ការព្យួរការងារ

កម្មករនិយោជិត ជិត១១ ម៉ឺននាក់ហើយ ស្ថិតក្នុងបញ្ជីឈ្មោះទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ នៅអំឡុងពេលព្យួរការងារ


នៅថ្ងៃនេះ ក្រសួងការងារបានចេញសេចក្តីជូនដំណឹងជាលើកទី៣ហើយ ដើម្បីជូនដំណឹងដល់កម្មករនិយោជិតដែលត្រូវបានរោងចក្រព្យួរការងារដោយសារវិបត្តិកូវីដ-១៩នេះ ដោយសរុបទាំង៣លើកដែលក្រសួងបានផ្តល់ដំណឹង មានកម្មករនិយោជិតចំនួនជិត១១ម៉ឺននាក់ហើយ នៃរោងចក្រចំនួន ៣៤៣រោងចក្រ នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភពីរាជដ្ឋាភិបាលតាមរយៈធនាគាឯកទេសវីង។
ចំនួនការងារក្នុងវិស័យឧស្សាហម្មកាត់ដេរ និងទេសចរណ៍អាចនឹងឈានដល់ការលុបបំបាត់នៅក្នុងបរិបទបច្ចេកវិទ្យាទំនើបនៃបដិវត្តឧស្សាហកម្មលើកទី៤ (4IR) ដោយសារតែកម្មករនិយោជិតខ្វះខាតជំនាញវិជ្ជាជីវៈ។

នៅ​ក្នុង​សេចក្តីជូនដំណឹង​ទាំង​៣​លើក បាន​ភ្ជាប់​ជាមួយ​ឈ្មោះ​រោងចក្រ​សហគ្រាស​កាត់ដេរ និង​ស្ថាប័នឯកជន ដែល​មាន​អាជីវកម្ម​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍ ដូច​ជា​ក្រុមហ៊ុន​ទេសចរណ៍ សណ្ឋាគារ និង​ភោជនីយដ្ឋាន​ជាដើម​។ ជា​ការ​កត់សម្គាល់ កម្មករនិយោជិត​ផ្នែក​វិស័យ​ទេសចរណ៍​មាន​ចំនួន ១២៩​ក្រុមហ៊ុន ខណៈ​ដែល​ផ្នែក​រោងចក្រ​សហគ្រាស​កាត់ដេរ​មាន​ចំនួន ២១៤​រោងចក្រ​។

នៅ​ក្នុង​សេចក្តីជូនដំណឹង​ដដែល​បាន​បញ្ជាក់​ថា ប្រាក់​ឧបត្ថម្ភ​ដែល​កម្មករ​ត្រូវ​បើក​ទាំងអស់ គឺជា​ប្រាក់​រៀល​ដោយ​ចំនួន​ប្រាក់​ដែល​ឧបត្ថម្ភ​នឹង​ត្រូវ​ចែក​ជា ៣​ប្រភេទ​រួម​មាន​៖

ទី​មួយ ចំនួន ៦១.៥០០​រៀល ឬ​ស្មើនឹង​១៥​ដុល្លារ សម្រាប់​កម្មករ​ដែល​ព្យួរការងារ ពី​៧​ដល់​១០​ថ្ងៃ​។

ទី​ពីរ ចំនួន ១២៣.០០០​រៀល ឬ​ស្មើនឹង​៣០​ដុល្លារ សម្រាប់​កម្មករនិយោជិត​ដែល​ព្យួរការងារ​រយៈពេល​ពី​១១​ទៅ​២០​ថ្ងៃ

ទី​បី ចំនួន ១៦៤.០០០​រៀល សម្រាប់​កម្មករ​ដែល​ព្យួរការងារ​ក្នុង​រយៈពេល​ពី ២១​ថ្ងៃ​ដល់ ១​ខែ​។ កម្មករ​នឹង​អាច​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ​បាន លុះ​ណា​ទទួល​បាន​សារ​ពី​ធនាគារ​វី​ង​ជា​មុន​សិន ទើប​អាច​បើក​បាន​។

ប្រាក់​ឧបត្ថម្ភ​នេះ គឺជា​ការ​អនុវត្ត​វិធានការ​ជុំ​ទី​៣​ហើយ របស់​រាជរដ្ឋាភិបាល ក្នុង​ការ​សង្គ្រោះ​វិស័យ​ដែល​រង​គ្រោះ​ធ្ងន់​ជាងគេ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​នេះ ជា​ពិសេស​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍​។

នៅ​ក្នុង​នោះ​ដែរ ចំពោះ​វិស័យ​កាត់ដេរ​រហូត​មក​ទល់​នឹង​ពេល​នេះ មាន​រោងចក្រ​ប្រមាណ​ជាង ២០០​រោងចក្រ​ហើយ ដែល​បាន​ផ្អាក​ប្រតិបត្តិការ និង​ព្យួរការងារ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ​ប្រមាណ​ជាង ១០​ម៉ឺន​នាក់ ហើយ​ទំនងជា​អាច​នឹង​កើន​ឡើងជា​បន្តបន្ទាប់​ទៀត ប្រសិនបើ​ជំងឺ​នេះ​នៅ​តែ​បន្ត​អូស​បន្លាយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋថៃសហការជាមួយក្រុមហ៊ុន Alibaba លក់ផលិតផលកសិកម្មលើអនឡាញ

ព័ត៌មាន
ស្របពេល ដែលកំពុងមានវិបត្តិមេរោគដ៏កាចសាហាវ រាជរដ្ឋាភិបាលថៃ តាមរយៈក្រសួងកសិកម្ម និងសហករណ៍ថៃ បានចាប់ដៃគ្នាជាមួយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្…

អង់គ្លេសសន្យាទទួលយកពលរដ្ឋ​ហុងកុង ៣លាននាក់ បើ​ចិន​អនុវត្តច្បាប់​សន្តិសុខ​លើក្រុងហុងកុង

ព័ត៌មាន
នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន កាលពីពេលថ្មីៗនេះ បាន​សន្យាថា នឹងអនុញ្ញាត​ឲ្យ​ប្រជាជន​ដែលរស់នៅក្នុងទីក្រុងហុងកុង ជិត ៣លាននាក់ មក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ