អត្ថបទពាណិជ្ជកម្ម!

អង្គការមូលនិធិអេស៊ីលីដា-ចារឌីន គ្រោង​សាងសង់ សាលារៀននៅតាមតំបន់ដាច់ស្រយាលនៅទូទាំងប្រទេស


អគារសិក្សាថ្មីរបស់សាលាបឋមសិក្សាគោកសង្កែ ស្ថិតនៅភូមិគោកសង្កែ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យត្រូវបានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ដោយអង្គការមូលនិធិ អេស៊ីលីដា-ចារឌីន សម្រាប់ការអប់រំ ដែលជាអង្គការមូលនិធិដែលត្រូវបានបង្កើតឡើងដោយមានការសហការរវាងធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុន ចារឌីន។ បើតាម ការបញ្ជាក់ពីថ្នាក់ដឹកនាំអង្គការមូលនិធិនេះ មានគោលដៅ នឹងពង្រីកសកម្មភាពសាងសង់សាលារៀននេះ នៅតាមតំបន់ដាច់ស្រយាលនៅទូទាំងប្រទេសតែម្ដងនៅពេលខាងមុខ។
អង្គការមូលនិធិអេស៊ីលីដា-ចារឌីន នឹងសាងសង់ សាលារៀននៅតាមតំបន់ដាច់ស្រយាលនៅទូទាំងប្រទេស
ដោយ

បើតាមកាឲ្យ​ដឹងពី​លោកបណ្ឌិត អ៊ិន ចាន់នី និងលោក ​ ​ភី​ធើ​ ​បេ​និន ​សកម្មភាព​មនុស្ស​ធម៌​របស់​​អង្គការ​នេះ​ ​នឹង​គ្រប​ដណ្តប់​​លើ​ប្រទេស​​កម្ពុជា​ទាំងមូល​ ​ប៉ុន្តែ​ជាដំបូង​ ​គឺ​ផ្តោត​លើ​តំបន់​​ក្រីក្រ​​នៅ​ឆ្ងាយ​ដាច់ស្រយាល​​ដែល​ស្ថិតនៅ​​ក្នុង​ខេត្ត​​ចំនួន៤​ ​គឺ​ខេត្ត​ឧត្តរមានជ័យ​ ​រតនគិរី​ ​មណ្ឌលគិរី​ ​និង​ព្រះវិហារ​។​ ​

អង្គការ​នេះ​​មាន​ផែនការ​​ឧបត្ថម្ភ​ ​និង​សាងសង់​​អគារ​សិក្សា​​បឋមសិក្សា​​ជាច្រើន​ក្នុង​ ​១ឆ្នាំ​ៗ​​នៅ​តាម​តំបន់​​នានា​​ដែល​ស្ថិត​នៅ​ក្នុង​​ភូមិ​សាស្រ្ត​​គោលដៅ​​របស់​ខ្លួន​ ​តាម​លទ្ធភាព​​មូលនិធិ​​របស់​ខ្លួន​។​ ​ជា​អប្បបរមា​​អង្គការ​នេះ​ ​នឹង​ធ្វើការ​សាងសង់​​អគារ​សិក្សា​​យ៉ាងតិច២​ ​ឬ​ ៣ក្នុង​ ​១ឆ្នាំ​។​ ​

លោក​ ​ភី​ធើ​ ​បេ​និន​ ​ស្ថាបនិក​ ​និង​ជា​អនុ​ប្រធាន​​ក្រុមប្រឹក្សា​​ភិបាល​នៃ​អង្គការ​នេះ​ ​បាន​លើកឡើង​ថា​ ​«​អ្វី​ដែល​សំខាន់​​បំផុត​​សម្រាប់​​ឪពុក​ម្តាយ​​ក្នុង​ការ​​ផ្តល់​ជូន​​ដល់​កូន​គឺ​ ​សេចក្តី​​ស្រឡាញ់​ ​និង​ការ​អប់រំ​ល្អ​។​ ​សម្រាប់​អង្គការ​នេះ​ ​គឺ​ចង់​ជួយ​​ឪពុក​ម្តាយ​​សិស្សានុសិស្ស​​​ដើម្បី​ផ្តល់​​ការអប់រំ​​ដល់​កូន​ៗ​​របស់​ពួកគាត់​។​ ​ការអប់រំ​នឹង​​ជួយ​កសាង​ ​និង​ពង្រីក​​គុណភាព​​ជីវិត​របស់​ពួកគាត់​ ​និង​ជួយ​​អភិវឌ្ឍ​​គ្រឹះ​ធនធាន​មនុស្ស​​ឱ្យ​ប្រសើរ​ឡើង​ ​ប្រកបដោយ​​ការ​យក​ចិត្ត​ទុកដាក់​ ​និង​និរន្តរ​ភាព​សង្គម​»​។​

អង្គការមូលនិធិអេស៊ីលីដា-ចារឌីន នឹងសាងសង់ សាលារៀននៅតាមតំបន់ដាច់ស្រយាលនៅទូទាំងប្រទេស

បច្ចុប្បន្ន​ ​អង្គការ​មូល​និធិ​អេ​ស៊ី​លីដា​-​ចារ​ឌីន​​សម្រាប់​​ការអប់រំ​ ​បាន​និង​​កំពុង​ឧបត្ថម្ភ​ ​និង​សាងសង់​អគារ​សិក្សា​​បឋមសិក្សា​​ចំនួន​ ២2ខ្នង​ ​ស្របតាម​ប្លង់​​របស់​ក្រ​សួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ស្ថិតនៅ​​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ ​និង​រតនគិរី​។​ ​អគារសិក្សា​ ​១ខ្នង​ៗ​មាន​ចំនួន​ ​៥បន្ទប់​ ​ជាមួយ​បន្ទប់​​អនាម័យ​​ដែល​អាច​​ផ្ទុក​សិស្ស​បាន​​យ៉ាងតិច​ ១០០នាក់​៕​ ​

អង្គការមូលនិធិអេស៊ីលីដា-ចារឌីន នឹងសាងសង់ សាលារៀននៅតាមតំបន់ដាច់ស្រយាលនៅទូទាំងប្រទេស
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនធំមួយរបស់ថៃ Central Group នឹងសង់សណ្ឋាគារថ្មីបន្ថែមចំនួន ២០ នៅវៀតណាម

ព័ត៌មាន
ក្រុមហ៊ុនថៃ ដ៏ធំមួយ គឺ Central Group បានបង្ហាញពីផែនការរបស់ខ្លួន នឹងសាងសង់សណ្ឋាគារថ្មីចំនួន ២០ កន្លែងទៀត នៅក្នុងប្រទេសវៀតណាម ក្នុងរយៈព…

សួនទឹកកម្សាន្ដ ដ៏ធំជាងគេនៅអាស៊ាន នឹងបើក​ដំណើរការ​​ជា​សាធារណៈ នៅ​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩

ព័ត៌មាន
បើមិនមានអ្វី ប្រែប្រួលទេ សួនទឹកកម្សាន្ដដ៏ធំជាងគេបង្អស់នៅអាស៊ាន ឈ្មោះហ្គាឌិន ស៊ីធី វ៉តធើផាក ដែលមានតម្លៃវិនិយោគចុះបញ្ជីប្រមាណ ៥៥ លានដុល្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ