មេដឹកនាំថៃ

ក្រោយការធ្វើសនវកម្ម ថៃរកឃើញការចំណាយខ្ជះខ្ជាយលើគម្រោងសាងសង់នានា ជិត១ពាន់លានដុល្លារ


របាយការណ៍សវនកម្មរបស់រដ្ឋាភិបាលថៃ បានរកឃើញថា វិស័យសំណង់នៅក្នុងប្រទេសថៃ គឺជាប្រភពនៃគម្រោងចាយថវិការដ៏ខ្ជះខ្ជាយបំផុតរបស់ប្រទេស។ តាមការចុះធ្វើសវនកម្មកាលពីឆ្នាំ២០២៣ តែមួយគេបានរកឃើញការចំណាយដែលខ្ជះខ្ជាយខុសខ្ទង់ចំណាយ ឫចំណាយដែលគ្មានប្រសិទ្ធភាព រហូតដល់ទៅប្រមាណ៨៤៧លានដុល្លារឯណោះ។
មេដឹកនាំថៃ
ដោយ

លោក សុទ្ធីពង្ស ប៊ុននិធិ ( Sutthipong Boonnithi) អ្នកនាំពាក្យការិយាល័យសវនកម្មរដ្ឋ បាននិយាយថា ការខាតបង់ហិរញ្ញវត្ថុដោយសារតែការគ្រប់គ្រងគ្មានប្រសិទ្ធភាពលើកិច្ចសន្យាសាងសង់ទាំងអស់ក្នុងអំឡុងឆ្នាំសារពើពន្ធឆ្នាំ២០២៣ មានទំហំរហូតដល់ទៅប្រមាណ៨៤៧លានដុល្លារ។ តួលេខនេះបានមកពីការធ្វើសវនកម្មប្រចាំឆ្នាំរបស់ការិយាល័យលើគម្រោង និងកិច្ចសន្យាជាង១ម៉ឺន៤ពាន់ពីទីភ្នាក់ងារសាធារណៈជាង៩ពាន់ស្ថាប័ននៅទូទាំងប្រទេស។

លោកបានបន្តថា នៅក្នុងអំឡុងពេលនៃការធ្វើសវនកម្ម គេបានរកឃើញគុណវិបត្តិក្នុងការគ្រប់គ្រងថវិការបស់ទីភ្នាក់ងារប្រមាណ១ពាន់៧រយគម្រោង ឬជាង១៩%។ ក្រោយការរកឃើញ អ្នកជំនាញបានផ្តល់អនុសាសន៍តាមលក្ខខណ្ឌ ដើម្បីកែលម្អរបាយការណ៍ហិរញ្ញវត្ថុចំនួន៦២៩គម្រោង ក្នុងចំណោមគម្រោងសរុប ៨,៥០០ ដែលកំពុងត្រូវបានធ្វើសវនកម្ម។

ភាគច្រើននៃកំហុសដែលត្រូវបានរកឃើញតាមការធ្វើសវនកម្ម គឺជាការកត់ត្រាមិនបានពេញលេញ ឬកត់ខុសលើការចំណាយសំខាន់ៗ ដែលភាគច្រើនពាក់ព័ន្ធនឹងគម្រោងសាច់ប្រាក់ គម្រោងដីធ្លី និងគម្រោងអចលនទ្រព្យ។ ក្រៅពីនោះការិយាល័យសវនកម្មរដ្ឋ ក៏បានរកឃើញកិច្ចសន្យាចំនួន២,៦៣៨ នៃកិច្ចសន្យាសរុបជាង៥ពាន់៣រយ មិនបានគោរពតាមច្បាប់ ឬកិច្ចសន្យា ដែលមានសាច់ប្រាក់សរុបជិត១៩លានដុល្លារ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


តុលាការអាម៉េរិក សម្រេចឱ្យក្រុមហ៊ុន Google ចាញ់ក្ដីនៅក្នុងសំណុំរឿងប្រឆាំងទំនុកចិត្ត

ចៅក្រមអាម៉េរិកម្នាក់បានសម្រេចថា ម៉ាស៊ីនស្រាវជ្រាវរបស់ក្រុមហ៊ុន Google កំពុងប្រើឥទ្ធិពលរបស់ខ្លួនដោយខុសច្បាប់ ដើម្បីបំផ្លាញការប្រកួតប្រជែង ន…

ក្រុមហ៊ុន Vietjet បញ្ចុះតម្លៃបំបុត្រសម្រាប់ការធ្វើដំណើរបែបធុរកិច្ច (Business) និង SkyBoss រួមជាមួយនឹងការផ្តល់ជូនពិសេសៗជាច្រើនទៀត

ភ្នំពេញ ថ្ងៃទី 8 ខែសីហា ឆ្នាំ 2024 - ក្រុមហ៊ុន Vietjet ផ្តល់ជូននូវប្រូម៉ូសិនពិសេសសម្រាប់ភ្ញៀវធ្វើដំណើរក្សម្រាប់ការធ្វើដំណើរដែលមានការបញ្ចុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ