Advertisement
Advertisement
សង្គ្រាមពាណិជ្ជកម្ម អាមេរិក-ចិន

ចិនចង់បិទ TikTok នៅអាមេរិកចោល ជាជាង​លក់ដោយត្រូវគេបង្ខំ


រដ្ឋាភិបាលក្រុង​ប៉េកាំង​បានជំទាស់​មិន​ឲ្យ​ក្រុមហ៊ុន ByteDance របស់ចិន លក់​ប្រតិបត្តិការ TikTok នៅអាមេរិក​របស់ខ្លួន​ដោយ​បង្ខំនោះ​ឡើយ និងថា ខ្លួន​ចង់​ឲ្យ​បិទ​កម្មវិធី​វីដេអូខ្លីៗ TikTok នេះ​ នៅក្នុងសហរដ្ឋ​អាមេរិក តែម្ដង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​កាលពីថ្ងៃសុក្រ​របស់ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ ដោយស្រង់សម្ដី​មនុស្ស​៣នាក់ ដែលដឹងរឿងនេះ ។
កម្មវិធីវីដេអូខ្លីៗ TikTok ជាប់កុននៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិកនិងចិន។
ដោយ
Advertisement

ក្រុមហ៊ុនចិន ByteDance បាននិងកំពុង​ស្ថិតក្នុងការចរចា​លក់​ក្រុមហ៊ុន TikTok នៅអាមេរិក របស់ខ្លួន ទៅ​ឲ្យ​ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​ចំនួនពីរ ដែលអាចនឹង​ចង់ទិញ គឺ ក្រុមហ៊ុន Microsoft និង Oracle បន្ទាប់ពី​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាម​កាលពីខែមុនថា នឹង​បិទប្រតិបត្តិការរបស់ TikTok នៅក្នុង​ប្រទេស​អាមេរិក ប្រសិនបើ​មិនលក់ទេនោះ ។ 

លោក ត្រាំ បានទុក​ឱសានវាទរហូតដល់ត្រឹមពាក់កណ្ដាលខែកញ្ញានេះ សម្រាប់ការលក់នេះ ។

ប៉ុន្តែ មន្ត្រីរដ្ឋាភិបាលចិន​ជឿជាក់ថា ការលក់ដោយបង្ខំបែប​នេះ​នឹងធ្វើ​ឲ្យ​ទាំង​ក្រុមហ៊ុន ByteDance និងទាំង​ប្រទេសចិន មើលទៅមានភាពទន់ខ្សោយ​នៅចំពោះមុខ​ការដាក់សម្ពាធពីរដ្ឋាភិបាល​ក្រុងវ៉ាស៊ិងតោន។ នេះ​បើយោងតាម រ៉យទ័រ ។ 

ទោះយ៉ាងណា ក្រុមហ៊ុន ByteDance បាននិយាយក្នុងសេចក្ដីថ្លែងការណ៍​ផ្ញើ​ទៅ​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ ថា រដ្ឋាភិបាលចិន​មិនដែលបាន​ផ្ដល់​យោបល់​ឲ្យ​ខ្លួន​បិទ​ប្រតិបត្តិការ TikTok នៅក្នុង​សហរដ្ឋ​អាមេរិកឡើយ ។ 

កន្លងមក រ៉យទ័រ បាន​ផ្សាយថា ក្រុមហ៊ុនដែលអាចនឹងទិញ​ TikTok នៅអាមេរិក បាននិងកំពុងពិភាក្សា​វិធី ៤យ៉ាង សម្រាប់​រៀបចំការទិញ​ TikTok នៅអាមេរិក ពីក្រុមហ៊ុនចិន ByteDance ។ 

តាមវិធីទាំង៤យ៉ាងនេះ ByteDance អាច​លក់ទ្រព្យ​នៅអាមេរិករបស់ TikTok ដោយ​មិនចាំបាច់​មាន​ការយល់ព្រមពី​ក្រសួង​ពាណិជ្ជកម្មចិន​ឡើយ ដោយ​លក់​មិនចាំបាច់​ផ្ដល់​នូវកូដ Algorithms សំខាន់ៗនោះទេ ។ 

បញ្ហា TikTok នេះ ត្រូវរដ្ឋាភិបាលអាមេរិករិះគន់អំពី​កត្តា​សន្តិសុខនិង​ឯកជនភាព ដោយ​និយាយថា ទិន្នន័យរបស់អ្នកប្រើប្រាស់​អាចនឹងត្រូវគេចែករំលែក​ជាមួយរដ្ឋាភិបាល​ក្រុង​ប៉េកាំង ។ ប៉ុន្តែ TikTok និយាយថា ខ្លួន​មិន​ធ្វើតាមសំណើ​ណាមួយ​ពីរដ្ឋាភិបាល​ចិន ដែលស្នើ​ឲ្យ​ចែករំលែកទិន្នន័យ​អ្នកប្រើប្រាស់​ដល់​អាជ្ញាធរចិននោះឡើយ ៕

Advertisement



អត្ថបទបន្ទាប់


ថៃអាចខាតបង់ចំណូលពីវិស័យដឹកជញ្ជូនជាប្រវត្តិសាស្ត្រដល់ទៅជាង ៦ពាន់លានដុល្លារ

ព័ត៌មាន
ដោយសារតែបញ្ហាមេរោគកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់ គ្រប់វិស័យក្នុងប្រទេសថៃ ក្នុងនោះ វិស័យដឹកជញ្ជូន ក៏រងផលប៉ះពាល់យ៉ាងខ្លាំងដែរ ដោយអាចនឹង...

TikTok បដិសេធលក់ឲ្យ Microsoft តែងាកមករកការចាប់ដៃគូជាមួយ Oracle Corp វិញ

ព័ត៌មាន
ក្រុមហ៊ុនចិន ByteDance ដែលជាក្រុមហ៊ុនមេរបស់កម្មវិធី TikTok កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានបដិសេធការលក់ប្រតិបត្តិការកម្មវិធីរបស់ខ្លួន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ