Advertisement
បច្ចេកវិទ្យា​ហិរញ្ញវត្ថុ

អ្នកជំនាញ៖ ១០ឆ្នាំទៀត វិស័យ Fintech អាចនឹងប៉ះពាល់ដល់កម្លាំងពលកម្មប្រមាណ ២០%


ដ្បិតតែវិស័យ បច្ចេកវិទ្យាហិរញ្ញវត្ថុ ឬហៅថា Fintech កំពុងមាននិន្នាការរីកលូតលាស់គួរឲ្យចាប់អារម្មណ៍ ក្នុងទីផ្សារកម្ពុជាក៏ពិតមែន ប៉ុន្ដែ អ្នកជំនាញ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ បានអះអាងថា វិស័យនេះ មិនទាន់ឃើញមាន ឥទ្ធិពលខ្លាំងក្លា មកលើកម្លាំងពលកម្មមនុស្សនៅឡើយទេ។ បើតាមការបញ្ជាក់ពីអ្នកជំនាញ ដោយសារតែការវិវឌ្ឍនៃ វិស័យ Fintech នេះ នៅប្រមាណ ៥ ទៅ១០ ឆ្នាំខាងមុខទៀត កម្លាំងពលកម្មក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ អាចនឹងត្រូវកាត់បន្ថយប្រមាណ ២០%។
ការទូទាត់​ដោយមិនប្រើប្រាស់​ក្រដាស​ប្រាក់​
ដោយ
Advertisement

លោក​បណ្ឌិត ផុន ណារិន នាយក វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានលើក​ឡើងថា បច្ចុប្បន្ន​ ការប្រើប្រាស់ ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ឬ Fintech សម្រាប់​​វិស័យ​ធនាគារ គឺ​ហាក់​មិនទាន់​​មានភាព​ទូលំទូលាយ​ខ្លាំងនៅ​ឡើយទេ ពោលគឺ​​មានធនាគារ​ធំៗ​​ប្រមាណ ២ ទៅ៣ ប៉ុណ្ណោះ ដែល​បាន​​ដាក់ឲ្យ​ប្រើប្រាស់​​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នេះ ខណៈដែល អតិថិជន ភាគច្រើ​ន​​មិនទាន់​​មាន​ទំនុក​ចិត្ត​​ក្នុងការ​ប្រើប្រាស់​​ប្រព័ន្ធ​​នៅ​ឡើយ។ ដូច្នេះ តាមការយល់​ឃើញ​របស់​លោក ទៅ១០ឆ្នាំ​ខាងមុខ​ទៀត ប្រព័ន្ធ Fintech នេះ​ នឹង​មិន​អាច​វាយ​លុក​ខ្លាំង​លើទីផ្សារ​​នោះ​ឡើយ ខណៈ​ការប្រើប្រាស់​សេវា​ធនាគារ​បែបប្រពៃណី​នៅតែមានច្រើន​ ហើយមានការប៉ះពាល់​ដល់​ការងារ​ក្នុងវិស័យ​ធនាគារមែននោះ គឺមាន​ប៉ះពាល់​តែប្រមាណ ២០% ប៉ុណ្ណោះ។ 

ទោះយ៉ាងណា លោកផុន ណារិន បានលើក​ឡើងថា លោកទទួល​ស្គាល់ថា ប្រព័ន្ធ Fintech នៅក្នុង​វិស័យ​ធនាគារ ​នឹងជំរុញ​ឲ្យ​មាន​ការកាត់បន្ថយ​​ការរើស​​បុគ្គលិក​ថ្មីៗ​បន្ថែម។ តួយ៉ាង ធនាគារ​អេស៊ីលីដា ​កាលពីមិន​ទាន់​មាន​ប្រើប្រាស់ ប្រព័ន្ធ​ Fintech មានតម្រូវ​ការ​បុគ្គលិក​ថ្មីៗ​ប្រមាណ ២០ ទៅ២៥ ភាគរយក្នុងមួយឆ្នាំ។ ប៉ុន្ដែ មកទល់​បច្ចុប្បន្ន​ ការរើស​បុគ្គលិកថ្មី​របស់​ធនាគារ​អេស៊ីលីដា បានថម​ថយ​ចុះ​​គួរឲ្យ​កត់​សម្គាល់។

យ៉ាងណាក៏ដោយចុះ បើតាមលោក ផុន ណារិន នាយក វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានគូស​បញ្ជាក់ថា ប្រសិន​បើ​វិស័យ​ធនាគារ​​មានតម្រូវ​ការ​​រើស​​បុគ្គលិក​​ថ្មីៗ​ប្រមាណ​តែ ៥% ក្នុង​មួយឆ្នាំ​ យ៉ាងហោច​ណាស់ តម្រូវ​ការ​ធនធាន​មនុស្ស​ក្នុង​វិស័យនេះ ក៏មាន​​ប្រមាណ ៥ពាន់​នាក់ដែរ ក្នុងមួយ​ឆ្នាំៗ។ 

គួរជម្រាប​ដែរថា បើតាម ប្រសាសន៍​​របស់ ឯកឧត្តម អគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ធ្លាប់បាន​លើកឡើង​ថា ​វិស័យ​បច្ចេកវិទ្យា កំពុង​ធ្វើឲ្យ​ពិភពលោក​​មានការ​វិវឌ្ឍ​យ៉ាង​ខ្លាំង ពិសេស​​គឺ បច្ចេកវិទ្យា​​ហិរញ្ញវត្ថុ​នេះ ព្រោះវិស័យនេះ បច្ចុប្បន្ន កំពុង​មានការ​រីក​ចម្រើន​យ៉ាងឆាប់​រហ័ស​ទាំងក្នុង​​ផ្នែក​ហិរញ្ញវត្ថុ ក៏ដូចជា​​សេដ្ឋកិច្ច​ទាំងមូល​ផងដែរ។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បន្ថែមទៀតថា ទន្ទឹ​ម​នឹង​ការរីក​លូតលាស់​​នៃវិស័យ​​បច្ចេកវិទ្យា ឌីជីថលនេះ ក៏ទាមទារ​ឲ្យ​វិស័យរដ្ឋ និងឯកជន ត្រូវរៀប​ចំនូវ​ក្រប​ខ័ណ្ឌ​គតិយុត្ត រៀបចំយន្តការ អនុវត្តច្បាប់ កសាងហេដ្ឋា​រចនា​សម្ព័ន្ធ​គាំទ្រ និង បណ្តុះបណ្តាល​​ធនធាន​មនុស្ស ដើម្បី​ចាប់យក​កាលានុវត្តភាព ឲ្យ​បាន​ជាអតិបរមា​ពីការប្រែ​ប្រួល​នេះ៕ 

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋបាលរាជធានីភ្នំពេញ ច្រានចោលរឿង រុះរើផ្សារដើមគរ ទៅផ្សារថ្មីនៅបឹងតាមោក

ព័ត៌មាន
រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃនេះ បានចេញមុខធ្វើសន្និសីទច្រានចោល រឿងបែកធ្លាយថា ផ្សារដើមគរ នឹងត្រូវផ្លាស់ប្តូរទីតាំងទៅកន្លែងថ្មី នៅបឹងតាមោក ...

កសិករថៃ សប្បាយចិត្ត​នឹងកិច្ច​ព្រម​ព្រៀង​នាំចេញ​អង្ករ​ទៅ ប្រទេស​ចិន និងហ្វីលីពីន

ព័ត៌មាន
ប្រជាកសិករ និងអ្នកជំនួញអង្ករថៃ សប្បាយចិត្ត និង សាទរចំពោះការកើនឡើងនៃការលក់អង្ករ ជាមួយនឹងតម្លៃល្អជាងមុន នៅក្នុងទីផ្សារពិភពលោក ជាពិសេសគ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ