វិស័យទេសចរណ៍​កូរ៉េខាងត្បូង

ប្រជាជនកូរ៉េខាងត្បូង រំពឹងថា អាចចេញធ្វើដំណើរកម្សាន្ដនៅក្រៅប្រទេសឡើងវិញ នៅពេលដែលមានវ៉ាក់សាំងកូវីដ-១៩


ប្រជាជនកូរ៉េខាងត្បូងភាគច្រើន បានបង្ហាញពីឆន្ទៈ ក្នុងការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស នៅពេលដែល វ៉ាក់សាំងកូវីដ១៩ ត្រូវដាក់ឲ្យប្រើប្រាស់កាន់តែទូលំទូលាយ ដែលនេះសបញ្ជាក់ឲ្យ ឃើញថា វ៉ាក់សាំងកូវីដ ពិតជាដើរតួសំខាន់ណាស់ នៅក្នុងវិស័យទេសចរណ៍។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រជាជនកូរ៉េខាងត្បូង រំពឹងថា អាចចេញធ្វើដំណើរកម្សាន្ដនៅក្រៅប្រទេសឡើងវិញ នៅពេលដែលមានវ៉ាក់សាំងកូវីដ-១៩ (រូបភាព៖imesofisrael.com)
ដោយ

យោងតាមការស្ទង់មតិមួយ ដែលធ្វើ​ឡើងដោយ អាកាសយានដ្ឋាន​អន្តរជាតិ អ៊ិនឈុន របស់​ប្រទេស​កូរ៉េ​បាន​រកឃើញថា ជនជាតិ​កូរ៉េ​ខាងត្បូង និងជនជាតិ​ដទៃទៀត គឺពេញចិត្ត​នឹង​ការធ្វើ​ដំណើរ​ទៅក្រៅ​ប្រទេស នៅពេល​ដែល​វ៉ាក់សាំង​កូវីដ១៩ ត្រូវបាន​អភិវឌ្ឍ​ឡើង​ដោយជោគជ័យ។

ក្នុងនោះ ៧០% នៃជនជាតិ​កូរ៉េ និង ៨២% នៃជនជាតិ​ចម្រុះ ឆ្លើយថា យល់ស្រប​នឹងការលើក​ឡើង​ខាងលើ ហើយ​ជនជាតិចម្រុះ ដែលបាន​ចូលរួម​ការស្ទង់​មតិនេះ គឺមកពី​ប្រទេស​ចិន ជប៉ុន និង​វៀតណាម។

ទោះយ៉ាងណាក៏ដោយ មានតែ ៣៣% នៃអ្នក​ឆ្លើយតប បានយល់ស្រប​ទៅនឹង ការធ្វើដំណើរ​នៅពេល​វ៉ាក់សាំង បង្កើត​ឡើងបាន ៣ ទៅ ៦ខែ ពោល​គឺពួកគេ នៅមានក្តី​ព្រួយបារម្ភ​ច្រើននៅឡើយ។

កាលពីពាក់កណ្តាល​ខែធ្នូ​ ឆ្នាំ ២០២០នេះ រដ្ឋាភិបាល​ប្រទេស​កូរ៉េខាងត្បូង ក៏បានប្រកាស​អះអាងថា នឹងមាន​វ៉ាក់សាំង សម្រាប់​ប្រជាជន ៤៤លាននាក់ ដោយ​ប្រមូល​មកពី អ្នក​ផលិត​វ៉ាក់សាំង​ចំនួន ៤កន្លែង និងទិញ​ពីគម្រោង​វ៉ាក់សាំងនានា នៅទូទាំង​សកលលោក ហើយ​កញ្ចប់​វ៉ាក់សាំង​ដំបូងបំផុត នឹងមក​ដល់នៅ​ដើមឆ្នាំ ២០២១។

បើតាមការស្ទង់​មតិដដែលនេះ ៧០% នៃអ្នកឆ្លើយតប នឹងធ្វើការ​ចាក់វ៉ាក់សាំង នៅពេល​ដែលមាន​វ៉ាក់សាំង ហើយក្នុងនោះ ជនជាតិកូរ៉េ ភាគច្រើន​យល់ឃើញថា ពួកគេ នឹងអាច​ធ្វើដំណើរកម្សាន្ត​ទៅក្រៅប្រទេស​បាន នៅពេល​ដែល​ចាក់វ៉ាក់​សាំងរួចរាល់។

គួរជម្រាបដែរថា យោងតាម​លទ្ធផល​ខាងលើនេះ អាកាសយានដ្ឋាន​របស់កូរ៉េ នឹងធ្វើការ​ត្រៀមខ្លួន​ឲ្យបាន​រួចរាល់ ដើម្បី​ដឹកជញ្ជូន​អ្នកដំណើរ​ក្នុងស្រុក ហោះចេញ​ទៅក្រៅប្រទេស និងចំាទទួលភ្ញៀវ​ទេសចរ​បរទេស​ផងដែរ​ នៅពេលដែល​បញ្ហា​មេរោគកូវីដ១៩ ត្រូវបាន​ដោះស្រាយដោយ វ៉ាក់សាំង​កូវីដ១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារកណ្ដាលថៃ ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចថៃ ឆ្នាំ២០២១ មកនៅត្រឹម ៣,២%

ព័ត៌មាន
ដោយសារតែមានភាពមិនច្បាស់លាស់ និងហានិភ័យនៃការធ្លាក់ចុះ នៅតែបន្ដមាន ធនាគារកណ្ដាលថៃ បានកាត់បន្ថយនូវចក្ខុវិស័យកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ …

វៀតណាម ចាប់ផ្តើមត្រួតពិនិត្យលើ ដែកលាបពណ៌នាំចូលមកពីប្រទេសចិន

ព័ត៌មាន
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានប្រកាសអំពីសេចក្តីសម្រេច លើការត្រួតពិនិត្យទៅលើការលក់បង្ខូចថ្លៃដែកលាបពណ៌ ដែលមានប្រភពដើមនាំចូលមកពីប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ