ប្រទេសថៃ

ថៃគម្រាមបិទ Facebook ទាំងស្រុងតាមចាត់វិធានការផ្លូវច្បាប់ បើសិនមិនមានការទប់ស្កាត់ការបោកប្រាស់ពីកម្មវិធីនេះទេ


ថៃគ្រោងនឹងស្នើសុំឱ្យតុលាការបិទ Facebook របស់ក្រុមហ៊ុនមេ Meta ទាំងស្រុងនៅប្រទេសខ្លួន បើសិនជាក្រុមហ៊ុននេះមិនមានវិធានការណមួយទប់ស្កាត់ការបោកប្រាស់លើប្រជាជនថៃប្រមាណជាង២០ម៉ឺននាក់ទេនោះ។ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃគ្រោងនឹងយកច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ ដើម្បីប្តឹងទៅកាន់តុលាការ ប្រឆាំងនឹង Facebook។នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ថៃចោទប្រកាន់Facebookពីបទបោកប្រាស់អ្នកប្រើប្រាស់ និងគំរាមបិទចោលទាំងស្រុង!
ដោយ

ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល (DES) របស់ប្រទេសថៃ កំពុងរៀបចំសំណុំរឿងផ្លូវច្បាប់ ដើម្បីបិទ Facebook នៅក្នុងប្រទេសក្រោយចោទប្រកាន់ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមយក្សនេះថា បានឃុបឃិតជាមួយប្រតិបត្តិករក្លែងបន្លំ។ ក្រសួងបានចោទប្រកាន់ថា Facebook មានជាប់ពាក់ព័ន្ធក្នុងការជួយអ្នកបោកប្រាស់ ដែលបានប្រើប្រាស់ការឧបត្ថម្ភលើវេទិកាក្នុងកម្មវិធីបណ្តាញសង្គមនេះ ដើម្បីបញ្ឆោតពលរដ្ឋថៃឱ្យធ្វើការវិនិយោគ។ ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃគ្រោងនឹងយកច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ ដើម្បីប្តឹងទៅកាន់តុលាការ ប្រឆាំងនឹង Facebook។

យោងតាមលោក Chaiwut Thanakamanusorn រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃបានឱ្យដឹងថា ទោះបីជាមានការអង្វរសុំកិច្ចសហប្រតិបត្តិការពីក្រសួង និងភ្នាក់ងារពាក់ព័ន្ធផ្សេងទៀតក៏ដោយ Facebook ខកខានក្នុងការត្រួតពិនិត្យឱ្យបានគ្រប់គ្រាន់នូវសកម្មភាពក្លែងបន្លំនៅលើគេហទំព័ររបស់ខ្លួន ទើបបាននាំឱ្យមានស្ថានភាពដូចបច្ចុប្បន្ននេះ។ លោក Chaiwut គូសបញ្ជាក់ពីទំហំនៃការបោកប្រាស់តាមអ៊ីនធឺណិតប្រមាណ៧០%គឺចេញមកពីបោកប្រាស់តាម Facebook ធៀបនឹងការបោកប្រាស់សរុបនៅក្នុងប្រទេសថៃ ។

បើទោះបីជា Facebook បានសហការជាមួយក្រសួងក្នុងការបិទគេហទំព័របោកប្រាស់ទាំងនោះក៏ពិតមែន គេហទំព័រថ្មីនៅតែបន្តកើតមាន ដែលធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងនៅមានលក្ខណៈមិនគ្រប់គ្រាន់។ ក្នុងនោះ លោក Chaiwut បានសង្កត់ធ្ងន់ថា Facebook គួរតែចាត់វិធានការសកម្មបន្ថែមទៀត ដូចជាការពិនិត្យអ្នកប្រើប្រាស់ ឬគណនីដែលឧបត្ថម្ភទំព័រផ្សព្វផ្សាយគម្រោងវិនិយោគក្លែងបន្លំជាដើម។ រដ្ឋមន្ត្រីឌីជីថលថៃរូបនេះឱ្យដឹងទៀតថា មានពាក្យបណ្តឹងចំនួន៣០ម៉ឺនករណី ពាក់ព័ន្ធនឹងការក្លែងបន្លំត្រូវបានដាក់បញ្ចូលទាំងនៅក្នុងតុលាការព្រហ្មទណ្ឌ និងរដ្ឋប្បវេណីដោយបុគ្គល និងស្ថាប័នផ្សេងៗ។

ស្របពេលជាមួយគ្នានេះ ប៉ូលីសថៃក៏កំពុងរៀបចំដាក់ពាក្យបណ្តឹងស្រដៀងគ្នាទាំងព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ប្រឆាំងនឹងភាគីក្លែងបន្លំលើហ្វេសប៊ុកដែរ។ រួមគ្នាជាមួយនឹងក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល (DES) បណ្តឹងនេះនឹងត្រូវបានគាំទ្រដោយអង្គភាពសំខាន់ៗផ្សេងទៀត រួមទាំងទីភ្នាក់ងារអភិវឌ្ឍន៍ប្រតិបត្តិការអេឡិចត្រូនិក គណៈកម្មការមូលបត្រ (SEC) នៃប្រទេសថៃផងដែរ។

បច្ចុប្បន្ន មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេបុកប្រមាណ៦៥លាននាក់នៅក្នុងប្រទេសថៃ ដែលកំពុងមានការបោកប្រាស់តាមរយៈកម្មវិធីសង្គមនេះយ៉ាងសកម្ម និងពិបាកទប់ស្កាត់មែនមែន។ បើតាមរដ្ឋាភិបាលថៃ Facebook គឺជាអ្នកដែលត្រូវទំនួលខុសត្រូវក្នុងការជំរុញដំណើរការពិនិត្យ ដើម្បីជួយលុបបំបាត់ការក្លែងបន្លំ ជាពិសេសនៅលើទំព័រដែលបានឧបត្ថម្ភ ដោយសារទំព័រទាំងនេះបង្កើតប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មសម្រាប់មាតិកាផ្សេងៗ៕




អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន ចង់ឃើញអ្នកជំនាន់ថ្មីដឹកនាំកម្ពុជាចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួច និងមានចំណូលមធ្យមកម្រិតខ្ពស់

ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានការរីកចម្រើនគួរឲ្យកត់សម្គាល់ស្ទើរគ្រប់វិស័យក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកនេះ។ យ៉ាងណាម…

វៀតណាមកំពុងតែខិតខំស្តារបញ្ហាផុយស្រួយការធ្លាក់ចុះនៅក្នុងវិស័យអចលនទ្រព្យ

ស្ថានភាពនៃទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសវៀតណាមកំពុងធ្លាក់ចុះ ខណៈដែលអ្នកអភិវឌ្ឍន៍កំពុងបាត់បង់មូលដ្ឋាននៃការទូទាត់ រីឯការស្ទុះងើបឡើងវិញនៃស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ