វិស័យសេដ្ឋកិច្ច

អ្នកជំនាញសេដ្ឋកិច្ចថៃ ព្រមានឱ្យរដ្ឋាភិបាលថៃ ដកបទពិសោធជាមេរៀន ជុំវិញភាពចលាចលនៅបារាំង


នៅពេលសេវាសាធារណៈធ្លាក់ចុះ ខណៈថ្លៃចំណាយលើការរស់នៅកើនឡើង កំហឹងរបស់ប្រជាពលរដ្ឋអាចផ្ទុះឡើងឈានទៅដល់ការធ្វើបាតុកម្មតាមដងផ្លូវ។ ភាពចលាចលថ្មីៗនៅប្រទេសបារាំង កំពុង​​​បង្កជាសំណួរដ៏សំខាន់មួយ​ថា តើរដ្ឋាភិបាលអាចរក្សាសេវាសុខុមាលភាពសង្គមបានយូរប៉ុណ្ណា បើបំណុលចេះតែកើនឡើង ហើយសេដ្ឋកិច្ចក៏កំពុងកើនយឺត? ក្រុមអ្នកជំនាញសេដ្ឋកិច្ចថៃ ព្រមានថា បទ​ពិសោធ​របស់បារាំង គឺជាមេរៀនដ៏សំខាន់សម្រាប់ថៃ ព្រោះការខ្វះវិន័យហិរញ្ញវត្ថុអាចធ្វើឱ្យរដ្ឋាភិបាល​បាត់​បង់ទាំងធនធាន និងជម្រើសក្នុងការជួយប្រជាពលរដ្ឋនៅពេលវិបត្តិកើតឡើង។ នេះបើយោងតាមការចុ
អ្នកជំនាញចាត់ទុកភាពចលាចលនៅបារាំងជាមេរៀនសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ថៃ
ដោយ

យោងតាមសេចក្តីរាយការណ៍នានា មនុស្សជាង៥០ម៉ឺននាក់បានចូលរួមធ្វើបាតុកម្មនៅទូទាំងប្រទេសបារាំង ដោយសារការមិនពេញចិត្តចំពោះស្ថានភាពនៅតាមសាលារៀន កង្វះគ្រូបង្រៀន ការកើនឡើងនៃថ្លៃចំណាយលើជីវភាពរស់នៅ និងកង្វះថវិកាសម្រាប់សេវាសាធារណៈ។ ការតវ៉ាភាគច្រើនប្រព្រឹត្តទៅដោយសន្តិវិធី ប៉ុន្តែអំពើហិង្សា ការលួចប្លន់ និងការដុតបំផ្លាញបាននាំឱ្យមានការចាប់ខ្លួនមនុស្សប្រមាណ២,៤០០នាក់ គិតត្រឹមថ្ងៃទី១៩ ខែតុលា។

ក្នុងឆ្នាំ២០២៥ ឱនភាពថវិការបស់បារាំងមានអត្រា៥,១% នៃផលិតផលក្នុងស្រុកសរុប (GDP) ខណៈបំណុលសាធារណៈកើនឡើងដល់ជាង១១៥% នៃ GDP។ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ព្យាករថា សេដ្ឋកិច្ចបារាំងនឹងកើនឡើងត្រឹមតែ០,៧%ប៉ុណ្ណោះក្នុងឆ្នាំ២០២៦។

ការកើនឡើងនៃថ្លៃខ្ចីប្រាក់ក៏កំពុងដាក់សម្ពាធលើរដ្ឋាភិបាល ដោយធ្វើឱ្យថវិកាដែលអាចបែងចែកសម្រាប់វិស័យសុខាភិបាល អប់រំ និងសេវាសាធារណៈផ្សេងៗកាន់តែមានកម្រិត ខណៈការចំណាយលើការសងបំណុលកើនឡើង។ ជាមួយគ្នានេះ ប្រជាជនវ័យចំណាស់កំពុងដាក់សម្ពាធបន្ថែមលើប្រព័ន្ធប្រាក់សោធននិវត្តន៍ ខណៈការប៉ុនប៉ងដំឡើងអាយុចូលនិវត្តន៍កន្លងមកក៏បានបង្កឱ្យមានការតវ៉ាយ៉ាងទូលំទូលាយ។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចថៃយល់ថា បទពិសោធរបស់បារាំងគួរតែជាមេរៀនសម្រាប់ប្រទេសថៃ ដែលកំពុងប្រឈមនឹងតម្រូវការកើនឡើងលើការថែទាំមនុស្សចាស់ សេវាសុខាភិបាល និងការវិនិយោគសាធារណៈ។ លោក អាធីផាត់ មុធិតាឆារឿន (Athiphat Muthitacharoen) សាស្ត្រាចារ្យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យជូឡាឡុងកន បានព្រមានថា ឱនភាពថវិកាដែលបន្តអូសបន្លាយអាចធ្វើឱ្យទំនុកចិត្តរបស់វិនិយោគិនធ្លាក់ចុះ និងធ្វើឱ្យថ្លៃដើមនៃការខ្ចីប្រាក់កាន់តែខ្ពស់។

ជាមួយគ្នានេះ អតីតទេសាភិបាលធនាគារកណ្តាលថៃ លោក ប្រាសាន ត្រៃរ័ត្នវរៈគុល (Prasarn Trairatvorakul) បានសង្កត់ធ្ងន់លើសារសំខាន់នៃការបែងចែកថវិកាឱ្យមានតុល្យភាព។ ចំណែកលោក សុផាវុធ សៃឈឿ (Supavud Saicheua) ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ បានព្រមានថា បញ្ហាបំណុលរបស់បារាំងអាចបង្កផលប៉ះពាល់ដល់ប្រទេសផ្សេងៗក្នុងតំបន់ចាយប្រាក់អឺរ៉ូ ជាពិសេសប្រទេសដែលមានបំណុលខ្ពស់៕




អត្ថបទបន្ទាប់


សិង្ហបុរី ចេញលិខិតព្រមានក្រុមហ៊ុនឥណ្ឌូនេស៊ី ចំនួន១០ ជុំវិញវិបត្តិបំពុលផ្សែងអ័ព្ទឆ្លងដែន

ស្របពេលភ្លើងឆេះព្រៃនៅទូទាំងប្រទេសឥណ្ឌូនេស៊ី នៅតែបន្តឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបានសាយភាយផ្សែងអ័ព្ទពុលកម្រិតធ្ងន់ធ្ងរមកលើដែនអាកាសសិង្ហបុរី អាជ្…

ហេតុអ្វីប្រទេសអឺរ៉ុប ជាច្រើនលែងចង់រក្សាទុកមាសបម្រុងនៅសហរដ្ឋអាម៉េរិក?

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប្រទេសជាច្រើននៅអឺរ៉ុប បានទុកចិត្តលើអាម៉េរិកក្នុងការរក្សាទុកមាសបម្រុងរបស់ខ្លួនឱ្យមានសុវត្ថិភាព។ ប៉ុន្តែពេល​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ