ថៃរំពឹងការលក់ផលិតផលសម្គាល់ភូមិសាស្ត្រ (GI)!

ថៃរំពឹងការលក់ផលិតផលសម្គាល់ភូមិសាស្ត្រ (GI) បានជាង ១ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ


រាជរដ្ឋាភិបាលប្រទេសថៃមានសុទិដ្ឋិនិយមចំពោះការលក់ផលិតផលសម្គាល់ភូមិសាស្ត្រ (GI)របស់ថៃ ដោយរំពឹងថា ការលក់សរុបរួមទាំងការនាំចេញផលិតផលនេះដែរនោះ នឹងកើនលើសពីចំនួន ៤២ ពាន់លានបាតប្រហែលជាង ១ ពាន់លានដុល្លារអាមេរិក ដូចទៅនឹងអ្វីដែលបានព្យាករពីលើកដំបូងសម្រាប់ឆ្នាំនេះ។ នេះបើតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ថៃរំពឹងការលក់ផលិតផលសម្គាល់ភូមិសាស្ត្រ (GI) បានជាង ១ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Sinit Lertkrai បាននិយាយថា ក្រសួងពាណិជ្ជកម្មថៃរំពឹងថា ការលក់ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) រួមទាំងការនាំចេញដែរនោះនឹងកើនឡើងដល់ជាង ៤៨ ពាន់លានបាតប្រហែលជាង ១ពាន់៣ រយលានដុល្លារនៅឆ្នាំនេះ ពោលគឺបានកើនឡើងពីចំនួនជាង ១ពាន់១រយលានដុល្លារនៅក្នុងឆ្នាំ២០២១។

នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មថៃបានកំណត់គោលដៅអនុម័តយល់ព្រមលើការចុះបញ្ជីផលិតផល GI ថ្មីចំនួន ២២ ថែមទៀតនៅឆ្នាំនេះ ដែលទាំងអស់ក៏ត្រូវបានចុះបញ្ជីរួចហើយដែរ។

GI គឺជាលិខិតបញ្ជាក់ពីផលិតផលមួយដែលគេប្រើដើម្បីកំណត់អត្តសញ្ញាណផលិតផលដែលមានប្រភពនៅក្នុងទឹកដីនៃប្រទេស តំបន់ ឬក៏ក្នុងស្រុកជាក់លាក់ណាមួយដែលមានលក្ខណៈ ឬគុណភាពពិសេស ដែលអាចបង្កើនតម្លៃទីផ្សារនៅតាមប្រទេសអភិវឌ្ឍន៍មួយចំនួន។ គិតមកទល់បច្ចុប្បន្ន មានផលិតផលចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ (GI) របស់ថៃចំនួន ១៧៧ ប្រភេទ ដែលគ្របដណ្តប់នៅខេត្តទាំង ៧៧ របស់ប្រទេសថៃ។

ជាមួយគ្នានោះ មានផលិតផលថៃចំនួន៨មុខ ដែលបានចុះបញ្ជី GI នៅបរទេសដូចជា ប្រភេទអង្ការ កាហ្វេ ផលិតផលសូត្រជនជាតិដើមភាគតិច ផ្លែអំពិលផ្អែម និងដំណាប់មៀនជាដើម។ ផលិតផល GI របស់ថៃ ដែលមានចុះបញ្ជីនៅក្រៅប្រទេសទាំងនោះ ភាគច្រើនមានចុះបញ្ជីនៅអឺរ៉ុប និងបណ្ដាប្រទេសនៅអាស៊ានរួមទាំងកម្ពុជាផងដែរ។

មិនតែប៉ុណ្ណោះ នាយកដ្ឋានកម្មសិទ្ធិបញ្ញារបស់ថៃ នៅតែប្តេជ្ញាជំរុញការចុះបញ្ជីផលិតផល GI របស់ថៃនៅបរទេសជាពិសេសអាហារ និងផលិតផលកសិកម្ម ដែលត្រូវបានចាត់ទុកថា គឺជាឥទ្ធិពលទន់ ឬហៅថា Soft Power ដែលជួយទាក់ទាញភ្ញៀវទេសចរ និងបង្កើតការងារព្រមទាំងប្រាក់ចំណូលប្រកបដោយនិរន្តរភាពសម្រាប់កសិករ និងសហគ្រិនក្នុងស្រុក៕




អត្ថបទបន្ទាប់


សិក្ខាសាលាស្ដីពី ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយនិយ័តករបរធនបាលកិច្ច និងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវ…

ផ្ទះសំណាក់ និងសណ្ឋាគារ ៧០% នៅតាមខេត្តគោលដៅទេសចរណ៍ត្រូវបានកក់ សម្រាប់ឱកាសឆ្លងឆ្នាំសាកល

ថ្នាក់ដឹកនាំនាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅ និងម្ហូបអាហារបានវាយតម្លៃថា មកទល់ពេលនេះមានបន្ទប់ផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូនៅតាមខេត្តគោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ