរោគកូវីដ១៩រាតត្បាត


ការចូលរួមចំណែកវិភាគទានមូលនិធិទៅដល់អង្គការសុខភាពពិភពលោកពីសំណាក់អាមេរិក នៅក្នុងអំឡុងវិបត្តិមេរោគរាតត្បាតកូវីដ១៩នៅឆ្នាំ២០២០-២០២១ គឺមានទំហំទឹកប្រាក់ត្រឹមតែជាង ៦៧០លានដុល្លារអាមេរិកប៉ុណ្ណោះ បានធ្លាក់ចុះដល់ទៅ២៥% ធៀបនឹងឆ្នាំ២០១៨-២០១៩ ខណៈដែលការគាំទ្ររបស់ទីក្រុងវ៉ាស៊ិនតោននាពេលអនាគតសម្រាប់អង្គការសុខភាពពិភពលោក ក៏កំពុងស្ថិតក្រោមការត្រួតពិនិត្យឡើងវិញផងដែរ។
អាមេរិកកាត់បន្ថយប្រាក់វិភាគទាន ២៥% សម្រាប់ WHO
ដោយ

ហេតុ​អ្វី​ក៏​ការ​ផ្ដល់​វិភាគទាន​របស់​អា​មេ​រិ​ក​ទៅ​អង្គការ​សុខភាព​ពិភពលោក​ធ្លាក់​ចុះ នៅ​អំឡុង​មេរោគ​រាតត្បាត​យ៉ាង​ដូច្នេះ? ការ​ធ្លាក់​ចុះ​នេះ គឺ​ដោយសារ​តែ​កាលពី​២​ឆ្នាំ​កន្លង​ទៅ​នេះ អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​សម្រេច​កាត់​បន្ថយ​ប្រាក់​ឧបត្ថម្ភ​ទៅ​ឲ្យ​អង្គការ​នេះ ដ្បិតថា​កាលនោះ លោក​ត្រាំ បាន​ស្ដីបន្ទោស​ទៅ​លើ​ការ​គ្រប់គ្រង​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​បណ្ដោយ​ឲ្យ​មាន​មេរោគ​កូ​វី​ដ​១៩​ការ​រីក​រាលដាល​ពាសពេញ​ពិភពលោក រួម​ទាំង​សហរដ្ឋអាមេរិក ហើយ​លោក​ត្រាំ​ក៏​បាន​ចោទប្រកាន់​អង្គការ​សុខភាព​ពិភពលោក​ចំ​ៗ​ទៀត​ថា បាន​ជួយ​ការពារ​ប្រទេស​ចិន ជុំវិញ​នឹង​រឿង​ដ៏​រកាំរកូស​អំពី​ប្រភព​ដើម​កូ​វី​ដ​១៩​ជាដើម​។

បើ​ទោះបីជា នៅ​អាណត្តិ​លោក​ដូ​ណា​ល់​ត្រាំ​បាន​កាត់​បន្ថយ​ការ​ផ្ដល់​ប្រាក់​ទៅ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​នៅ​រយៈពេល​២​ឆ្នាំ​កន្លង​មកនេះ​ក៏​ដោយ ប៉ុន្ដែ ចូល​ដល់​អាណត្តិ​លោក​ចូ បៃ​ឌិន កញ្ចប់​ថវិកា​ផ្ដល់​ជូន​អង្គការ​សុខភាព​ពិភពលោក​ក៏​ចាប់ផ្ដើម​បង្កើន​ឡើង​វិញ នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ​នេះ ជាមួយនឹង​ការ​សន្យា​កាលពី​ខែធ្នូ​កន្លង​ទៅ​នេះ​ថា នឹង​ផ្ដល់​ថវិកា​បន្ថែម ២៨០​លាន​ដុល្លារ​អា​មេ​រិ​ក​។

ទោះជា​បែប​នេះ​ក្ដី រដ្ឋបាល​លោក ចូ បៃ​ឌិន នៅ​តែ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ​ទេ ក្នុង​ការ​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ទីក្រុង​វ៉ា​ស៊ិ​ន​តោន​នា​ពេល​អនាគត​ចំពោះ​អង្គការ​សុខភាព​ពិភពលោក​នេះ​។ កាលពី​ឆ្នាំ​២០២០-២០២១ អង្គការ​សុខភាព​ពិភពលោក​ធ្លាប់​បាន​ទទួល​ថវិកា​គាំទ្រ​ពី​អា​មេ​រិ​ក​ជាង ៦៧០​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ពី​ឆ្នាំ​២០១៨-២០១៩​មាន​ដល់​ទៅ​ជាង ៨៩០​លាន​ដុល្លារ ពោល​គឺ​មានការ​ថយ​ចុះ​ជាង ២០០​លាន​ដុល្លារ ខណៈ​ដែល​អង្គការ​សុខភាព​ពិភពលោក ក៏​កំពុង​គ្រប់គ្រង និង​បង្កើន​មូលនិធិ​បន្ថែម​ពី​ម្ចាស់​ជំនួយ​ផ្សេង​ៗ​ទៀត​ផង​ដែរ​។ តាម​រយៈ​តួលេខ​នេះ បង្ហាញ​ថា សហរដ្ឋអាមេរិក​លែង​ជា​កំពូល​ប្រទេស​អ្នក​ផ្ដល់​ជំនួយ​ទៅ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​តទៅ​ទៀត​ហើយ ដោយ​ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​ចូល​មក​ជំនួស​តំណែង​អា​មេ​រិ​ក​វិញ​ម្ដង​។ 

ជាក់ស្ដែង នៅ​២​ឆ្នាំ​ចុង​ក្រោយ​កន្លង​ទៅ​នេះ អា​ល្លឺ​ម៉​ង់​បាន​ផ្ដល់​ថវិកា​ជាង​១​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​។ ស្រប​ពេល​ដែល​អា​មេ​រិ​ក​ធ្លាក់​មក​ឈរ​ក្នុង​តំណែង​លេខ​២​ក្នុង​នាម​ជា​ម្ចាស់​ជំនួយ​ធំ​របស់​អង្គការ​សុខភាព​ពិភពលោក​នោះ មូលនិធិ Bill and Melinda Gate របស់​មហាសេដ្ឋី​អា​មេ​រិ​ក Bill Gates និង​អតីត​ភរិយា គឺ​បាន​ឈរ​ក្នុង​តំណែង​លេខ​៣ ដោយ​បាន​ផ្ដល់​ថវិកា​ដល់​ធនាគារពិភពលោក​សរុប ជាង​៥៨០​លាន​ដុល្លារ​នៅ​ពីរ​ឆ្នាំ​កន្លង​មកនេះ​។

សូម​បញ្ជាក់​ថា អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ ណា​ល់​ត្រាំ បាន​កាត់​បន្ថយ​មូលនិធិ​ផ្ដល់​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ពេល​លោក​កាន់​តំណែង ព្រមទាំង​ចង់​ដក​អា​មេ​រិ​ក​ចេញពី​សមាជិក​អង្គការ​សុខភាព​ពិភពលោក​ផង​ដែរ ដោយ​លោក​ត្រាំ ចោទ​ថា អង្គការ​អន្តរជាតិ​មួយ​នេះ មានការ​ជិត​ស្និទ្ធ​ខ្លាំង​ជាមួយ​ប្រទេស​ចិន ហើយ​បរាជ័យ​ក្នុង​ការ​គ្រប់គ្រង​ការ​រាតត្បាត​នៃ​មេរោគ​នៅ​ក្នុង​ដំណាក់កាល​ដំបូង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកឧកញ៉ា ម៉ុង ឬទ្ធី ថា លោកនឹងត្រូវកាប់ដូងប្រេងចោលប្រហែល១ម៉ឺនដើម ដើម្បីឲ្យអ្នកឧកញ៉ា សុខ គង់ សង់ផ្លូវឡើងបូកគោ

ព័ត៌មាន
អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប អះអាងថា លោកនឹងចាប់ដៃគ្នាជាមួយអ្នកឧកញ៉ា សុខ គង់ ដើម្បីសាងសង់ផ្លូវមួយខ្សែប្រវែងប្រម…

ប្រធានអាស៊ានដាក់ស្នើ៤ចំណុច ទៅកាន់លោកមីន អ៊ុងឡាំង ដើម្បីជាគន្លឹះសម្រួលស្ថានការមីយ៉ាន់ម៉ាឲ្យធូរស្រាល

ព័ត៌មាន
ដូចទៅនឹងការគ្រោងទុក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយនឹងលោក ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ