សេដ្ឋកិច្ចថៃ

ត្រីមាសទី៣នេះ សេដ្ឋកិច្ចថៃ បង្ហាញពីសញ្ញាណងើបឡើងវិញ!


ការិយាល័យគោលនយោបាយសារពើពន្ធថៃ បានចង្អុលបង្ហាញថា ការងើបឡើងវិញនៃ សេដ្ឋកិច្ចថៃ អំឡុងខែកក្កដា និងខែសីហា គឺមានភាពល្អប្រសើរឡើងវិញ ដោយផ្អែកទៅលើ ទិន្នន័យពីសូចនាករសេដ្ឋកិច្ច ដែលមានន័យថា GDP របស់ថៃ នៅក្នុងឆ្នាំនេះ អាចនឹងធ្លាក់ចុះតិចជាង ការព្យាករកាលពីពេលមុន។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានក្នុងស្រុកថៃ។
ថៃ រង្គោះរង្គើសេដ្ឋកិច្ចពាណិជ្ជកម្មស្ទើរគ្រប់វិស័យដោយសារជំងឺឆ្លងកូរ៉ូណា(រូបភាព៖ https://www.wsj.com/)
ដោយ

លោក វុធ ជីពង្ស ទីប្រឹក្សា​ការិយាល័យ​គោលនយោបាយ​សារពើពន្ធ​ថៃ បានលើក​ឡើងថា តម្រូវការ​ប្រើប្រាស់​នៅក្នុង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ថៃ បានកើន​ឡើងវិញ​ក្នុងខែ​សីហា​កន្លង​ទៅនេះ ហើយ​ការវិនិយោគ​ពី​វិស័យឯកជន ក៏មាន​លក្ខណៈ​ល្អប្រសើរដែរ ដោយធ្លាក់ចុះ​ត្រឹម​តែ ០,៥% ក្នុងខែ​សីហា ធៀបនឹង​ពេលដូចគ្នា​កាលពី​ឆ្នាំមុន ខណៈដែល​ខែកក្កដា ធ្លាក់ចុះ​ដល់ទៅ ១៥% ឯណោះ។

បើទោះបីជា ទំហំ​ពាណិជ្ជកម្ម​របស់ថៃ នៅតែស្ថិត​ក្នុង​កម្រិត​វិជ្ជមាន​ក៏ដោយ ការនាំចេញ​ទំនិញ​របស់​ថៃ ក៏មាន​សន្ទុះងើប​ឡើង​វិញ​បន្តិច ក្នុងខែសីហា ជាពិសេស​ការនាំចេញ​អង្ករ​ប្រណីត ប្រេងដូង ត្រីធូណា​កំប៉ុង សាច់ជ្រូកកក ជាដើម។

អ្វីដែលបង្កផល​លំបាកដល់ ការងើបឡើង​វិញ​នៃសេដ្ឋកិច្ច​ថៃ គឺកាលពី​ត្រីមាសទី ២ សេដ្ឋកិច្ចថៃ ធ្លាក់ចុះ​ខ្លាំង​បំផុត​ដល់ទៅ ១២% ដោយសារតែ​វិបត្តិ​កូវីដ១៩ បានកាច់​ផ្តាច់​ទំនាក់ទំនង​ពាណិជ្ជកម្ម ​និងវិស័យ​ទេសចរណ៍ ដែលសុទ្ធតែ​ជា​សសរ​ស្តម្ភ​នៃសេដ្ឋកិច្ច។

បើតាម​ការិយាល័យ​គោលនយោបាយ​សារពើពន្ធ​ថៃ បានធ្វើ​ការព្យាករ​ថា GDP របស់ថៃ នឹងធ្លាក់ចុះ ៨,៥% ក្នុងឆ្នាំ ២០២០នេះ មុននឹង​កើនឡើង​វិញ​បាន​ប្រមាណ ៥% នៅក្នុងឆ្នាំ ២០២០ខាងមុខ។

នៅពេលនេះ កត្តាសំខាន់​បំផុត​ដែលអាច​កំណត់ពី កំណើន​នៃសេដ្ឋកិច្ច​ជាតិ​ថៃ គឺវិស័យ​ទេសចរណ៍ ពីព្រោះថា វិស័យ​ទេសចរណ៍ បានកាន់​កាប់​ចំណែក ១១% នៃ GDP សរុបរបស់ថៃ។

បើតាម​អាជ្ញាធរទេសចរណ៍ថៃ បានបញ្ជាក់ថា គិតមក​ទល់​នឹងខែ កញ្ញានេះ ចំនួនអ្នក​ដំណើរ​អន្តរជាតិ ដែលចូល​មកកាន់​ប្រទេសថៃ ស្ថិតនៅ​កម្រិតថេរ ត្រឹមតែ ៦,៧លាន​ប៉ុណ្ណោះ ហើយការ​ចំណាយ​របស់​ពួកគេ​ទៀតសោត ក៏មានត្រឹមតែ ១០ពាន់​លានដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ ធ្លាក់​ចុះដល់ទៅ ៧០% ធៀប​នឹងពេល​ដូចគ្នា​កាលពីឆ្នាំមុន។

គួរជម្រាបថា លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តីថៃ ក៏បានអនុម័តលើ សំណើ​ទិដ្ឋាការ​ពិសេស សម្រាប់​ភ្ញៀវទេសចរ​បរទេស ដែលគ្រោង​នឹងបើកទ្វារ​ទទួល​ភ្ញៀវ​ឡើងវិញ ចាប់ពី​ខែតុលា​ខាងមុខនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោកព្យាករថា កម្ពុជានឹងមានសេដ្ឋកិច្ច -២% ខណៈដែលភាពក្រីក្រអាចនឹងកើនឡើង

ព័ត៌មាន
បន្ទាប់ពីធនាគារអភិវឌ្ឍន៍អាស៊ីបានចេញ របាយការណ៍ព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នេះ ថានឹង -៤% រួចមក ថ្មីៗនេះ ធនាគារពិភពលោក ក៏ប…

វៀតណាមរំពឹងថា នឹងអាចនាំចេញស្បែកជើងបានកាន់តែច្រើននៅចុងឆ្នាំនេះ!

ព័ត៌មាន
វិស័យឧស្សាហកម្មស្បែកជើងរបស់ប្រទេសវៀតណាម សម្រេចបានការនាំចេញជិត ១១ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៨ខែដើមឆ្នាំនេះ ដែលមានការធ្លាក់ចុះ ៨…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ