ពាណិជ្ជកម្ម​តាមព្រំដែន​របស់ថៃ

ទំហំពាណិជ្ជកម្មតាមព្រំដែនរបស់ថៃ នៅ១១ខែ ឆ្នាំនេះ រអិល​ធ្លាក់ចុះ៣%


ពាណិជ្ជកម្មតាមព្រំដែន រវាងប្រទេសថៃ និងបណ្ដាប្រទេសជាប់ភូមិផងរបងជាមួយគ្នា ដែលក្នុងនោះ ក៏មានកម្ពុជាយើងផងដែរនោះ នៅរយៈពេល ១១ខែ ឆ្នាំ២០១៩នេះ ឃើញថា បានរអិលធ្លាក់ចុះប្រមាណ ៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ដោយសារតែសេដ្ឋកិច្ចសកលមានថយចុះ ប្រាក់បាតថៃឡើងថ្លៃខ្ពស់ និងបញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។ នេះបើតាមការះអាងពីរដ្ឋាភិបាលថៃ។
ទំហំពាណិជ្ជកម្មតាមព្រំដែនរបស់ថៃ នៅ១១ខែ ឆ្នាំនេះ ធ្លាក់ចុះ៣% (រូបភាព៖ Bangkok Post)
ដោយ

នាយកដ្ឋានពាណិជ្ជកម្ម​បរទេស​នៃក្រសួង​ពាណិជ្ជកម្មថៃ បាន​អះអាង​នៅក្នុង​សារព័ត៌មាន​បាងកកប៉ុស្ដិ៍ កាលពីពេល​ថ្មីៗនេះថា ទំហំ​ពាណិជ្ជកម្ម​តាមព្រំដែន​នៅរយៈពេល ១១ខែ ឆ្នាំនេះ សរុប​រួមទាំងការធ្វើពាណិជ្ជកម្ម​ឆ្លងកាត់ផង ​មាន​ទំហំជាទឹកប្រាក់ជាង ១,២ ទ្រីលានបាត ឬស្មើប្រមាណ៤១ ពាន់លាន​ដុល្លារអាមេរិក ពោលគឺមានការធ្លាក់ចុះ ៣% ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំ២០១៨។

ប្រភពព័ត៌មាន​បាន​ឲ្យដឹងទៀតថា សម្រាប់​ពាណិជ្ជកម្ម​តាមព្រំដែន​ របស់ថៃ ជាមួយនឹង​ប្រទេសក្បែរខាង​គ្នាបំផុត មានទំហំទឹកប្រាក់​ប្រមាណ ៣៣ ពាន់​លានដុល្លារអាមេរិក ធ្លាក់ចុះ ៤% ធៀបនឹង​១១ខែ កាលពីឆ្នាំមុន ដោយក្នុងនោះ ការនាំចេញ​របស់ថៃ​សម្រេចបាន​ជាង ១៨ពាន់លាន​ដុល្លារអាមេរិក ធ្លាក់ចុះជាង ៥%។ រីឯការនាំចូលវិញ មានប្រមាណ ១៤ពាន់លាន​ដុល្លារ ធ្លាក់ចុះ ជាង​២% ដោយបានធ្វើឲ្យថៃ នៅរក្សាបាន​អតិរេកពាណិជ្ជកម្ម​ជាង ៤ពាន់លាន​ដុល្លារអាមេរិក ពីពាណិជ្ជកម្ម​តាមព្រំដែន នៅ១១ខែឆ្នាំនេះ។ 

ប្រទេសម៉ាឡេស៊ី នៅតែ​ជា​ដៃគូពាណិជ្ជកម្ម​តាមព្រំដែន​ធំបំផុត​របស់ថៃ ដោយពាណិជ្ជកម្មទ្វេភាគីរវាង​ប្រទេសទាំងពីរ​សម្រេចបានប្រមាណ ១៦ ពាន់លាន​ដុល្លារអាមេរិក តែមានការធ្លាក់ចុះ ៨,៧% តាមពីក្រោយដោយ​ប្រទេសឡាវ ដែល​មានពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយថៃប្រមាណជាង ៦ពាន់លាន​ដុល្លារ និងមីយ៉ាន់ម៉ា មាន​ជិត ៦ពាន់លាន​ដុល្លារដែរ ខណៈដែលកម្ពុជាវិញ​មានជិត ៥ពាន់លាន​ដុល្លារអាមេរិក។

អគ្គនាយកនៃនាយកដ្ឋាន​ពាណិជ្ជកម្ម​ក្រៅប្រទេស​ថៃ បាន​ឲ្យដឹងថា ពាណិជ្ជកម្មតាមព្រំដែន បាន​ជួបនឹងបញ្ហា​ទាក់ទង​នឹង​ការនាំចេញ​របស់ថៃ ធ្លាក់ចុះ ប្រមាណ២,៨% នៅ១១ខែ​ឆ្នាំ២០១៩នេះ៕ 

None



អត្ថបទបន្ទាប់


គ្រាន់តែឃើញ​ប្លង់​រចនា គួរឲ្យចង់​រស់នៅ - គម្រោង​បុរី​ ប៉េង ហួត​ ថ្មី នៅតំបន់​បឹងស្នោ!!!

ក្រោយពី​បើក​សម្ពោធ​ជាផ្លូវការ គម្រោង ហ្គ្រេន ស្តាផ្លាទីនីម ដំណាក់​កាល​ទី២ “អេកូ ខលឡិកសិន” ក្នុង​មហា​ព្រឹត្តិការណ៍ "ភាព​ឥត​ខ្ចោះនៃ​ជីវិត​…

នាយករដ្ឋមន្ត្រីវៀតណាម បញ្ជាមិនឲ្យមានបញ្ហាកង្វះថាមពលអគ្គិសនីទៀតទេ នៅឆ្នាំ២០២០

នាយករដ្ឋមន្ត្រីវៀតណាម លោក ក្វៀន សៀនហ្វុក កាលពីពេលថ្មីៗនេះ បានបញ្ចាមិនឲ្យមានបញ្ហាកង្វះថាមពលអគ្គិសនីក្នុងប្រទេសកើតឡើងទៀតនោះទេ នៅឆ្នាំ២០២០ នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ