វិស័យទេសចរណ៍

ថៃ រំពឹងកើបលុយប្រមាណ៧០០លានដុល្លារអាម៉េរិក ពីបុណ្យសង្ក្រាន្តឆ្នាំថ្មី២០២៤ នេះ


អាជ្ញាធរទេសចរណ៍ថៃ (TAT) ទម្លាយឱ្យដឹងថា ប្រទេសថៃ រំពឹងកើបលុយប្រមាណ៧០០លានដុល្លារអាម៉េរិក ពីបុណ្យសង្ក្រាន្តឆ្នាំថ្មី២០២៤ ដែលមានរយៈពេល៥ថ្ងៃ តាមរយៈការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានប្រមាណ៥១ម៉ឺននាក់ និងភ្ញៀវទេសចរក្នុងស្រុកឱ្យបានជាង៤លាននាក់។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍។
វិស័យទេសចរណ៍
ដោយ

រដ្ឋាភិបាលថៃ គ្រោងនឹងរៀបចំបុណ្យមហាសង្ក្រាន្តឆ្នាំថ្មី២០២៤ ជាមួយនឹងពិធីជះទឹក និងបាញ់ទឹកកម្សាន្តក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរបរទេសឱ្យទៅលេងប្រទេសថៃ កាន់តែច្រើន។ លោកស្រី ថាផានី គាតផៃប៊ូល (Thapanee Kiatphaibool) ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) បានថ្លែងថា ប្រាក់ចំណូលបានពីបុណ្យសង្ក្រាន្តឆ្នាំថ្មីចាប់ពីថ្ងៃទី១២-១៦ ខែមេសានេះត្រូវបានប៉ាន់ស្មានថា នឹងកើនឡើង៤៩%។

ប្រទេសថៃ រំពឹងកើបលុយប្រមាណ៤៣៧លានដុល្លារអាម៉េរិក ពីភ្ញៀវទេសចរក្នុងស្រុកប្រមាណជាង៤លាននាក់ និង២៤៥លានដុល្លារអាម៉េរិក ពីភ្ញៀវទេសចរបរទេសប្រមាណ៥១ម៉ឺននាក់ អំឡុងពិធីបុណ្យមហាសង្ក្រាន្តឆ្នាំថ្មី២០២៤ រយៈពេល៥ថ្ងៃដ៏ខ្លីខាងមុខនេះ។

ដោយឡែកទីក្រុងបាងកក រំពឹងទទួលបានចំណូលប្រមាណ១០៣លានដុល្លារអាម៉េរិក ពីភ្ញៀវទេសចរក្នុងស្រុកប្រមាណជិត៦៤ម៉ឺននាក់។

លោកស្រី ថាផានី គាតផៃប៊ូល (Thapanee Kiatphaibool) និយាយថា ខណៈដែលភ្ញៀវទេសចរក្នុងស្រុកភាគច្រើនទៅលេងស្រុកកំណើតនៅតាមបណ្ដាខេត្តផ្សេងៗ ទេសចរណ៍នៅទីក្រុងបាងកក នឹងត្រូវបានជំរុញដោយជនបរទេស។

លោកស្រីបានបន្ថែមទៀតថា បណ្ដាខេត្តផ្សេងទៀតក៏នឹងទទួលបានផលប្រយោជន៍ដែរពីការប្រារព្ធពិធីបុណ្យមហាសង្ក្រាន្តឆ្នាំថ្មីនៅទូទាំងប្រទេស ដែលនឹងត្រូវបន្តក្នុងរយៈពេល២១ថ្ងៃក្នុងខែមេសា។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែមីនា ដើមឆ្នាំ២០២៤ នេះ ប្រទេសថៃ ទទួលបានភ្ញៀវទេសចរបរទេសសរុបចំនួន៧,៤លាននាក់ ដោយទទួលបានប្រាក់ចំណូលជាង១០ពាន់លានដុល្លារអាម៉េរិក ហើយក្នុងនោះប្រទេសចិន នៅតែជាទីផ្សារនធំបំផុតរបស់ថៃ ជាមួយនឹងភ្ញៀវទេសចរចិនជាង១,៣លាននាក់ ម៉ាឡេស៊ីប្រមាណ៩៩ម៉ឺននាក់ និងរុស្ស៊ីប្រមាណជិត៥០ម៉ឺននាក់៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


អ៊ុយក្រែន អាចត្រូវការថវិកាជាង១ទ្រីលានដុល្លារ ដើម្បីកសាងប្រទេសឡើងវិញ

ធនាគារវិនិយោគអឺរ៉ុប (the European Investment Bank) បានប៉ាន់ប្រមាណថា ពេលនេះអ៊ុយក្រែនអាចនឹងត្រូវការមូលធនសាធារណៈ និងឯកជនរហូតដល់ទៅជ…

មហាយក្សចិនប្រឈមមុខនឹងបញ្ហាកំណើនសេដ្ឋកិច្ចដែលធ្លាប់តែកើន ខណៈដែលចរន្តនិងនិន្នាការសេដ្ឋកិច្ចពិភពលោកប្រែប្រួលមិនទៀងទាត់

មហាយក្សចិន ប្រឈមមុខនឹងបញ្ហាកំណើនសេដ្ឋកិច្ចដែលធ្លាប់តែកើន ខណៈដែលចរន្តនិងនិន្នាការសេដ្ឋកិច្ចពិភពលោកប្រែប្រួលមិនទៀងទាត់! នៅក្នុងកិច្ចប្រជុំសភា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ