ក្រសួងទេសចរណ៍ និងកីឡាថៃ បានឱ្យដឹងថា ពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី២០២៤ ដែលមានរយៈពេល៣សប្តាហ៍នៅក្នុងប្រទ

ថៃ រកចំណូលពីវិស័យទេសចរណ៍បានជិត៤ពាន់លានដុល្លារ ពីសង្ក្រាន្តឆ្នាំថ្មី២០២៤


ក្រសួងទេសចរណ៍ និងកីឡាថៃ បានឱ្យដឹងថា ពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី២០២៤ ដែលមានរយៈពេល៣សប្តាហ៍នៅក្នុងប្រទេសក្បែរខាងរបស់កម្ពុជាមួយនេះ រកចំណូលពីវិស័យទេសចរណ៍បានរហូតដល់ទៅជិត៤ពាន់លានដុល្លារអាម៉េរិកឯណោះ ដោយក្នុងរយៈពេលនេះមានភ្ញៀវទេសចរបរទេសជាង១,៩លាននាក់បានទៅលេងប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍។
វិស័យទេសចរណ៍
ដោយ

លោកស្រី ស៊ូដាវ៉ាន់ វ៉ាងស៊ូប៉ាគិតសុកុល (Sudawan Wangsupakitkosol) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ បាននិយាយកាលពីថ្ងៃពុធ ទី២៤ ខែមេសា ថា ពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី២០២៤ របស់ថៃ ដែលមានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមេសា ប្រទេសថៃ រកចំណូលពីវិស័យ​ទេសចរណ៍ បានរហូតដល់ទៅ៣,៧៨ពាន់លានដុល្លារអាម៉េរិក ខណៈការព្យាកររំពឹងទទួលបាន៣,៥៥ពាន់លានដុល្លារអាម៉េរិក។ តួលេខនេះត្រូវបានប្រមូលចងក្រងដោយនាយកដ្ឋានសេដ្ឋកិច្ចទេសចរណ៍និងកីឡានៃក្រសួងទេសចរណ៍ និងកីឡាថៃ។

លោកស្រីបានបន្ថែមថា វិស័យសេវាកម្មស្នាក់នៅទទួលបានចំណូលជាង១,១ពាន់លានដុល្លារអាម៉េរិក វិស័យចំណីអាហារ និងភេសជ្ជៈទទួលបានចំណូល៨៩០លានដុល្លារអាម៉េរិក វិស័យទំនិញ និងវត្ថុអនុស្សាវរីយ៍ទទួលបានចំណូល៧២២លានដុល្លារអាម៉េរិក វិស័យធ្វើដំណើរទទួលបានចំណូល៤១៧លានដុល្លារអាម៉េរិក វិស័យកម្សាន្តទទួលបានចំណូល៣៩៧លានដុល្លារអាម៉េរិក វិស័យសេវាទេសចរណ៍ទទួលបានចំណូល១៥៨លានដុល្លារអាម៉េរិក និងការចំណាយផ្សេងទៀតទទួលបានចំណូល៦០លានដុល្លារអាម៉េរិក។

រដ្ឋមន្ត្រីរូបនេះ បានគូសបញ្ជាក់ថា ក្នុងរយៈពេល២១ថ្ងៃនៃបុណ្យសង្ក្រាន្តឆ្នាំថ្មី២០២៤ នេះភ្ញៀវទេសចរបរទេសសរុបជាង១,៩លាននាក់ បានទៅលេងប្រទេសថៃ ដោយកើនឡើងជិត៣៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យបង្ហាញថា ភ្ញៀវទេសចរមកពីប្រទេសទាំង១០ ដែលទៅលេងប្រទេសថៃ ច្រើនជាងគេ រួមមានទេសចរចិន ជាង៣៩ម៉ឺននាក់ កើនឡើងជាង៨៩% បើធៀបនឹងឆ្នាំមុន, ទេសចរម៉ាឡេស៊ី ជាង២៩ម៉ឺននាក់ កើនឡើងជាង៤១%, ទេសចរឥណ្ឌាជាង១១ម៉ឺននាក់ កើនឡើងជាង២៧%, ទេសចររុស្ស៊ី ជាង១០ម៉ឺន៤ពាន់នាក់ កើនឡើង២០%, ទេសចរកូរ៉េខាងត្បូង ជាង៨ម៉ឺន៤ពាន់នាក់ កើនឡើង៣៦%, ទេសចរឡាវ ជាង៦ម៉ឺន៦ពាន់នាក់ កើនឡើងជិត៤៤%, ទេសចរអង់គ្លេស ជាង៦ម៉ឺននាក់កើនឡើងជាង១១%, ទេសចរតៃវ៉ាន់ជាង៦ម៉ឺននាក់ កើនឡើងជាង៥៨%, ទេសចរអាម៉េរិក ជាង៥ម៉ឺន៦ពាន់នាក់ កើនឡើងជាង១០% និងទេសចរឥណ្ឌូនេស៊ី ៥ម៉ឺន៦ពាន់នាក់ កើនឡើងជាង៦៤%៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ធនាគាររដ្ឋវៀតណាមនឹងរៀបចំដេញថ្លៃមាសលើក២ ក្រោយដេញថ្លៃលើកទី១បរាជ័យ

ធនាគាររដ្ឋវៀតណាមនឹងដាក់ដេញថ្លៃមាសជិត១៧ពាន់តម្លឹងជាលើកទី២ បន្ទាប់ពីបរាជ័យក្នុងការដេញថ្លៃលើកទី១។ ការវបន្តដាក់ដេញថ្លៃលើកទី២នេះ បានបង្ហាញ…

IMF ព្យាករថា ក្រុមប្រទេស G7 នឹងមានកំណើនសេដ្ឋកិច្ចទាបជាងក្រុមប្រទេស BRICS

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានព្យាករណ៍ថា នៅក្នុងឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចសម្រាប់ក្រុមប្រទេសមានសេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ