រុស្ស៊ី-អឺរ៉ុប

តើបំណងរបស់រុស្ស៊ីប្រើថាមពលជាអាវុធមករឹតកអឺរ៉ុបនៅរដូវរងា សម្រេចបានលទ្ធផលបែបណាដែរ?


បំណងរបស់ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ក្នុងការប្រើថាមពលធ្វើជាអាវុធ ដើម្បីរឹតកអឺរ៉ុបនារដូវរងានេះ ហាក់មិនបានផលឡើយ ក្រោយពីស្ថានការណ៍មិនធ្ងន់ធ្ងរដូចការគិត ខណៈដែលអាកាសធាតុមិនសូវត្រជាក់ខ្លាំង និងមានអ្នកផ្គត់ផ្គង់ថាមពលច្រើន គួបផ្សំនឹងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយតម្រូវការកំពុងឱ្យប្រទេសនៅតំបន់អឺរ៉ុបអាចរក្សាទុនបម្រុងឧស្ម័ន និងធ្វើឱ្យតម្លៃធ្លាក់ចុះដល់កម្រិតមុនសង្គ្រាមផ្ទុះឡើងទៅទៀត។នេះបើតាមសេចក្ដីរាយការណ៍មួយដោយសារព័ត៌មាន Bloomberg ។
រុស្ស៊ីមានបំណងប្រើថាមពលជាអាវុធមករឹតកអឺរ៉ុបនៅរដូវរងានេះ
ដោយ

បន្ទាប់ពីការប្រែប្រួលយ៉ាងខ្លាំងក្នុងរយៈពេលមួយខែកន្លងទៅនេះ អឺរ៉ុបទំនងជាបានឆ្លងកាត់វិបត្តិដ៏អាក្រក់បំផុតរបស់ខ្លួនរួចទៅហើយ នៅក្រោមសម្ពាធពីទីក្រុងម៉ូស្គូដែលបានដាក់ជាបន្ដបន្ទាប់នោះ។

ការរួមបញ្ចូលលក្ខខណ្ឌមួយចំនួនរួមទាំងវិបត្តិជំងឺកូវីដ១៩នៅប្រទេសចិន ដែលបង្កភាពមិនច្បាស់លាស់ដល់ការប្រកួតប្រជែង សម្រាប់ការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG) នោះ នឹងធ្វើឲ្យមានការកាត់បន្ថយអតិផរណា បង្កស្ថិរភាពសម្រាប់ទស្សនវិស័យសេដ្ឋកិច្ចរបស់អឺរ៉ុប ព្រមទាំងធ្វើឱ្យវិមានក្រឹមឡាំងមានអានុភាពតិចជាងប្លុកអឺរ៉ុបនេះ ប្រសិនបើលក្ខខណ្ឌទាំងនេះនៅតែបន្តកើតមាន។

ទោះបីជាមានការរំខានដល់ការដឹកជញ្ជូននៅរដូវរងានេះ នៅតែអាចធ្វើឲ្យទីផ្សារថាមពលធ្លាក់ក្នុងភាពច្របូកច្របល់ក្ដី អឺរ៉ុបនៅតែមានសុទ្ធិដ្ឋិនិយមថា នឹងនៅតែអាចតស៊ូបាននៅក្នុងរដូវរងានេះ និងរដូវជាបន្តបន្ទាប់ទៅមុខទៀត។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់លោក Robert Habeck ដែលជាអ្នកគិតគូរដ៏សំខាន់សម្រាប់ការឆ្លើយតបរបស់ប្រទេសនេះ ចំពោះវិបត្តិថាមពលបាននិយាយក្នុងពេលធ្វើដំណើរទៅប្រទេសន័រវែស ថា គ្រោះថ្នាក់នៃការវិបត្តិសេដ្ឋកិច្ចពេញលេញ គឺជាការដួលរលំនៃឧស្សាហកម្មអឺរ៉ុប ហើយដូចដែលគេបានឃើញពេលនេះស្រាប់ថា គឺវាមិនទាន់បានមានការដួលរលំអ្វីនៅឡើយទេ។

វិបត្តិដែលបង្កឡើងដោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន បានធ្វើឱ្យអឺរ៉ុបខាតបង់ដល់ទៅជិត ១ ទ្រីលានដុល្លាររួចទៅហើយ ដោយសារតម្លៃថាមពលកើនឡើង។ រដ្ឋាភិបាលជាច្រើនបានឆ្លើយតបជាមួយជំនួយជាង ៧០០ ពាន់លានដុល្លារដើម្បីជួយក្រុមហ៊ុន និងអ្នកប្រើប្រាស់ ដើម្បីទប់ទល់នឹងផលប៉ះពាល់នានា។ មិនតែប៉ុណ្ណោះ អឺរ៉ុបក៏បានព្យាយាមបន្ធូរបន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ីជាពិសេសឧស្ម័នធម្មជាតិតែម្ដង។

សហភាពអឺរ៉ុបលែងនាំចូលធ្យូងថ្ម និងប្រេងឆៅពីប្រទេសរុស្ស៊ី ហើយការចែកចាយឧស្ម័នត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ ប្លុកអឺរ៉ុបបានបំពេញការខ្វះខាតមួយចំនួនដោយបានបង្កើនការផ្គត់ផ្គង់ពីប្រទេសន័រវេស និងការនាំចូលឧស្ម័នធម្មជាតិរាវពីប្រទេសកាតា សហរដ្ឋអាមេរិក និងប្រទេសផលិតឧស្ម័នផ្សេងទៀត។

នៅប្រទេសអាឡឺម៉ង់ មានកន្លែងស្តុកទុកឧស្ម័នប្រហែល ៩១% គឺពេញតែម្ដងបើធៀបនឹង ៥៤% កាលពីឆ្នាំមុន។ រដ្ឋាភិបាលរបស់អធិការបតីអាល្លឺម៉ង់លោក Olaf Scholz ចាប់តាំងពីពេលនោះមកបានកែប្រែក្រុមហ៊ុនក្នុងស្រុក ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរុស្ស៊ី Gazprom PJSC ឱ្យទៅជាក្រុមហ៊ុនរដ្ឋវិញ ហើយបានចំណាយប្រាក់រាប់ពាន់លានអឺរ៉ូដើម្បីបំពេញទុនបម្រុងរបស់ខ្លួន។

វិធានការសន្សំសំចៃថាមពលពីឧស្សាហកម្ម និងក្រុមគ្រួសារអឺរ៉ុបគួបផ្សំដោយសីតុណ្ហភាពកក់ក្តៅបំផុតនៅក្នុងខែមករាមិនធ្លាប់មានរយៈពេលជាច្រើនទស្សវត្សមកនេះ បានជួយធ្វើឱ្យវិធានការសន្សំសំចៃថាមពលរបស់អឺរ៉ុបកាន់តែល្អប្រសើរ៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


ក្រសួងឧស្សាហកម្ម និងក្រសួងសេដ្ឋកិច្ចកំពុងធ្វើការរួមគ្នា ដើម្បីជំរុញការផលិតអំបិល ដែលកំពុងធ្លាក់ចុះ

ព័ត៌មាន
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងធ្វើការរួមគ្នា ដើម្បីជំរុញកំណើនផលិតអំបិលនៅក…

រាជរដ្ឋាភិបាលចំណាយជាង ១០០លានដុល្លារ ពង្រីកកំណាត់ផ្លូវជាតិលេខ៧ ជំរុញការតភ្ជាប់វិស័យដឹកជញ្ជូន

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា នឹងចំណាយទឹកប្រាក់ជាង ១០០លានដុល្លារ សម្រាប់គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ ដែលជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េយលេខ១១ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ