បើកឲ្យធ្វើដំណើរឆ្លងខេត្តឡើងវិញ

រាជរដ្ឋាភិបាលសម្រេចបើកឲ្យដំណើរឆ្លងខេត្តមួយទៅខេត្តមួយឡើងវិញ តែការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៅបន្ដ


រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេច បញ្ឈប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីដ្ឋានទេសចរណ៍នៅទូទាំងប្រទេស។ ទោះយ៉ាងណា បើផ្អែកតាមខ្លឹមសារលិខិតនោះ សម្រាប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាលនៅតែបន្ដដដែល។
សកម្មភាពបិទខ្ទប់ពីសំនាក់អាជ្ញាធរ​នាពេលកន្លងមក (រូបឯកសារ)
ដោយ

បើតាម​សេចក្ដីសម្រេច​របស់​រាជរដ្ឋាភិបាល​បាន​ឲ្យដឹងថា ​បញ្ចប់ការហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់ចេញចូល​ភូមិសាស្ត្រ​ខេត្តមួយ ទៅខេត្តមួយ និងការបិទ​រមណីយ​ដ្ឋាន​ទេសចរណ៍​នៅទូទាំង​ប្រទេស ដែលត្រូវបាន​សម្រេច​ដោយសេចក្តី​សម្រេច​លេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេច​លេខ ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។

សម្រាប់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់​ភូមិសាស្ត្រ​នានា​ដែលត្រូវ​បាន​បិទខ្ទប់ ត្រូវអនុវត្ត​តាម​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការបិទខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និងក្រុងតាខ្មៅ​នៃខេត្ត​កណ្តាល ​ និងសេចក្តី​សម្រេច​ពាក់ព័ន្ធ​នានា​របស់​រដ្ឋបាល​រាជធានី ខេត្ត ដែលមានជាធរមាន។

ជាមួយគ្នានេះ ឯកឧត្តម ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ​បាន​បញ្ជាក់​តាមរយៈ​សារសំឡេង​​នៅថ្ងៃទី​២៥​ ខែមេសាដែរ ការបើក​ឲ្យធ្វើដំណើរ​នេះ គឺសម្រាប់តែការឆ្លងកាត់ពីខេត្តមួយទៅ ខេត្ត​មួយទៀត ប៉ុន្ដែ សម្រាប់​ការបិទខ្ទប់​នៅក្នុងរាជធានីភ្នំពេញ និងក្រុង​តាខ្មៅ គឺនៅតែបន្ដធ្វើដដែល។ ឯកឧត្តម ក៏បាន​បញ្ជាឲ្យ​អាជ្ញាធរ​បន្ដការ​អនុវត្ត​ការបិទខ្ទប់ឲ្យបាន​ខ្ចប់ខ្ជួនផងដែឬ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយកិច្ចប្រជុំកំពូល តើអាស៊ានរកបានដំណោះស្រាយអ្វីខ្លះ សម្រាប់វិបត្តិនៅភូមា?

ព័ត៌មាន
ដូចការគ្រោងទុក នៅថ្ងៃសៅរ៍ទី ២៤ ខែមេសា ប្រទេសសមាជិកអាស៊ាន ទាំង១០ប្រទេស បានមកជួបប្រជុំគ្នា និងបានបញ្ចប់ជាស្ថាពរហើយ ជុំវិញការពិភាក្សារកដ…

ក្រសួងសុខាភិបាល អនុញ្ញាតឲ្យពេទ្យឯកជនទាំងអស់នៅភ្នំពេញ ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩

ព័ត៌មាន
ក្រសួងសុខាភិបាលបានសម្រេច អនុញ្ញាតឲ្យម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់នៅភ្នំពេញទាំងអស់អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ