ករណីឆ្លងកូវីដ-១៩ នៅថៃ ដែលពាក់ព័ន្ធនឹងទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ហុងគ្រី

ថៃបញ្ជាក់ពីការ​​ឆ្លងកូវីដ-១៩ មួយករណី ពាក់ព័ន្ធ​នឹង​​រដ្ឋមន្ត្រីការបរទេស​ហុងគ្រី


ប្រទេស​ថៃ​បាន​និយាយ​កាលពីថ្ងៃអង្គារ ថា អ្នកការទូត​ហុងគ្រី​ម្នាក់​បាន​ឆ្លងវីរុស​កូវីដ-១៩ បន្ទាប់ពី​បាន​ប៉ះពាល់​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​របស់​គាត់ ដែលបាន​ផ្អាក​​​​ដំណើរ​ទស្សនកិច្ច​​មក​កាន់​តំបន់​អាស៊ី​ កាលពីសប្តាហ៍មុន បន្ទាប់​ពី​រដ្ឋមន្ត្រី​រូបនេះ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​​វីរុស​កូវីដ-១៩ ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ ។
រូបភាព​ឯកសារ​លោក Peter Szijjarto រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី ។
ដោយ

អាជ្ញាធរប្រទេស​កម្ពុជា​បាន​និយាយ​កាល​ពី​ថ្ងៃចន្ទ (ទី៩ វិច្ឆិកា ឆ្នាំ​២០២០) ថា យ៉ាងហោច​ណាស់​ មាន​ការឆ្លង​វីរុស​កូវីដ-១៩​ចំនួន ៤ករណី នៅកម្ពុជា ដែល​ត្រូវបានគេជឿ​ថា មាន​ជាប់ទាក់ទងនឹង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី លោក Peter Szijjarto ។ 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​សាច់​ញាតិ​របស់​លោក ស្ថិត​ក្នុង​ចំណោម​មនុស្ស​ជាង ១០០០​នាក់ ដែល​ត្រូវ​បាន​ធ្វើតេស្ត​រក​វីរុស​កូវីដ-១៩ ដោយសារតែ​ការធ្វើទស្សនកិច្ច​នេះ ហើយ​ត្រូវ​បាន​បញ្ជាក់​ថា តេស្ត​មាន​លទ្ធផល​អវិជ្ជមាន ។

អាជ្ញាធរថៃ​បាន​និយាយ​ថា លោក Szijjarto ត្រូវ​បាន​គេរកឃើញ​ថា បានឆ្លងវីរុស​កូវីដ-១៩ បន្ទាប់​ពី​បាន​ទៅដល់​ប្រទេស​ថៃ​ក្រោយ​ចាក​ចេញ​ពី​ប្រទេសកម្ពុជា កាលពីថ្ងៃទី ៣ ខែវិច្ឆិកា។

អ្នកការទូតហុងគ្រី​ដែល​មាន​មូលដ្ឋាន​នៅទីក្រុងបាងកក បាន​ធ្វើតេស្ត​វិជ្ជមាន​​កូវីដ-១៩ កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញនេះ ។ 

មន្ត្រីសុខាភិបាល​ថៃ​ បាន​និយាយ​ថា អ្នក​ការទូត​ហុងគ្រី​រូបនោះ​​បាន​ស្ថិតនៅ​ជិត​ស្និទ្ធ​នឹង​លោក Szijarto ភ្លាមៗ​ នៅ​មុន​ពេល​នៃ​ការធ្វើតេស្តមួយ​ទៅលើ​រូបលោក​រដ្ឋមន្ត្រី ខណៈ​លោក​ចូល​មក​ដល់ទឹក​ដីថៃ ហើយ​ដែល​លទ្ធផល​តេស្ត​នោះ​បង្ហាញថា លោករដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី វិជ្ជមាន​កូវីដ-១៩ ។ 

មន្ត្រី​សុខាភិបាលថៃ​មិនបានផ្ដល់អត្តសញ្ញាណ​មន្ត្រី​ការទូត​ហុងគ្រីទេ ប៉ុន្តែ បាននិយាយថា មនុស្ស​ ១៦នាក់ដែលបាន​ជួប​និងពាក់ព័ន្ធនឹងលោករដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី ត្រូវ​បាន​ធ្វើ​តេស្ត​រកឃើញថា អវិជ្ជមាន ៕




អត្ថបទបន្ទាប់


កម្ពុជាធ្លាក់ចុះការនាំចេញទៅជប៉ុនជាង ៥% នៅ៩ខែ ឆ្នាំ២០២០

ព័ត៌មាន
អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO បានឲ្យដឹងថា ក្នុងរយៈពេល ៩ខែដំបូងដើមឆ្នាំ ២០២០នេះ កម្ពុជា សម្រេចបានការនាំចេញទៅកាន់ប្រទេ…

អាមេរិកនឹងចាប់ផ្ដើម​ចាក់វ៉ាក់សាំង​កូវីដ-១៩ឲ្យ​ពលរដ្ឋ​ខ្លួន នៅខែធ្នូ​នេះ, នេះ​បើ​តាម​រដ្ឋមន្ត្រីសុខាភិបាល!

ព័ត៌មាន
រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​សហរដ្ឋ​អាមេរិកលោក Alex Azar (អាឡិច អេហ្សា) បាន​និយាយ​កាល​ពី​ថ្ងៃអង្គារ​ (ទី១០ វិច្ឆិកា ឆ្នាំ​២០២០) ថា ប្រស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ