វិស័យស្រូវ អង្ករ

ថៃនឹងផ្តល់ថវិកាលើកទឹកចិត្តដល់កសិករណា ដែលមិនផលិតស្រូវក្រៅរដូវ


រដ្ឋាភិបាលថៃ នឹងផ្តល់ថវិកាលើកទឹកចិត្តដល់កសិករជិត៣០ដុល្លារអាម៉េរិក ក្នុង១រ៉ៃ ឬ១៦០០ម៉ែត្រការ៉េ ជាថ្នូរនឹងការមិនធ្វើស្រែក្រៅរដូវ ដែលជាវិធានការមួយ ដើម្បីទប់កុំតម្លៃស្រូវអង្ករមានការធ្លាក់ចុះ។ សេចក្តីព្រាងចុងក្រោយ ស្តីពីការផ្តល់ថវិកាលើកទឹកចិត្តដល់កសិករនេះ នឹងបញ្ជូនទៅគណៈកម្មាធិការគោលនយោបាយ និងគ្រប់គ្រងស្រូវអង្ករជាតិ ដើម្បីអនុម័តក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation។
វិស័យស្រូវ អង្ករ
ដោយ

កសិករថៃនឹងទទួលថវិកាលើកទឹកចិត្តពីរាជរដ្ឋាភិបាលថៃ ជិត៣០ដុល្លារក្នុង១រ៉ៃ ឬ១៦០០ម៉ែត្រការ៉េក្នុង១គ្រួសារ ប្រសិនបើពួកគេមិនដាំដុះដំណាំស្រូវក្រៅរដូវ ខណៈសេចក្តីព្រាងចុងក្រោយ ស្តីពីការផ្តល់ថវិកាលើកទឹកចិត្តនេះ បានរៀបចំរួចរាល់ហើយ រង់ចាំតែការអនុម័តសម្រេចពីលោក ពិឆៃ ឈុនហាវ៉ាជីរ៉ា (Pichai Chunhavajira) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុតែប៉ុណ្ណោះ។

បើយោងតាមការគូសបញ្ជាក់របស់គណៈកម្មាធិការគោលនយោបាយ និងគ្រប់គ្រងស្រូវអង្ករ គោលបំណងនៃការផ្តល់ថវិកាលើកទឹកចិត្តដល់កសិករនេះ គឺដើម្បីដោះស្រាយបញ្ហាការធ្លាក់ចុះតម្លៃស្រូវ។ កសិករថៃនឹងទទួលបានការឧបត្ថម្ភលើកទឹកចិត្តលើផ្ទៃដីមិនលើសពីទំហំ១០រ៉ៃឬ១,៦ហិកតាក្នុង១គ្រួសារប៉ុណ្ណោះ ក្រោយពួកគេបានចុះកិច្ចសន្យាជាមួយក្រសួងកសិកម្ម ដើម្បីប្តូរពីការដាំដុះស្រូវទៅដាំដំណាំផ្សេង ប៉ុន្តែកិច្ចសន្យានេះអាចបត់បែនទៅតាមការពិនិត្យជាក់ស្តែងរបស់មន្ត្រីជំនាញ។

យ៉ាងណាមិញរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ពិឆៃ ណារីបថាផាន (Pichai Naripthaphan) ចង់ឱ្យកសិករដាំស្រូវប្តូរទៅដាំចេកសម្រាប់នាំចេញទៅប្រទេសជប៉ុន ខណៈ​រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ស្នើឱ្យកសិករងាកមកចិញ្ចឹមបង្កងវិញ ព្រោះទីផ្សារនៅមានតម្រូវការខ្ពស់៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនព្រមានថា ការយកថ្លៃសេវាលើកប៉ាល់ដឹកទំនិញចិននឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងពលរដ្ឋអាម៉េរិកធ្ងន់ធ្ងរ

ដើម្បីទប់ទល់ឥទ្ធិពលរបស់ប្រទេសចិន ដែលឈានមុខគេផ្នែកផលិតកប៉ាល់ដឹកទំនិញកុងតឺន័រ និងភស្តុភារកម្មទូទាំងពិភពលោក និងដើម្បីស្ដារឧស្សាហកម្មផលិតក…

តើពន្ធថ្មីរបស់លោក ត្រាំ ដែលគ្រោងដាក់ចេញនៅដើមខែមេសា ខាងមុខ ផ្តោតលើផលិតផលអ្វីខ្លះ?

បើគ្មានការប្រែប្រួលទេ រដ្ឋបាលសហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ នឹងដាក់ចេញវិធានការពន្ធថ្មីលើផលិតមួយចំនួននៅដើមខែមេសា ខា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ