រដ្ឋមន្ត្រីការបរទេសថៃលោកដុន ប្រាមុដវីនៃ បាននិយាយថា លោក Rajapaksa អតីតប្រធានាធិបតីស្រីលង្កា នឹងចូលទៅក្នុងព្រះរាជាណាចក្រថៃជាមួយនឹងលិខិតឆ្លងដែនការទូត ដែលនឹងអនុញ្ញាតឱ្យលោកបន្តស្នាក់នៅរហូតដល់ ៩០ ថ្ងៃ តែលោក Rajapaksa នឹងត្រូវគិតគូរកន្លែងស្នាក់នៅដោយខ្លួនឯងផ្ទាល់ ហើយលោក មកដល់ប្រទេសថៃនៅថ្ងៃទី១១ ខែសីហា ក្រោយពីធ្វើដំណើរចាកចេញពីសិង្ហបុរី។
យោងតាមលោកថានី សានហ្ក្រាត (Tanee Sangrat) អគ្គនាយកនៃនាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃពុធ ទី១០ សីហាថា រដ្ឋាភិបាលស្រីលង្កាបានស្នើសុំប្រទេសថៃ ដើម្បីបើកផ្លូវឲ្យអតីតប្រធានាធិបតីរបស់ខ្លួន លោកហ្កូតាបាយ៉ា រ៉ាចាប៉ាសា (Gotabaya Rajapaksa) ដែលកំពុងភៀសខ្លួន ដោយសារពលរដ្ឋធ្វើបាតុកម្មទម្លាក់ពីតំណែងនោះ ឱ្យចូលមកស្នាក់នៅក្នុងប្រទេសថៃ ជាបណ្ដោះអាសន្ន។
គួរជម្រាបថា លោក Rajapaksa បានភៀសខ្លួនចេញពីប្រទេសស្រីលង្កាកាលពីខែកក្កដាកន្លងទៅ ចំពេលមានការតវ៉ាទម្លាក់រូបលោកចេញពីចំណែងប្រធានាធិបតីទាក់ទិននឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងររបស់ប្រទេសនេះ។
មុនពេលចូលក្នុងប្រទេសថៃ លោក រ៉ាចាប៉ាក់សា បានស្នាក់នៅប្រទេសសិង្ហបុរីបានមួយរយៈ ប៉ុន្ដែ លោក Rajapaksa មិនបានទទួលសិទ្ធិជ្រកកោន អភ័យឯកសិទ្ធិ ឬបដិសណ្ឋារកិច្ចណាមួយនៅឡើយទេពីរដ្ឋាភិបាលប្រទេសសិង្ហបុរីនោះឡើយ។
បើទោះបីជា អតីតប្រធានាធិបតីស្រីលង្កា លោករ៉ាចាប៉ាសា ស្នើសុំចូលប្រទេសថៃមែន តែយោងតាមលោក Tanee ដែលអគ្គនាយកនៃនាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសថៃអះអាងថា លោក Rajapaksa មិនបានស្វែងរកសិទ្ធិជ្រកកោននយោបាយនៅក្នុងប្រទេសថៃទេ។
គួររំលឹកថា បន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេសស្រីលង្កា លោក Rajapaksa បានដាក់លិខិតលាលែងពីតំណែងទៅសភាស្រីលង្កា ពីប្រទេសសិង្ហបុរី ហើយលោកត្រូវបានជំនួសតំណែងដោយអតីតនាយករដ្ឋមន្ត្រី លោករ៉ានីល Ranil កាលពីខែកក្កដាក្រោយពីបានជាប់ឆ្នោតក្នុងសភា។ ទោះយ៉ាងណា ស្ថានភាពសេដ្ឋកិច្ចរបស់ស្រីលង្កានាពេលនេះ នៅតែបន្ដយ៉ាប់យ៉ឺនដដែល ខណៈដែលរដ្ឋាភិបាលកំពុងស្វះស្វែងរកជំនួយហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍សំខាន់ និងប្រទេសម្ចាស់បំណុលធំៗដូចជាប្រទេសចិនផងដែរ៕