ហេដ្ឋារចនាសម្ព័ន្ធ

ថៃរំពឹងធនាគារចិនមួយជួយផ្តល់ទុន ដើម្បីអភិវឌ្ឍន៍គម្រោងស្ពានអាកាស និងផ្លូវតម្លៃ២៨ពាន់លានដុល្លាររបស់ខ្លួន


នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានទម្លាយឱ្យដឹងថា ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី ហៅកាត់ថា AIIB របស់មហាយក្សចិន បានបង្ហាញចំណាប់អារម្មណ៍ផ្ដល់ហិរញ្ញប្បទានដល់គម្រោងសាងសង់ស្ពានអាកាស និងផ្លូវប្រវែង៩០គីឡូម៉ែត្រ តម្លៃ២៨ពាន់លានដុល្លារអាម៉េរិករបស់ថៃ។ នេះបើយោងតាមកាសែត Bangkok Post។
ហេដ្ឋារចនាសម្ព័ន្ធ
ដោយ

គម្រោងស្ពានអាកាស និងផ្លូវតម្លៃ២៨ពាន់លានដុល្លារអាម៉េរិករបស់ថៃ ដែលតភ្ជាប់ខេត្តរ៉ាក់ណង និងខេត្តឈុំផុន នៅភាគខាងត្បូងនៃប្រទេសថៃ ត្រូវបានរំពឹងថា នឹងក្លាយជាបណ្ដាញផ្លូវដឹកជញ្ជូនដ៏សំខាន់មួយ និងជួយបន្ធូរការកកស្ទះក្នុងការដឹកជញ្ជូននៅច្រកសមុទ្រម៉ាឡាកា នៅ១០ឆ្នាំខាងមុខ ហើយមហាយក្សចិន ក៏មិនមើលរំលងគម្រោងខ្នាតយក្សនេះដែរ ដោយបានបង្ហាញចំណាប់អារម្មណ៍ផ្ដល់ហិរញ្ញប្បទានដល់គម្រោងនេះ។

គម្រោងខ្នាតយក្សប្រកបដោយមហិច្ឆតាដ៏ធំសម្បើមនេះ រួមមានការសាងសង់កំពង់ផែទឹកជ្រៅចំនួន២ ដោយមួយស្ថិតក្នុងខេត្តរ៉ាក់ណង និងមួយទៀតស្ថិតក្នុងខេត្តឈុំផុន ដែលត្រូវបានតភ្ជាប់ដោយផ្លូវហាយវ៉េ និងប្រព័ន្ធផ្លូវដែក។ បន្ទាប់ពីបានជួបជាមួយប្រធានធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB លោក សេដ្ឋា ថាវីស៊ីន អះអាងថា ពួកគេចូលចិត្តគោលនយោបាយរបស់រដ្ឋាភិបាលថៃជាខ្លាំង ជាពិសេសគម្រោងស្ពានអាកាស និងផ្លូវ ដែលលោកជឿជាក់ថាពួកគេនឹងចូលរួម។

លោក សេដ្ឋា ថាវីស៊ីន បានបន្ថែមថា ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB ក៏បង្ហាញចំណាប់អារម្មណ៍លើគម្រោងមួយផ្សេងទៀតរបស់រដ្ឋាភិបាលថៃផងដែរ នោះគឺគម្រោងជួសជុលកែលម្អអាកាសយានដ្ឋានទូទាំងប្រទេសថៃ។ លោកអះអាងថា ធនាគារនេះ បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយគាំទ្រដល់ប្រទេសថៃ ដែលមិនត្រឹមតែបោះទុនវិនិយោគប៉ុណ្ណោះទេ ថែមទាំងជួយសិក្សាសមិទ្ធលទ្ធភាពបឋមក្នុងនាមជាអង្គភាពឯករាជ្យទៀតផង។

នេះជាការឱ្យសញ្ញាយ៉ាងច្បាស់ថា ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB អាចនឹងជួយផ្ដល់ហិរញ្ញប្បទានដល់គម្រោងខ្នាតយក្សនានារបស់ប្រទេសថៃ រួមទាំងគម្រោងស្ពានអាកាស និងផ្លូវ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានផងដែរ។ ធនាគារនេះត្រូវបានស្នើបង្កើតឡើងក្នុងឆ្នាំ២០១៣ និងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៦ មករា ឆ្នាំ២០១៦ ក្នុងគោលបំណងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅអាស៊ី ដើម្បីប្រជែងនឹងធនាគារអភិវឌ្ឍន៍អាស៊ី ADB៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះជំរុញឱ្យតម្រូវការមាសនៅថៃ កើនដល់ជាង៤២តោននៅឆ្នាំ២០២៣?

ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច ក្រុមប្រឹក្សាមាសពិភពលោកបានគូសបញ្ជាក់ថា ប្រទេសថៃ ជាប្រទេសន…

ប្រធានបណ្ឌិត្យសភាចិន ឱ្យថ្នាក់ដឹកនាំចិន បង្កើតមូលនិធិរក្សាស្ថិរភាពផ្សារហ៊ុនក្នុងទំហំ១,៤ទ្រីលានដុល្លារអាម៉េរិក

ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន បានផ្ដល់អនុសាសន៍ឱ្យមហាយក្សចិន បង្កើតមូលនិធិរក្សាស្ថិរភាពផ្សារហ៊ុនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ