វិស័យអាកាសចរណ៍

ថៃ គ្រោងដំឡើងថ្លៃសេវាសម្រាប់អ្នកដំណើរចេញក្រៅប្រទេសពី២៣ដុល្លារទៅ៣៥ដុល្លារ


ក្រុមហ៊ុនអាកាសយានដ្ឋានថៃ (AOT) គ្រោងដំឡើងថ្លៃសេវាសម្រាប់អ្នកដំណើរចេញក្រៅប្រទេសសម្រាប់ជើងហោះហើរអន្តរជាតិ ដល់៣៥ដុល្លារក្នុងម្នាក់នៅពាក់កណ្តាលឆ្នាំ២០២៦ និងកំពុងសិក្សាអំពីថ្លៃសេវាអ្នកដំណើរថ្មី សម្រាប់អ្នកដំណើរឆ្លងកាត់ និងអ្នកដំណើរផ្ទេរជើងយន្តហោះឱ្យស្របតាមការអនុវត្តអន្តរជាតិ ក្នុងគោលបំណងបង្កើនប្រាក់ចំណូលរយៈពេលវែង និងប្រើប្រាស់ជាដើមទុនសម្រាប់គម្រោងពង្រីកអាកាសយានដ្ឋានសំខាន់ៗ។ នេះបើតាមសារព័ត៌មាន Khaosod របស់ថៃ។
វិស័យអាកាសចរណ៍
ដោយ

លោកស្រី ប៉ាវីណា ចារិយ៉ាធិទិផុង (Pavina Jariyathitipong) ប្រធានក្រុមហ៊ុនអាកាសយានដ្ឋានថៃ បានបញ្ជាក់ថា ក្រុមប្រឹក្សាភិបាលអាកាសចរណ៍ស៊ីវិល បានអនុម័តលើគោលការណ៍ដំឡើងសេវាអ្នកដំណើរខាងលើនេះរួចរាល់ហើយ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ តាមរយៈការសម្រេចនេះ ថ្លៃសេវានឹងត្រូវកើនឡើងប្រមាណ១២ដុល្លារ បន្ថែមលើតម្លៃចាស់ប្រមាណ២៣ដុល្លារ ដែលនាំឱ្យតម្លៃសរុបហក់ឡើងដល់៣៥ដុល្លារ។

បច្ចុប្បន្ន គម្រោងនេះកំពុងរង់ចាំការអនុម័តចុងក្រោយពីរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ ដើម្បីប្រកាសអនុវត្តជាផ្លូវការនៅអំឡុងពាក់កណ្តាលឆ្នាំ២០២៦។ លោកស្រីបានបន្ថែមថា ផ្អែកតាមលទ្ធផលនៃការសិក្សាការដំឡើងថ្លៃសេវានេះនឹងមិនជះឥទ្ធិពលអវិជ្ជមានដល់ការសម្រេចចិត្តធ្វើដំណើររបស់ភ្ញៀវទេសចរនោះទេ។

គួរបញ្ជាក់ថា ការដំឡើងថ្លៃសេវាអ្នកដំណើរថ្មីនេះ នឹងត្រូវអនុវត្តចំពោះអាកាសយានដ្ឋានអន្តរជាតិទាំង៦ ក្រោមការគ្រប់គ្រងរបស់ AOT រួមមានសុវណ្ណភូមិ, ដនមឿង, ភូកេត, ហាតយ៉ៃ, ឈៀងម៉ៃ និងឈៀងរ៉ៃ។ ទន្ទឹមនឹងនេះ AOT ក៏កំពុងសិក្សាអំពីការកំណត់ថ្លៃសេវាសម្រាប់អ្នកដំណើរឆ្លងកាត់ និងអ្នកដំណើរផ្ទេរជើងយន្តហោះឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


សិង្ហបុរីប្រកាសបង្កើតទីភ្នាក់ងារអវកាសជាតិ ដើម្បីពង្រឹងសក្តានុពលបច្ចេកវិទ្យា និងសេដ្ឋកិច្ចអវកាស

សិង្ហបុរី ដែលត្រូវបានគេស្គាល់ថា ជារដ្ឋាភិបាលដែលបានបោះទុនវិនិយោគលើបច្ចេកវិទ្យាដ៏ច្រើនបំផុតនៅក្នុងតំបន់ នៅពេលនេះកំពុងឈានជើងមួយជំហានទៀត…

វៀតណាម ថៃ និងម៉ាឡេស៊ី មានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក កាន់តែធំ ទោះប្រឈមនឹងពន្ធគយខ្ពស់

បណ្ដាសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន ដែលជំរុញដោយការនាំចេញមានអតិរេកពាណិជ្ជកម្មកាន់តែធំជាមួយសហរដ្ឋអាម៉េរិក នៅឆ្នាំ២០២៥ ពោលគឺសម្រុកនាំចេញច្រើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ