វិស័យកសិកម្ម

តើមានកត្តាអ្វីខ្លះធ្វើឱ្យមានការព្យាករថា វិស័យកសិកម្មថៃនឹងមានការកើនឡើងខ្លាំងនៅឆ្នាំ២០២៥?


វិស័យកសិកម្មរបស់ប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទីពីរនៅអាស៊ាន និងជាអ្នកភូមិផងរបងជាមួយកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនខ្ពស់ចន្លោះពី១,៨% ទៅ២,៨% នៅឆ្នាំ២០២៥ ដោយសារកត្តាចម្បងមួយចំនួនដូចជា ការធានាបាននូវធនធានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រព ភាពប្រសើរឡើងនៃសេដ្ឋកិច្ច និងកំណើនតម្រូវការផលិតផលកសិកម្មក្នុងទីផ្សារពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្ដិ៍។
វិស័យកសិកម្ម
ដោយ

លោក ចាន់តានុន វ៉ាន់ណាកេចន (Chantanon Wannakejohn) អគ្គលេខាធិការនៃការិយាល័យសេដ្ឋកិច្ចកសិកម្មថៃ (OAE) បានថ្លែងថា ការដំឡើងការព្យាករនេះ គឺផ្ទុយគ្នាស្រឡះទៅនឹងឆ្នាំ២០២៤ ជាពេលដែលវិស័យកសិកម្មថៃ ជួបគ្រោះធម្មជាតិផ្ទួនៗគ្នារួមមានគ្រោះរាំងស្ងួតនៅដើមឆ្នាំ និងគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅចុងឆ្នាំ ពោលគឺនៅត្រីមាសចុងក្រោយ ដែលធ្វើឱ្យបាត់បង់កំណើន១,១% គួបផ្សំជាមួយនឹងកត្តាមួយចំនួនទៀតដូចជាការកើនឡើងថ្លៃដើមផលិតកម្ម និងជម្លោះភូមិសាស្ត្រនយោបាយជាដើម។

នៅក្នុងឆ្នាំ២០២៤ នេះ កំណើនក្នុងវិស័យដាំដុះបានធ្លាក់ចុះ១,៧% វិស័យជលផលបានធ្លាក់ចុះ២,៨% និងវិស័យសេវាកម្មកសិកម្មធ្លាក់ចុះ០,៥% ខណៈវិស័យបសុសត្វសម្រេចបានកំណើន៣,២% ហើយវិស័យរុក្ខាប្រមាញ់សម្រេចបានកំណើន២,២% បើធៀបនឹងឆ្នាំ២០២៣។

កំណើនបានធ្លាក់ចុះនៅគ្រប់តំបន់ទាំងអស់នៃប្រទេសថៃ លើកលែងតែភូមិភាគឦសានដែលសម្រេចបានកំណើន១,៧%។ ទិន្នន័យបង្ហាញថា ភូមិភាគខាងជើងបានធ្លាក់ចុះ១% ភូមិភាគកណ្តាលធ្លាក់ចុះ១,២% ភូមិភាគខាងត្បូងធ្លាក់ចុះ២,៣% ភូមិភាគបូព៌ា បានធ្លាក់ចុះ៣,៦% ហើយចុងភាគខាងត្បូង បានធ្លាក់ចុះ៤,៨%។

លោក ចាន់តានុន វ៉ាន់ណាកេចន (Chantanon Wannakejohn) អគ្គលេខាធិការនៃការិយាល័យសេដ្ឋកិច្ចកសិកម្មថៃ (OAE) បានលើកឡើងថា ស្ថានភាពនឹងល្អប្រសើរឡើងនៅឆ្នាំ២០២៥ ដោយសារគោលនយោបាយសេដ្ឋកិច្ចដ៏ល្អរបស់រដ្ឋាភិបាលថៃ និងតម្រូវការខ្ពស់នៅក្នុងទីផ្សារពិភពលោក ហើយលោកបានព្យាករថា វិស័យដាំដុះរបស់ថៃ នឹងសម្រេចបានកំណើនខ្ពស់ចន្លោះពី១,៨% ទៅ២,៨% ដែលក្នុងនោះវិស័យដាំដុះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យសេដ្ឋកិច្ចមានសុខភាពកាន់តែរឹងមាំ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើអ្វីដែលនៅតែជាបញ្ហាប្រឈម និងគំរាមកំហែងខ្លាំងដល់សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៥?

សេដ្ឋកិច្ចពិភពលោកនៅចុងឆ្នាំ២០២៤ នេះ បានបង្ហាញពីភាពល្អប្រសើរគួរឱ្យកត់សម្គាល់ បន្ទាប់ពីមានការកាត់បន្ថយអត្រាការប្រាក់នៅតំបន់អឺរ៉ុប និងអាម៉េ…

អំពើពុករលួយធ្វើឱ្យរដ្ឋាភិបាលឡាវ បាត់ថវិកាអស់ជាង២លានដុល្លារនៅឆ្នាំនេះ

របាយការណ៍សិក្សាស្រាវជ្រាវមួយបានរកឃើញថា រដ្ឋាភិបាលឡាវ បានបាត់ថវិកាអស់ជាង២លានដុល្លារ ដោយសារអំពើពុករលួយ។ តាមរយៈបញ្ហានេះបានធ្វើឱ្យមានការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ