ថៃនឹងអនុញ្ញាតឱ្យពលរដ្ឋដាំដើមកញ្ឆា

ថៃនឹងអនុញ្ញាតឱ្យពលរដ្ឋដាំដើមកញ្ឆាចំនួន១ លានដើម សម្រាប់ធ្វើជាឱសថ


ប្រទេសថៃគ្រោងនឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋរបស់ខ្លួនដាំដើមកញ្ឆា (cannabis) ចំនួន ១ លានដើម នៅក្នុងពេលឆាប់ៗនេះ សម្រាប់ផលិតធ្វើជាឱសថ ដើម្បីព្យាបាលរោគខណៈ ដែល ប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំពុងតែអនុវត្តច្បាប់ផាកពិន័យចំពោះ អ្នកដែលជក់កញ្ឆាយ៉ាង ខ្លាំងនៅឡើយ ។
Thailand allow grow weed at home

ប្រទេសថៃបាននិយាយថា ខ្លួនគ្រោងនឹងចែកចាយដើមកញ្ឆាចំនួនមួយលានដើមដល់ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅទូទាំងប្រទេស ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការគាំទ្រចំពោះច្បាប់មួយដែលនឹងចូលជាធរមាននៅខែក្រោយនេះ ដែលនឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋ ដាំដើមកញ្ឆាដោយស្របច្បាប់ សម្រាប់ប្រើប្រាស់ជាឱសថផ្ទាល់ខ្លួន ឬក៏ធ្វើជាសហគ្រាស ពាណិជ្ជកម្មខ្នាតតូចរបស់ពួកគេ ។

គម្រោងដែលបានប្រកាសដោយរដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសថៃ នៅ ក្នុងសប្តាហ៍នេះ គឺជាវិធានការចុងក្រោយបង្អស់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះ ក្នុងការតាំងខ្លួនជាអ្នកនាំមុខគេក្នុងឧស្សាហកម្មកញ្ឆានៅតំបន់ អាស៊ី។

ហើយផែនការរបស់ថៃនេះបានកើតឡើង ស្របពេលដែល សហរដ្ឋអាមេរិក និងប្រទេសដែល មាន សេដ្ឋកិច្ចរីក ចម្រើន ផ្សេងទៀត កំពុងធ្វើសេរីភាវូបនីយកម្មច្បាប់ស្តីពីកញ្ឆាដោយសារ មានភស្តុតាងបង្ហាញ កាន់តែច្រើនឡើងថា រុក្ខជាតិនេះបានផ្ដល់អត្ថប្រយោជន៍ផ្នែក វេជ្ជសាស្រ្ត។

ក្រុម អ្នកវិភាគពី ឧស្សាហកម្មបាននិយាយថា វិធានការណ៍នេះអាចជួយទាក់ទាញភ្ញៀវអន្តរជាតិកាន់តែច្រើនឡើង ឱ្យទៅលេងប្រទេសថៃ និងពង្រឹងវិស័យទេសចរណ៍បែប វេជ្ជសាស្រ្ត កាន់តែខ្លាំងឡើងនៅក្នុងប្រទេសមួយនេះ ដែលជាប្រទេសមានវិស័យទេសចរណ៍ធំទូលាយ មានចំណែកស្មើនឹង មួយភាគប្រាំនៃកំណើនសេដ្ឋកិច្ចសរុបនៅមុនសម័យកាល ជំងឺកូវីដ ១៩ ។

ប៉ុន្តែ គេមិនរំពឹងនោះឡើយថា ក្រុម អ្នកលក់រាយ ឬ ប្រើប្រាស់កញ្ឆាដូចនៅរដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាមរិកសំឡឹងឃើញ ការធ្វើដំណើរទៅកាន់ទីក្រុងបាងកក ឬ ទៅ លេង នៅតាមកោះត្រូពិចដ៏ល្អឥតខ្ចោះណាមួយរបស់ប្រទេសថៃនោះទេ ពីព្រោះនៅក្រោមច្បាប់ថៃបច្ចុប្បន្នបាន ចែងច្បាស់ថាការប្រើប្រាស់ កញ្ឆាហួសកម្រិតត្រូវបានហាមឃាត់ ហើយភ្ញៀវទេសចរដែលជាប់ចោទពីបទប្រើ ឬកាន់កាប់គ្រឿងញៀនខុសច្បាប់អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់១៥ ឆ្នាំ។

យុទ្ធនាការរបស់ប្រទេសថៃនេះ បានចាប់ផ្តើមឡើង ដោយស្របតាមច្បាប់នៅ ឆ្នាំ ២០១៩ ដែល បាន អនុញ្ញាតឱ្យប្រើប្រាស់កញ្ឆាសម្រាប់គោលបំណងវេជ្ជសាស្រ្ត ដែលជាលើកទីមួយ ហើយសម្រាប់ប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ ។ ឥឡូវ ច្បាប់នេះ បាន អនុញ្ញាតឱ្យលក់កញ្ឆាដែលមានសារជាតិញៀនម្យ៉ាងឈ្មោះ THC នៅក្នុងកម្រិតភាគរយទាបបំផុត បើមិនដូច្នោះទេ អ្នកប្រើប្រាស់នឹងត្រូវផាកពិន័យ ឬ ផ្ដន្ទាទោសតាមច្បាប់ជាធរមានជាមិនខានឡើយ។

ហើយគម្រោងនៃការចែកចាយដើមកញ្ឆាជា ច្រើនរហូតដល់ ១ លានដើម នេះ នឹងធ្វើឡើងនៅខែក្រោយនេះហើយ។ គម្រោងនេះនឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចដាំដើមកញ្ឆាកម្រិតវេជ្ជសាស្រ្ត (ពោលគឺមានសារជាតិញៀនTHC ក្នុងកម្រិតទាបបំផុត ) ដោយមិនចាំបាច់សុំការ អនុញ្ញាតពីរដ្ឋាភិបាលនោះទេ ប៉ុន្តែប្រសិនបើ ពួកគេចង់បង្កើតអាជីវកម្មខ្នាតធំគឺ ត្រូវតែសុំ លិខិតអនុញ្ញាតជាមុនសិន ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃចង់ក្លាយជាទីតាំងនៃមជ្ឈមណ្ឌលសុខាភិបាលឆ្លើយតបបន្ទាន់នប្រចាំតំបន់អាស៊ាន

ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក អានូទីន ចាន់វីរ៉ាគុល (Anutin Charnvirakul) បាននិយាយកាលពីថ្ងៃចុងសប្ដាហ៍មុនថា ប្រ…

កម្មវិធីថវិកាជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG)

ព័ត៌មាន
សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាអង្គភាពចំណុះក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅបន្ដទទួលពាក្យសម្រាប់កម្មវិធីថវិកាជំនួយអភិវឌ្ឍន៍ទីផ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ