កសិកម្មថៃ

ថៃជំរុញការនាំចេញផ្លែទុរេនកាន់តែខ្លាំង


ប្រទេសថៃ បានបង្ហាញពីគោលបំណងផ្សព្វផ្សាយអំពី ផ្លែទុរេនថៃ ឱ្យក្លាយជា ផ្លែឈើដ៏សំខាន់ នៅក្នុងផែនការបង្កើនការច្នៃប្រឌិតបៃតងនៅក្នុងវិស័យកសិកម្មថៃ ដើម្បីជំរុញតម្លៃនៃការនាំចេញ ដោយក្រសួងកសិកម្មថៃ ចាត់ទុកជា ផលិតផលកសិកម្មពិសេស។ផ្លែទុរេនថៃ គឺត្រូវបានគេស្គាល់ជាយូរមកហើយ ដោយសារតែគុណភាពខ្ពស់ និងរសជាតិ ហើយបានចុះបញ្ជីម៉ាកផលិតផលសម្គាល់ភូមិសាស្ត្រ GI ដែលបន្ថែមគុណតម្លៃដល់ផ្លែទុរេនថៃ។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះ ដោយសារព័ត៌មាន Bangkok Post។
ផលិតផលកសិកម្ម ផ្លែទុរេន ប្រទេសថៃ
ដោយ

លោក ចា​លឺ​ម​ឆៃ ស្រ៊ី​អន (Chalermchai Sri-on) រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថៃ បាន​ថ្លែង​នៅ​ក្នុង សន្និសីទ​ព័ត៌មាន​អន​ឡាញ​មួយ ដែល​រៀបចំ​ដោយ អង្គការ​ស្បៀងអាហារ និង​កសិកម្ម ឲ្យ​ដឹង​ថា ផ្លែ​ទុរេន​ថៃ គឺ​ត្រូវ​បាន​គេ​ស្គាល់​ជា​យូរ​មក​ហើយ ដោយសារ​តែ​គុណភាព​ខ្ពស់ និង​រសជាតិ ហើយ​បាន​ចុះបញ្ជី​ម៉ាក​ផលិតផល​សម្គាល់​ភូមិសាស្ត្រ GI ដែល​បន្ថែម​គុណ​តម្លៃ​ដល់​ផ្លែ​ទុរេន​ថៃ​។

មន្ត្រីជាន់ខ្ពស់​រូប​នេះ​បន្ត​ថា ផ្លែ​ទុរេន ជា​ផលិតផល​កសិកម្ម​នាំ​ចេញ​កំពូល​របស់​ប្រទេស​ថៃ ដោយ​សម្រេច​បានការ​នាំ​ចេញ​ជិត ៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ២,៥% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ថៃ ហើយ​មាន​អត្រាកំណើន​ជា​មធ្យម ៤០% ក្នុង​មួយ​ឆ្នាំ​។

នៅ​ក្នុង​ផែនការ​ជំរុញ​ផលិតផល​កសិកម្ម​ទៅ​កាន់​ទីផ្សារ​សកលលោក និង​ផ្សព្វផ្សាយ​ពី​ផលិតផល​កសិកម្ម​ពិសេស តាម​រយៈ​ការ​អភិវឌ្ឍន៍​បៃតង និង​ច្នៃប្រឌិត​ខ្ពស់ ដែល​អនុញ្ញាត​ឲ្យ ម្ចាស់​អាជីវកម្ម​ខ្នាត​តូច និង​គ្រួសារ​កសិករ អាច​ចូលរួម​អនុវត្ត​គំរូ​ផលិតកម្ម​នេះ​បាន​។

លោក ដុ​ង យូ អគ្គនាយក​អង្គការ​ស្បៀងអាហារ និង​កសិកម្ម បាន​លើក​ឡើង​ថា ការ​ផ្គត់ផ្គង់​ចំណីអាហារ​នៅ​លើ​សកលលោក ចាប់ផ្តើម​ពឹងផ្អែក​ទៅ​លើ ដំណាំ និង​ផលិតផល​ប៉ុន្មាន​ប្រភេទ​ប៉ុណ្ណោះ ហើយ​ប្រព័ន្ធ​កសិកម្ម​ចំណីអាហារ គឺ​មានការ​ចំណាយ​ទុន​ខ្ពស់ ប្រើប្រាស់​ពលកម្ម​ច្រើន តែ​ខ្វះខាត​ការ​ធ្វើ​សមាហរណកម្ម ខ្វះ​ការ​បង្កើន​ប្រសិទ្ធភាព និង​ខ្វះ​ភាព​ច្នៃប្រឌិត​។

លោក​បន្ត​ថា ផែនការ​នេះ មាន​បំណង​អភិវឌ្ឍន៍​ខ្សែ​ចង្វាក់​ចំណីអាហារ ដែល​មាន​ភាព​បៃតង និង​ស្ថិរភាព សម្រាប់​ផលិតផល​កសិកម្ម​ពិសេស​ជា​ច្រើន​ប្រភេទ ដោយ​ចាប់ផ្តើម​ពី​ការ​ទទួលស្គាល់ ផលិតផល​មួយ ឬ​ដំណាំ​ជាក់លាក់​មួយ​។

សូម​ជម្រាប​ថា ក្នុង​រយៈពេល ៥​ខែ ដើមឆ្នាំ ២០២១​នេះ ប្រទេស​ថៃ សម្រេចការ​នាំ​ចេញ​ទុរេន​ស្រស់​ប្រមាណ ១​ពាន់ ៨​រយ​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង ៤៥% ធៀប​នឹង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ហើយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​របស់​ថៃ ក៏​រំពឹង​ថា ថៃ អាច​នឹង​សម្រេចការ​នាំ​ចេញ​ទុរេន​ស្រស់​ជិត ៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ ២០២១​នេះ កើនឡើង​ជាង ៤០% ធៀប​នឹង​ឆ្នាំ ២០២០៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

None



អត្ថបទបន្ទាប់


ធនាគារ HSBC ៖ ឧស្សហកម្មវាយនភ័ណ្ឌវៀតណាមមានការធ្លាក់ចុះ បានបង្អាក់ខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក

ការស្រាវជ្រាវរបស់ធនាគារហុងកុង HSBC បានឱ្យដឹងថា ការធ្លាក់ចុះនៃការផលិតនៅក្នុងឧស្សាហកម្ម វាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតផលស្បែក និងស្បែក…

ចិនប្តេជ្ញាចាប់ផ្ដើមពង្រឹងឧស្សាហកម្មរថយន្តអគ្គិសនីឡើងវិញ ចំពេលទីផ្សារកើនឡើង

រដ្ឋអំណាចក្រុងប៉េកាំងបានប្តេជ្ញាចិត្តក្នុងការពង្រឹងវិស័យរថយន្តអគ្គិសនីឡើងវិញ បន្ទាប់ពីបានចំណាយពេលជាង១០ឆ្នាំលើការអភិវឌ្ឍវិស័យនេះ។ ប្រទេសចិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ