 
      លោក អាឡុងកន ភុន ឡាប៊ុត ទីប្រឹក្សាក្រសួងកសិកម្មថៃ បានគូសបញ្ជាក់ថា ក្រសួង បានសហការជាមួយក្រុមហ៊ុន Grab Thailand ដើម្បីពង្រីកបណ្តាញលក់ទៅកាន់ ទីផ្សារអនឡាញ ដែលជាផ្នែកមួយនៃ គោលនយោបាយជំរុញ និងលើកស្ទួយសេដ្ឋកិច្ចក្នុងស្រុក ដោយចាប់ផ្តើមពីពេលនេះតទៅហើយ។
លើសពីនេះ ក្រសួងកសិកម្មថៃ កំពុងសម្របសម្រួលការងារជាមួយ ក្រុមហ៊ុន Alibaba ទៅលើការអភិវឌ្ឍ សហគ្រាសកសិកម្មខ្នាតតូច និងមធ្យម និងការបណ្តុះបណ្តាលដល់ កសិករ ដើម្បីអាចធ្វើពាណិជ្ជកម្ម និងលក់ផលិតផលកសិកម្មទៅកាន់ទីផ្សារបរទេស តាមរយៈទីផ្សារអនឡាញរបស់ក្រុមហ៊ុន Alibaba បាន។
ចាប់ផ្តើមដំបូងជាមួយនឹងគម្រោងរបស់ Grab គឺថា ប្រជាកសិករថៃ ចាប់ផ្តើមដាក់លក់ ផ្លែស្វាយ ផ្លែគូលេន ផ្លែធុរេន ជាដើម មកពីបណ្តាខេត្តក្រុងចំនួន ៣ ហើយគម្រោងនេះ នឹងបន្តពង្រីកវិសាលភាពសេវាកម្ម និងបន្ថែមផលិតផលកសិកម្មជាច្រើនប្រភេទទៀត។
គួរបញ្ជាក់ដែរថា ប្រជាកសិករថៃមួយចំនួន ក៏កំពុងតែប្រើប្រាស់ទីផ្សារអនឡាញរបស់ក្រុមហ៊ុន Alibaba ដើម្បីលក់ផលិតផលរបស់ពួកគេ ទៅកាន់ទីផ្សារសកលលោក ហើយថ្មីៗនេះ ពួកគេភាគច្រើនលក់ ដំឡូង អង្ករ ពោត និងស្ករ ជាដើម៕
 
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              