ថៃកំពុងរៀបចំទិញថ្នាំគ្រាប់ព្យាបាលកូវីដ១៩

ថៃកំពុងរៀបចំទិញថ្នាំគ្រាប់ព្យាបាលកូវីដ១៩ទាំង ២ ប្រភេទរបស់ក្រុមហ៊ុនអាមេរិក ហើយគ្រោងនឹងចែកចាយនៅដើមឆ្នាំ ២០២២


ក្រសួងសុខាភិបាលថៃកំពុងរៀបចំទិញថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ ទាំង ២ប្រភេទ ដែលផលិតដោយក្រុមហ៊ុន Merck និង ក្រុមហ៊ុន Pfizer របស់អាមេរិក ប្រសិនបើថ្នាំទាំង២នេះត្រូវបានអនុម័ត ហើយបន្ទាប់មកថ្នាំទាំង២ប្រភេទនេះ នឹងត្រូវរដ្ឋាភិបាលថៃចែកចាយសម្រាប់ប្រើប្រាស់នៅចុងខែធ្នូឆ្នាំនេះ ឬ ខែមករាដើមឆ្នាំក្រោយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
ថៃកំពុងរៀបចំទិញថ្នាំគ្រាប់ព្យាបាលកូវីដ១៩ទាំង ២ ប្រភេទរបស់ក្រុមហ៊ុនអាមេរិក ហើយគ្រោងនឹងចែកចាយនៅដើមឆ្នាំ ២០២២

ទីប្រឹក្សានៃនាយកដ្ឋានសេវាវេជ្ជសាស្រ្តថៃបាននិយាយថា ក្រសួងសុខាភិបាលថៃរំពឹងថា នឹងដាក់ពាក្យស្នើទៅគណៈរដ្ឋមន្ត្រីនូវផែនការដេញថ្លៃទិញថ្នាំ ព្យាបាលកូវីដ១៩ ដើម្បីយកមកប្រើប្រាស់នៅក្នុងប្រទេស។ ក្នុងនោះ ថៃគ្រោងនឹងបញ្ជាទិញថ្នាំប្រភេទ ម៉ូលនូផាយរ៉ាវៀ (molnupiravir) របស់ក្រុមហ៊ុន Merck  ហើយក៏មានផែនការបន្តកិច្ចពិភាក្សាដើម្បីបញ្ជាទិញថ្នាំប្រភេទ ផាក ឡូវីដ (Paxlovid) របស់ក្រុមហ៊ុន Pfizerផងដែរ។

យ៉ាងណាមិញ ចំពោះតម្លៃថ្នាំគ្រាប់ព្យាបាលកូវីដនាពេលបច្ចុប្បន្ននេះ មិនត្រូវបានគេដឹងនោះទេ ប៉ុន្តែគេអាចដឹងត្រឹមថា តម្លៃថ្នាំគ្រាប់របស់ក្រុមហ៊ុន Merck អាចមានភាពខុសគ្នានៅតាមប្រទេសអភិវឌ្ឍន៍ និង ប្រទេសកំពុងអភិវឌ្ឍន៍។

គួរជម្រាបថា ចំណាត់ការរបស់ក្រសួងសុខាភិបាលថៃនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុត ចាន់អូចា បានជំរុញឱ្យក្រសួងសុខាភិបាលពន្លឿនការកក់ទុកថ្នាំគ្រាប់ប្រឆាំងជំងឺកូវីដ-១៩ ទាំងពីរប្រភេទនេះសម្រាប់ការប្រើប្រាស់ក្នុងប្រទេសថៃ។

ថ្នាំគ្រាប់ទាំងពីរប្រភេទនេះ មានប្រសិទ្ធភាពអាចការពារអ្នកជំងឺពីការធ្លាក់ខ្លួនឈឺធ្ងន់ និងបញ្ចូនទៅមន្ទីរពេទ្យ ហើយអាចការពារពីការស្លាប់បានផងដែរ។ ទោះយ៉ាងណា ថ្នាំទាំងពីរប្រភេទនេះ មិនត្រូវបានណែនាំសម្រាប់អ្នកដែលមានបញ្ហាតម្រងនោម ជំងឺថ្លើមធ្ងន់ធ្ងរ និង អ្នកផ្ទុកមេរោគអេដស៍នោះទេ។

ក្រៅពីប្រទេសថៃ ក៏មានបណ្ដាប្រទេសជាច្រើនទៀតបានបញ្ជាទិញថ្នាំទាំងពីរប្រភេទនេះផងដែរ បើទោះបីជា ថ្នាំគ្រាប់ព្យាបាលកូវីដទាំងពីរប្រភេទនេះមិនទាន់ការអនុម័តឲ្យប្រើប្រាស់ពីសំណាក់រដ្ឋាភិបាលអាមេរិកក៏ដោយចុះ។ ជាក់ស្ដែង ប្រទេសកូរ៉េខាងត្បូងថ្មីៗនេះបានសម្រេចយល់ព្រមបញ្ជាទិញថ្នាំគ្រាប់ ពីក្រុមហ៊ុន Pfizer ចំនួន ៧ម៉ឺនកញ្ចប់ ខណៈដែលកន្លងមកនេះ កូរ៉េខាងត្បូងក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញថ្នាំគ្រាប់ព្យាបាលកូវី១៩ ពីក្រុមហ៊ុន Merck ចំនួន២០ម៉ឺនកញ្ចប់រួចហើយដែរ៕

អត្ថបទ ស៊ើង និមល់ 

None



អត្ថបទបន្ទាប់


WHO ប្រាប់អាមេរិក ឲ្យតាមមើលគំរូស្ថានការណ៍កូវីដ១៩នៅតំបន់អឺរ៉ុប ដើម្បីបញ្ជៀសការឆ្លងឡើងវិញ

ស្របពេលដែលអាមេរិកចាប់ផ្ដើមបើកប្រទេសជាថ្មីឡើងវិញ មន្ត្រីអង្គការសុខភាពពិភពលោកបានប្រាប់ទៅកាន់សហរដ្ឋអាមេរិកគួរតែយកចិត្តទុកដាក់សង្កេតមើលស្ថាន…

វិស័យរដ្ឋ និងឯកជនចិនជួបគ្នា ដើម្បីរកដំណោះស្រាយវិបត្តិបំណុល និងអចលនទ្រព្យក្នុងប្រទេសចិន

អ្នកជំនាញទីប្រឹក្សារដ្ឋចិនមួយក្រុមកាលពីថ្ងៃច័ន្ទទី០៨ វិច្ឆិកា បានជួបពិភាក្សាគ្នាជាមួយវិស័យឯកជន រួមមានអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងវិស័យធនាគា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ