ថៃធ្វើការពីផ្ទះ ដើម្បីវាយតម្លៃស្ថានភាពមេរោគអូមីក្រុង

ថៃស្នើឱ្យបុគ្គលិករដ្ឋ និងឯកជនធ្វើការពីផ្ទះចំនួន១៤ថ្ងៃ ដើម្បីវាយតម្លៃស្ថានភាពមេរោគអូមីក្រុង


ក្រោយករណីមេរោគបំប្លែងថ្មីអូមីក្រុងត្រូវបានរកឃើញជាង ១ពាន់៥រយ ករណីនៅទូទាំងប្រទេសថៃគិតត្រឹមថ្ងៃទី ១ មករាឆ្នាំថ្មី២០២២ ពេលនេះរដ្ឋាភិបាលថៃបានស្នើឱ្យទីភ្នាក់ងាររដ្ឋ និងក្រុមហ៊ុនឯកជនអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះយ៉ាងហោចណាស់ ១៤ ថ្ងៃក្នុងអំឡុងពេល ដែលរដ្ឋាភិបាលនឹងវាយតម្លៃស្ថានភាពនៃការឆ្លងមេរោគបំប្លែងថ្មីអូមីក្រុង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
ថៃធ្វើការពីផ្ទះ ដើម្បីវាយតម្លៃស្ថានភាពមេរោគអូមីក្រុង
ដោយ

បន្ទាប់​ពី​កម្មវិធី​អបអរ​ឆ្លង​ឆ្នាំ​ថ្មី​កន្លង​ផុត ករណី​ឆ្លង​កូ​វី​ដ​១៩ ក៏​ដូច​ជា​មេរោគ​បំប្លែង​ថ្មី ត្រូវ​បាន​កត់ត្រា​ពី​ការ​កើនឡើង​ឆ្លង​គួរ​ឱ្យ​ព្រួយបារម្ភ​នៅ​ពាសពេញ​ពិភពលោក រួម​ទាំង​ប្រទេស​ថៃ​ផង​ដែរ​។ បើ​ទោះបីជា មានការ​កើនឡើង​នៃ​ករណី​អូ​មី​ក្រុង​ក៏​ដោយ តែ​ស្ថានភាព​នៅ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង ដោយ​មិន​ទាន់​មាន​ករណី​ធ្ងន់ធ្ងរ​ណាមួយ​ដែល​បង្ក​ឡើង​ដោយ​មេរោគ​ថ្មី​នេះ​នៅឡើយ​ទេ​។

នាយក​រដ្ឋមន្ត្រី លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ណែនាំ​ភ្នាក់ងារ​រដ្ឋ​ទាំងអស់ ឱ្យ​តាមដាន​ស្ថានភាព​មេរោគ​អូ​មី​ក្រុង​នេះ​យ៉ាង​ដិត​ដល់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​ជា​ចង្កោម ឬ​បណ្ដុំ​ធំ​ៗ​បន្ថែម​ទៀត​។ ជាក់ស្ដែង ក្រសួងសុខាភិបាល​សាធារណៈ និង​ក្រសួង​ដឹក​ជញ្ជូន​ថៃ បាន​រៀបចំ​ទទួល​ការ​ធ្វើតេស្ដ​អង់​ទី​ហ្សែ​ន​ដោយ​មិន​គិតថ្លៃ នៅ​តាម​ចំណត​ឡានក្រុង និង​ស្ថានីយ​រថភ្លើង​សម្រាប់​អ្នក​ដែល​ត្រឡប់​ចូល​មក​ទីក្រុង​បាងកក​ពី​តាម​បណ្ដា​ខេត្ត ក្រោយ​ឈប់​សម្រាក​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​។

បើ​តាម​អគ្គនាយក​នៃ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ថៃ​បាន​និយាយ​ថា ប្រទេស​ថៃ​បាន​កត់ត្រា​ករណី​អូ​មី​ក្រុង សរុប​ជាង ១​ពាន់​៥​យ​ករណី​លើ​ខេត្ត​ចំនួន ៤៧ នៅ​ចន្លោះ​ថ្ងៃ​ទី ១ ខែវិច្ឆិកា ២០២១ ថ​ដល់​ថ្ងៃ​ទី ១ ខែមករា ២០២២​។ ក្នុង​នោះ ៧៧៩ នាក់​ជា​អ្នកដំណើរ​មក​ពី​បរទេស និង ៧៧២ នាក់​ជា​អ្នក​ឆ្លង​ក្នុងស្រុក​។

លោក កៃ​ទីប​ផុ​ម លេខាធិការ​អចិន្ត្រៃយ៍​សម្រាប់​សុខភាព​សាធារណៈ​ថៃ​បាន​និយាយ​ថា ក្រសួងសុខាភិបាល​សាធារណៈ​ថៃ នឹង​វាយតម្លៃ​ស្ថានភាព​ម្តងទៀត​នៅ​ថ្ងៃនេះ មុន​ពេល​បង្ហាញ​វិធានការ​បន្ថែម​ទៀត ដើម្បី​ជួយ​ទប់ស្កាត់​ការ​រីក​រាលដាល និង​គ្រប់គ្រង​ស្ថានការណ៍​កូ​វី​ដ​១៩​។ ទន្ទឹម​នេះ រដ្ឋាភិបាល​ថៃ​នៅ​តែ​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ត្រូវ​តែ​បន្ត​អនុវត្ត​តាម​ការ​ប្រុង​ប្រយ័ត្ន ការ​ការពារ​ជាស​កល ដូច​ជា​ការ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​ការពារ​ខ្លួន​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

យ៉ាងណាមិញ គិត​រហូត​មក​ដល់​ពេល​នេះ ថៃ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន ២ ដូ​ស​ជូន​ដល់​ពលរដ្ឋ​បាន​ប្រមាណ​ជាង ៦៥​ភាគរយ​ហើយ នៃ​ចំនួន​ប្រជាជន​សរុប ខណៈ​អ្នក​ចាក់​ដូ​ស​ជំរុញ​មាន​ជិត ៩​ភាគរយ​នៃ​ប្រជាជន​សរុប​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​សារព័ត៌មាន Bloomberg ៕
None



អត្ថបទបន្ទាប់


តើតម្លៃទីផ្សារប្រេងឆៅពិភពលោកដើមឆ្នាំ២០២២ មានការប្រែប្រួលយ៉ាងណាខ្លះ?

ចូលបើកឆាកដើមឆ្នាំថ្មី២០២២ ឃើញថា តម្លៃប្រេងលើទីផ្សារពិភពលោក នៅតែរក្សាបាននូវភាពវិជ្ជមាន បើទោះបីជាទីផ្សារកំពុងកើតមាននូវក្ដីបារម្ភខ្លាំងទាក…

ការប្រជែងឥទ្ធិពលរវាងអាមេរិក និងចិន កំពុងរុញឲ្យវៀតណាមកាន់តែលំបាកក្នុងការរក្សាតុល្យភាពទំនាក់ទំនង?

ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយអន្តរជាតិ បានព្រមានសម្រាប់ឆ្នាំថ្មី ឆ្នាំ២០២២នេះថា ប្រទេសវៀតណាមទំនងជាជួបការលំបាកជាងមុន ក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ