វិស័យកសិកម្ម

វិស័យកសិកម្មរបស់ថៃ អាចនឹងរងការគំរាមកំហែង ក្រោយអាម៉េរិក ទាមទារឱ្យបញ្ចុះពន្ធសូន្យលើការនាំចូលសាច់ជ្រូក សាច់មាន់ និងសាច់គោ


រដ្ឋាភិបាលថៃ បានជួបប្រឈមបញ្ហាមួយចំនួនក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក ដោយប្រទេសមហាអំណាចសេដ្ឋកិច្ចផុតលេខមួយនេះទាមទារឱ្យថៃ លើកលែងពន្ធទាំងស្រុងលើការនាំចូលសាច់ជ្រូក សាច់មាន់ និងសាច់គោរបស់អាម៉េរិក ដែលបញ្ហានេះអាចនឹងគំរាមកំហែងដល់វិស័យកសិកម្ម និងស្តង់ដាកសិកម្មរបស់ថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
វិស័យកសិកម្ម
ដោយ

ប្រទេសថៃ កំពុងបន្តចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក លើបញ្ហាពន្ធបដិការ ដែលមិនទាន់អាចឈានដល់កិច្ចព្រមព្រៀងនៅឡើយ ខណៈសហរដ្ឋអាម៉េរិក បានប្រកាសពន្ធគយថ្មី៣៦% លើការនាំចេញទំនិញរបស់ថៃ ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ បញ្ហានេះ កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើរដ្ឋាភិបាលថៃ ដែលដៃម្ខាងកំពុងទប់ទល់នឹងវិបត្តិនយោបាយផ្ទៃក្នុង និងការធ្លាក់ចុះសេដ្ឋកិច្ច និងដៃម្ខាងកំពុងទប់ទល់បញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាងដូចជា កម្ពុជា និង មីយ៉ាន់ម៉ាជាដើម​។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ពិឆៃ ឈុនហាវ៉ាជីរ៉ា (Pichai Chunhavajira) បានបង្ហើបថា ថៃ គ្រោងនឹងបើកចំហទីផ្សារចំពោះអាម៉េរិក ដោយកាត់បន្ថយពន្ធលើផលិតផលរហូតដល់៩០% ឯណោះ ខណៈកាលបរិច្ឆេទកំណត់ថ្ងៃទី១ ខែសីហា កាន់តែខិតជិតចូលមកដល់។

សហរដ្ឋអាម៉េរិក កំពុងទាមទារឱ្យថៃ លើកលែងពន្ធលើទំនិញរបស់អាម៉េរិក ជាពិសេសផលិតផលកសិកម្មមួយចំនួនដូចជាសាច់ជ្រូក សាច់មាន់ និងសាច់គោ ដែលជាមធ្យោបាយមួយ ដើម្បីដោះស្រាយអតុល្យភាពពាណិជ្ជកម្ម ដែលអាម៉េរិក បានអនុគ្រោះដល់ប្រទេសថៃ នាពេលកន្លងមក។

ទោះជាយ៉ាងណាមានការជំទាស់យ៉ាងខ្លាំងពីវិស័យកសិកម្មរបស់ប្រទេសថៃ ដោយមន្ត្រីពាក់ព័ន្ធនឹងវិស័យនេះ បាននិយាយថា សំណើរបស់សហរដ្ឋអាម៉េរិក ក្នុងការបន្ថយពន្ធលើការនាំចូលសាច់ជ្រូករួមទាំងការបើកចំហទីផ្សារលើផលិតផលផ្សេងៗនេះ នឹងបង្កឱ្យមានការព្រួយបារម្ភ និងគំរាមកំហែងដល់វិស័យកសិកម្ម និងកសិកររបស់ថៃ ដោយសារសាច់ជ្រូករបស់អាម៉េរិកផលិតក្នុងតម្លៃទាប។

គេបានប៉ាន់ប្រមាណថា ថៃនឹងរងការខាតបង់សេដ្ឋកិច្ចរហូតដល់ជាង៣ពាន់លានដុល្លារ ប្រសិនបើថៃ បើកឱ្យសាច់ជ្រូកអាម៉េរិក ហូរចូលទីផ្សារខ្លួនដោយសេរីមែននោះ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


វៀតណាម បន្ដដាក់គោលដៅកំណើនសេដ្ឋកិច្ចពោរពេញដោយមហិច្ឆតា៨,៥% នៅឆ្នាំនេះ ទោះត្រូវហែលឆ្លងបញ្ហាប្រឈមច្រើនយ៉ាងណាក្ដី

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ជិញ បានប្រកាសនៅថ្ងៃពុធ ទី១៦ ខែ កក្កដា ថា រដ្ឋាភិបាលវៀតណាម បន្ដដាក់គោលដៅកំណើនសេដ្ឋកិច្ចពោរពេញដោយមហិច្ឆ…

អាជ្ញាធរវៀតណាមប្រកាសលុបគណនីធនាគារជាង៨៦លានគណនី ដើម្បីប្រឆាំងការឆបោកតាមអនឡាញ

ធនាគារកណ្តាលវៀតណាមប្រកាសលុបគណនីធនាគារជង៨៦លានគណនី ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដែលជាបទល្មើសថ្មីកំពុងទន្រ្ទាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ