ទេសចរកម្ពុជា-ថៃ

កម្ពុជាចាប់ដៃជាមួយថៃ ជំរុញលំហូរទេសចរទៅវិញទៅមក


កម្ពុជា និងថៃ ប្តេជ្ញាសហការគ្នា ជំរុញឲ្យមានលំហូរទេសចររវាងប្រទេសទាំងពីរ និងរួមគ្នាទាក់ទាញទេសចរបរទេស ឲ្យបានកាន់តែច្រើនឡើងថែមទៀត។ ការសហការគ្នានេះ កើតមានឡើង ក្រោយពីជំនួបរវាងមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលប្រទេសទាំងពីរ កាលពីពេលថ្មីៗនេះ។
ទិដ្ឋភាពភ្ញៀវទេសចរមកកម្សាន្តនៅប្រាសាទអង្គរវត្ត រូបភាព៖ ហេង ភារម្យ
ដោយ

ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​នឹង​ឯកឧត្តម ប៉ាន់យ៉ារ៉ាក់ ពលទ័ព ឯកអគ្គ​រាជទូត​ថៃថ្មីប្រចាំ​កម្ពុជា កាលពី​ដើម​សប្ដាហ៍នេះ ឯកឧត្តម​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បានលើក​ឡើងថា ប្រទេស​ទាំងពីរ​ កម្ពុជា និងថៃ បានឯកភាពគ្នា ដើម្បីជំរុញ​ឲ្យមាន​លំហូរ​ភ្ញៀវទេសចរ​រវាងប្រទេស​ទាំងពីរ ក៏ដូចជាការ​សហការ​គ្នាទាញយក​ភ្ញៀវទេសចរ​បរទេស​កាន់តែ​ច្រើន​ផងដែរ។

ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា ប្រទេសថៃ គឺជាកន្លែង​ប្រមូលផ្តុំ​ទេសចរ​បរទេស ខណៈដែល​ប្រទេសក្បែរ​ខាងកម្ពុជា​មួយនេះ ទទួលបាន​ទេសចរ​បរទេស​ជាង ៣០លាននាក់ ក្នុងមួយឆ្នាំៗ។ ជាមួយគ្នានេះ ​ប្រទេសថៃ ក៏សម្បូរ​ជើង​ហោះហើរ​ត្រង់ពីប្រទេស​នានា​ក្នុងពិភព​លោក ដូចជា​មកពី​អឺរ៉ុប អាមេរិក អូសេអាននី ជប៉ុន កូរ៉េ ចិនផងដែរ ខណៈដែល​កម្ពុជាមិន​ទាន់មាន​ជើងហោះហើរ​ត្រង់ពីប្រទេស​ឆ្ងាយៗ​មួយចំនួន​នៅ​ឡើយទេ។ ដូច្នេះហើយ នេះជា​ឱកាសដែល​កម្ពុជាត្រូវ​សហការ​ជាមួយប្រទេសថៃ ដើម្បី​រួមគ្នា​ទាក់ទាញ​ទេសចរ​ប្រទេសទីបី​ឲ្យបាន​កាន់តែច្រើន។  

កាលពីឆ្នាំ ២០១៧ កន្លងទៅ ទេសចរថៃ បានចូល​មក​កម្សាន្ដ​នៅកម្ពុជា​ជិត ៤០ម៉ឺននាក់ ខណៈដែលទេសចរ​ពីកម្ពុជា​ទៅលេង​កម្សាន្ដ​ប្រទេស​ថៃវិញ មានជាង ៧០ម៉ឺននាក់។ ដោយឡែក នៅឆ្នាំ២០១៨នេះ ប្រទេស​ទាំងពីរ រំពឹង​ទុកថា ទេសចរ​ដែលទៅ​មកប្រទេស​រៀងៗ​ខ្លួន នឹងបន្ត​កើនឡើង​ថែមទៀត ប៉ុន្តែ ត្រូវតែ​មានការ​បើកច្រកទ្វារ​អន្តរជាតិ​កម្ពុជា-ថៃ ឲ្យបាន​ច្រើនថែម​ទៀតដែរ។

មិនត្រឹមតែ​​ជាដៃគូ​​ក្នុងផ្នែក​​ទេសចរណ៍ ប៉ុណ្ណោះទេ ថៃ និងកម្ពុជា ក៏ជាដៃគូ​ពាណិជ្ជកម្ម​ដ៏សំខាន់​ផងដែរ។ តួយ៉ាង កាលពីឆ្នាំ ២០១៧​កន្លងទៅ ទំហំពាណិជ្ជកម្ម កម្ពុជា និងថៃមាន​ជាង៦​ពាន់លាន​ដុល្លារអាមេរិក កើនឡើង​១០% ធៀបនឹង​ឆ្នាំ២០១៦។ រីឯ នៅឆ្នាំ ២០២០​ខាងមុខ​នេះ ប្រទេសទាំងពីរ​បានប្តេជ្ញា​ចិត្តថា នឹងពង្រីក​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យបាន​កើនដល់ ១៥ពាន់​លាន​ដុល្លារ​អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សាលាតូរ្យតន្ដ្រីដ៏ល្បីឈ្មោះមួយ បើកសម្ពោធសាខាថ្មីនៅក្នុងផ្សារទំនើបអ៊ីអនខណ្ឌសែនសុខ

ព័ត៌មាន
សាលាតូរ្យតន្ដ្រី និងសិល្បៈស៊ីមហ្វូនី Simphony School of Music & Art ដែលជាសាលាតូរ្យតន្ដ្រីដ៏ល្បីល្បាញ និងលេចធ្លោមួយនៅកម្ពុជា បានបើក សម្ពោធ…

មូលនិធិ IFAD សម្រេចផ្ដល់ថវិកាបន្ថែម ៦៤ លានដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍កសិកម្មនៅកម្ពុជា

ព័ត៌មាន
មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ហៅកាត់ថា IFAD បានសម្រេចផ្ដល់ថវិកាសរុប ៦៤លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់រាជរដ្ឋាភិបាលកម្ពុជា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ