កូវីដ១៩-ថៃ

ថៃ​បន្ត​ផ្អាក​ការនាំចេញ​ស៊ុត​ពេញ​មួយ​ខែ​មេសា ដើម្បី​ទុក​ផ្គត់ផ្គង់ក្នុងស្រុក


ប្រទេស​ថៃ​នឹង​​ផ្អាក​ការនាំចេញ​ស៊ុត​ទៅ​ក្រៅ​ប្រទេស ពេញ​មួយ​ខែ​មេសា ដើម្បី​រក្សា​ទុក​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក ដែល​កំពុង​មាន​តម្រូវការ​ខ្លាំង​ដោយសារ​តែ​ការផ្ទុះ​រាលដាល​នៃ​មេរោគ​កូវីដ១៩។ ការបែរ​មករក​ទីផ្សារ​ក្នុង​ស្រុក​វិញ គឺ​ដើម្បី​ទប់ស្កាត់​ការដំឡើង​ថ្លៃ​ស៊ុត​ថ្លៃ​ហួសហេតុ ដោយ​ជន​ឆ្លៀត​ឱកាស និង​ដោយសារ​តែ​មាន​ការ​ទិញ​ស៊ុត​ស្តុកទុក​លើស​កំណត់។ នេះ​បើយោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ថៃ ចេញ​ផ្សាយ​នៅ​ថ្ងៃនេះ។
ថៃ​បន្ត​ផ្អាក​ការនាំចេញ​ស៊ុត​ពេញ​មួយ​ខែ​មេសា ដើម្បី​ទុក​ផ្គត់ផ្គង់ក្នុងស្រុក។
ដោយ

លោក ជូរីន ឡាក់សាណា វិសិទ្ធ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្មថៃ បាន​គូស​បញ្ជាក់​ថា តម្លៃ​ស៊ុត​នៅតាម​បណ្តា​ខេត្ត​ជាច្រើន​បាន​កើន​ឡើង ៣ ទៅ ៤ដង បន្ទាប់ពី​ប្រជាជន​ចាប់​ផ្តើម​ទិញ​ស៊ុត​ស្តុកទុក​ច្រើន ធ្វើ​ឲ្យ​មាន​កង្វះ​ខាត​ស៊ុត​នៅ​លើ​ទីផ្សារ។

លើស​ពីនេះ កសិករ​និង​ឈ្មួញ​កណ្តាល​បាន​បន្ទោស​គ្នា​ទៅវិញ​ទៅមក​អំពី​រឿង​រក្សា​ស៊ុត​ទុក មិនព្រម​បញ្ចេញ​ទៅ​លើ​ទីផ្សារ ដើម្បី​ទុកលក់​យក​ផល​ចំណេញ​ច្រើន នៅពេល​មាន​តម្រូវការ​ខ្ពស់។

បើតាម​ក្រសួង​ពាណិជ្ជកម្ម​ថៃ បានបញ្ជាក់ថា បើ​ទោះ​បី​ជា​មាន​ការផ្ទុះ​ឡើង​នូវ​មេរោគ​កូវីដ១៩ ការផលិត​ស៊ុត​នៅតែ​បន្ត​ជាធម្មតា ដោយ​គ្មាន​ផលប៉ះពាល់​នោះទេ​ គឺ​ប្រមាណ ៤០​លាន​ស៊ុត​ក្នុង​មួយ​ថ្ងៃ ដែល​អាច​នឹង​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់ សម្រាប់​ទីផ្សារ​ក្នុង​ស្រុក។

យ៉ាងណា​ក៏ដោយ ដោយសារតែ​មេរោគ​កូវីដ១៩ ប្រជាជនថៃ​បាន​ចាប់​ផ្តើម​ទិញ​ស៊ុត​ច្រើន​ជាង​ធម្មតា រហូត​ដល់​ទៅ ៣ដង ដែល​ធ្វើ​ឲ្យ​តម្រូវការ​កើន​ឡើង​ខ្លាំង។

រាជរដ្ឋាភិបាលថៃ បាន​ព្រមាន​ថា បើសិន​ជា​អ្នក​លក់​ស៊ុត​ដំឡើង​ថ្លៃ​ហួសហេតុ ត្រូវប្រឈមមុខ​នឹង​ការ​ជាប់​គុក រហូត​ដល់​ទៅ ៧ឆ្នាំ និង​ពិន័យ​ជាទឹកប្រាក់​រហូត​ដល់​ទៅ ៤ពាន់ ២​រយ​ដុល្លារ​អាមេរិក។

ជាចុងក្រោយ លោក ជូរីន គូសបញ្ជាក់ថា ស៊ុត គួរតែមានតម្លៃ ៣៥០រៀល ក្នុងមួយគ្រាប់ ហើយ​ត្រូវចែកចាយ​ឲ្យ​បា​នលឿន​បំផុត ដើម្បី​ចៀសវាង​ការឆ្លៀត​ឱកាស​ដំឡើង​ថ្លៃ រហូត​មិន​អាច​គ្រប់គ្រង​បាន៕




អត្ថបទបន្ទាប់


ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ចាប់​ផ្តើម​រងផល​ប៉ះពាល់​រង្គោះ​រង្គើ ដោយសា​រ​មេរោគ​កូវីដ១៩

ក្រុម​អ្នក​ជំនាញ​និង​ជំនួញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បាន​អះអាង​ថា វិស័យ​អចលនទ្រព្យ​កម្ពុជា​ចាប់​ផ្តើម​ទទួល​រងផល​ប៉ះពាល់​ដោយស…

ឆ្នាំនេះ សេដ្ឋកិច្ច​សិង្ហបុរី​ធ្លាក់​ចុះ ២,២% ដោយសារ​​វីរុសកូវីដ១៩

នៅក្នុងត្រីមាសទី​១ ដើម​ឆ្នាំ​២០២០​នេះ សេដ្ឋកិច្ច​របស់​ប្រទេស​សិង្ហបុរី បាន​ធ្លាក់​ចុះ​ប្រមាណ ២,២% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ