ថៃក៏មានបញ្ហាលួចនាំចូលសាច់បង្កក

ថៃកំពុងឈឺក្បាលវិលមុខលើបញ្ហាលំហូរចូលសាច់បង្កកខុសច្បាប់ ដូចកម្ពុជាដែរ


បញ្ហាលួចនាំចូលសាច់បង្កកខូចគុណភាព និងខុសច្បាប់វាមិនមែនកើតមាននៅតែកម្ពុជានោះទេ សូម្បីប្រទេសក្បែរខាងថៃ ក៏កំពុងឈឺក្បាលវិលមុខលើបញ្ហានេះដែរ។ សារព័ត៌មានថៃ បានរាយការណ៍ថា យ៉ាងហោចណាស់មានក្រុមហ៊ុនចំនួន៨ត្រូវបានចោទប្រកាន់ថា បានលួចនាំចូលសាច់បង្កកខុសច្បាប់ចូលមកកាន់ទីផ្សារថៃ ដោយបរិមាណនៃប្រាក់ចំណូលពីអាជីវកម្មខុសច្បាប់នេះមានតម្លៃដល់ទៅ១ពាន់លានបាត ឫជាង២៨លានដុល្លារ។
ថៃក៏មានបញ្ហាលួចនាំចូលសាច់បង្កក
ដោយ

អាជ្ញាធរថៃ បានរកឃើញថា យ៉ាងហោចណាស់មានក្រុមហ៊ុន ចំនួន៨ ត្រូវបានរកឃើញលួចនាំចូលសាច់ជ្រូកបង្កកដោយខុសច្បាប់យកមកចរាចរណ៍ដាក់លក់ក្នុងទីផ្សារប្រទេសថៃ។ បើតាមការវាយតម្លៃរបស់អាជ្ញាធរថៃ ប្រាក់ចំណេញដែលទទួលបានពីការនាំចូលសាច់បង្កកខុសច្បាប់នេះមានតម្លៃប្រមាណជា១ពាន់លានបាត ឫជាង២៨លានដុល្លារ។

របាយការណ៍ស៊ើបអង្កេតមួយបានឲ្យដឹងថា ក្នុងចំណោមក្រុមហ៊ុនទាំង៨ ដែលបានលួចនាំចូលសាច់បង្កកខុសច្បាប់នេះ ក្រុមហ៊ុន Rainbow Group Co Ltd ត្រូវបានគេចោទប្រកាន់ថា បានលួចនាំចូលសត្វជ្រូកបង្កកច្រើនជាងគេ ខណៈដែលទំហំប្រាក់ចំណូលដែលគេរកឃើញ គឺមានដល់ទៅជាង៩៣៨ពាន់លានបាត ហើយអាចរកប្រាក់ចំណេញសុទ្ធប្រមាណជា១ពាន់លានបាត ឫប្រមាណជា២៨លានដុល្លារ ។

ក្រោយផ្ទុះករណីនេះលោក ស្រ៊ីថា ថាវេស៊ីន នាយករដ្ឋមន្រ្តីថៃ បានចេញសេចក្តីណែនាំឱ្យសមត្ថកិច្ចប៉ូលីស និងទីភ្នាក់ងាររដ្ឋាភិបាលថៃពាក់ព័ន្ធចាត់វិធានការបន្ទាន់លើករណីនេះ។ នាយករដ្ឋមន្ត្រីថៃ យល់ឃើញថា បញ្ហារត់ពន្ធសាច់ជ្រូកបង្កកនេះមានឥទ្ធិពលអាក្រក់ណាស់ដល់ការបាត់បង់តម្លៃរបស់ជ្រូកកសិករចិញ្ចឹមនៅក្នុងស្រុក។ ជាមួយគ្នានេះ លោក ក៏បានបញ្ជាឱ្យក្រសួងយុត្តិធម៌ និងនាយកដ្ឋានស៊ើបអង្កេតពិសេស ឲ្យស្រាវជ្រាវរកបណ្តាញអ្នករត់ពន្ធជ្រូក និងត្រីបន្ថែមទៀត ហើយចាត់វិធានការទៅតាមផ្លូវច្បាប់។ មកដល់ពេលនេះជនសង្ស័យសរុបចំនួន៦នាក់ហើយដែលបានចាប់ខ្លួន ដោយពួកគេភាគច្រើន គឺសុទ្ធតែជាអ្នកដឹកនាំនៅក្នុងស្ថាប័នក្រុមហ៊ុន៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


បេក្ខជនប្រធានាធិបតីឥណ្ឌូនេស៊ីដាក់ចេញផែនការ ដើម្បីស្តារសេដ្ឋកិច្ចដែលទំហំជាង១ទ្រីលានលានដុល្លារ

ដើម្បីឈ្នះទឹកចិត្តពលរដ្ឋនៅក្នុងការបោះឆ្នោតដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ បណ្តាបេក្ខជនប្រធានាធិបតីទាំងបីរូបបានដា…

ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិនៅចិនមួយ ប្រឈមនឹងក្ស័យធនជាមួយបំណុលជាង៦០ពាន់លានដុល្លារ

ក្រុមហ៊ុន Zhongzhi Enterprise Group ដែលជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិឈានមុខគេនៅប្រទេសចិនបានប្រាប់ក្រុមវិនិយោគិនថា ខ្លួនកំពុងក្ស័យធនយ៉ាងខ្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ