វិនិយោគិន

ថៃ កំពុងល្បួងវិនិយោគិនជប៉ុន ឱ្យមកបោះទុនវិនិយោគនៅប្រទេសខ្លួនឡើងវិញ បន្ទាប់ពីធ្លាក់ចុះនៅមួយទសវត្សរ៍ចុងក្រោយ


ក្រសួងពាណិជ្ជកម្មថៃ កំពុងល្បួងឱ្យក្រុមហ៊ុនជប៉ុន ឱ្យមកបណ្តាក់ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មយានយន្ត និងឧស្សាហកម្មកំពុងលេចធ្លោផ្សេងៗ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជប៉ុន ឱ្យមកកម្សាន្តនៅប្រទេសថៃ បន្ថែមទៀត ស្របពេលប្រទេសថៃ ដាក់គោលដៅអភិវឌ្ឍន៍ឱ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងវិនិយោគនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
វិនិយោគិន
ដោយ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ពិឆៃ ណារីបថាផន (Pichai Naripthaphan) បានជួបពិភាក្សាការងារជាមួយលោក អូតាកា ម៉ាសាតូ (Otaka Masato) ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសថៃ កាលពីសប្តាហ៍មុន ក្នុងគោលបំណងដើម្បីទាក់ទាញក្រុមវិនិយោគិនជប៉ុន ឱ្យត្រឡប់មកវិនិយោគក្នុងប្រទេសថៃ ឡើងវិញ ខណៈប្រទេសជប៉ុន នៅតែជាអ្នកវិនិយោគឈានមុខគេនៅក្នុងប្រទេសថៃ បើទោះបីជាមានការធ្លាក់ចុះការវិនិយោគនៅមួយទសវត្សរ៍ចុងក្រោយ បន្ទាប់ពីមានរដ្ឋប្រហារឆ្នាំ២០១៤ ក៏ដោយ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ រូបនេះ បានអះអាងថា ជំនួបខាងលើ បានជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ហើយ​លោក ក៏បានជំរុញឱ្យឯកអគ្គរាជទូតជប៉ុន ជួយទាក់ទាញវិនិយោគិនជប៉ុន ឱ្យបង្កើនការវិនិយោគក្នុងវិស័យដែលជប៉ុន មានសក្តានុភាពខ្ពស់ដូចជាឧស្សាហកម្មយានយន្ត បន្ទះឈីប បញ្ញាសិប្បនិម្មិត មជ្ឈមណ្ឌលទិន្នន័យ ឱសថ និងបច្ចេកវិទ្យាមនុស្សយន្តជាដើម។

បើតាមការអះអាងរបស់លោក ពិឆៃ ប្រទេសថៃ ដាក់គោលដៅអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ដ៏ទំនើប និងជាអ្នកផលិតនូវផលិតផល និងសេវាកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន។

ក្រៅពីជំនួបជាមួយឯកអគ្គរាជទូតជប៉ុន លោក ពិឆៃ ក៏បានជួបជាមួយប្រធាន និងអនុប្រធានក្រុមហ៊ុន Toyota Motor Thailand ដើម្បីពិភាក្សាអំពីផែនការបស់ររដ្ឋាភិបាលថៃ ដើម្បីលើកកម្ពស់ប្រទេសថៃ ឱ្យក្លាយជាមជ្ឈមណ្ឌលផលិតកម្មយានយន្តនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើបញ្ហាបាត់ខ្លួនតារាសម្តែងចិន នៅថៃ បានអង្រួនវិស័យទេសចរណ៍នៅប្រទេសនេះយ៉ាងណាដែរ?

ការបាត់ខ្លួនតារាសម្តែងចិន វ៉ាង ស៊ីង (Wang Xing) កាលពីពេលថ្មីៗ កំពុងជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារទេសចរណ៍ចិន នៅក្នុងប្រទេសថៃ ដែលមានទំហំ…

តើមានកត្តាអ្វីជួយជំរុញឱ្យការនាំចេញរថយន្តជជុះរបស់ចិន កើនឡើងយ៉ាងគំហុករហូតដល់៤៥% នៅឆ្នាំ២០២៤?

ចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២នៅលើពិភពលោក សម្រេចបបានការនាំចេញរថយន្តជជុះប្រមាណ៤០ម៉ឺនគ្រឿង ក្នុងឆ្នាំ២០២៤ មានការកើនឡើងយ៉ាងគំហុក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ