
តើព្រែកជីកវែងបំផុតទាំង៥របស់ពិភពលោក មានឈ្មោះអ្វីខ្លះ ហើយមានទីតាំងនៅប្រទេសណាខ្លះ?
១, ព្រែកជីក Grand

ព្រែកជីកមួយនេះ មានប្រវែងរហូតដល់ទៅ ១៧៧៦គីឡូម៉ែត្រ និងជាព្រែកជីកដែលមានប្រវែងវែងជាងគេបំផុតក្នុងពិភពលោក។ ព្រែកជីក Grand ត្រូវបានតភ្ជាប់ទន្លេធំពីររបស់ប្រទេសចិន គឺទន្លេលឿង និងទន្លេយ៉ាងស៊ី ហើយប្រវត្តិព្រែកជីកនេះ ត្រូវបានគេដឹងថា បានចំណាយពេលសាងសង់រាប់ពាន់ឆ្នាំឯណោះ ជាមួយនឹងកម្មកររាប់លាននាក់ឯណោះ។
២, ព្រែកជីក KaraKum

ព្រែកជីកមួយមួយនេះ ស្ថិតនៅក្នុងប្រទេសតួកម៉េនីស្ថាន ដែលមានប្រវែងសរុប ១៣៧៥ គីឡូម៉ែត្រ។ ត្រូវបានបើកឲ្យដំណើរការនៅឆ្នាំ១៩៩៨ ព្រែកជីក Karakum បានតភ្ជាប់ផ្លូវទឹកនៅកណ្ដាលតំបន់វាលខ្សាច់ Karakum Desert ដែលជាតំបន់ស្ងួតហួតហែងខ្លាំងបំផុតលើផែនដី ហើយវាក៏ត្រូវបានគេស្គាល់ថា ជាគម្រោងធារាសាស្ត្រលើវាលខ្សាច់ដ៏ធំបំផុតមួយរបស់ពិភពលោកផងដែរ។ ក្រៅតែពីបម្រើដល់ការធ្វើនាវាចរណ៍ ព្រែកជីកនេះ ក៏ផ្ដល់នូវទឹកស្រោចស្រពលើផ្ទៃដីជិត ១ម៉ឺនគីឡូម៉ែត្រការ៉េ សម្រាប់ការដាំដំណាំដូចជាកប្បាសជាដើម។
៣. ព្រែកជីក Indira Gandhi

វាគឺជាព្រែកជីកដ៏វែងជាងគេបំផុតមួយនៅក្នុងប្រទេសឥណ្ឌា ដែលមានប្រវែង ៦៥០គីឡូម៉ែត្រ និងបានផ្ដល់នូវប្រព័ន្ធធានារាស្ត្រស្រោចស្របលើផ្ទៃដីប្រហែលជិត៧ពាន់គីឡូម៉ែត្រការ៉េ។ តាមរយៈប្រព័ន្ធទឹកនេះ វាបានផ្ដល់នូវលទ្ធភាពសម្រាប់ការដាំដំណាំជាច្រើនមុខរួមនៅតំបន់ស្ងួតហួតតែងភាគពាយ័ព្យនៃប្រទេសឥណ្ទាដូចជា កប្បាស និងស្រូវសាលីជាដើម។
៤, ព្រែកជីក Erie

ព្រែកជីកនេះ ស្ថិតនៅក្នុងទីក្រុងញូវយ៉កសហរដ្ឋអាម៉េរិក ដែលត្រូវបានបើកឲ្យធ្វើនាវាចរណ៍តាំងពីទសវត្សរ៍ឆ្នាំ ១៨២០មកម្ល៉េះ។ ព្រែកជីកអ៊ែរី (Erie) ក៏ជាផ្លូវទឹកដំបូងគេមួយ ដែលតភ្ជាប់រវាងបឹង Great Lakes ជាមួយនឹងមហាសមុទ្រអាត្លង់ទិក និងបានរួមចំណែកកាត់បន្ថយថ្លៃដើមលើការដឹកជញ្ជូនតាមផ្លូវគោលរហូតដល់ ៩៥%ផងដែរ។ ព្រែកជីក Erie បច្ចុប្បន្ន គឺជាផ្លូវនាវាចរណ៍ដ៏សំខាន់មួយសម្រាប់ទូកទេសចរណ៍ផងដែរ ក្រៅតែពីការដឹកជញ្ជូនទំនិញ។
៥, ព្រែកជីក Grand Union

ដោយរត់ឆ្លត់កាត់ពីទីក្រុងឡុងដ៍ចក្រភពអង់គ្លេស ទៅកាន់ភាគកណ្ដាលនៃផ្ទៃប្រទេស ព្រែកជីក Grand Union ត្រូវបានដំណើរការតាំងពីឆ្នាំ១៩២៩មកម្ល៉េះ។ គោលបំណងនៃការសាងសង់ព្រែកជីកនេះឡើង គឺដើម្បីប្រកួតប្រជែងជាមួយនឹងបណ្ដាញផ្លូវដែក និងផ្លូវថ្នល់។ ជាមួយប្រវែងសរុប ២២០ គីឡូម៉ែត្រ ព្រែកជីក Grand Union ត្រូវបានគេដឹងថា ជាព្រែកជីកវែងជាងគេបំផុតនៅលើទឹកដីនៃប្រទេសអង់គ្លេស។
៦, ព្រែកជីក Suez

ព្រែកជីកនេះ ត្រូវបានគេស្គាល់ឈ្មោះដ៏ល្បីល្បាញថា ជាព្រែកជីកដ៏វែងអន្លាយមួយ សាងសង់ឡើងដោយប្រើកម្លាំងមនុស្ស។ ត្រូវបានចំណាយពេលសាងសង់១០ឆ្នាំ និងបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ១៨៦៩ ព្រែកជីកស៊ុយអេ គឺជាខ្សែផ្លូវទឹកមួយដែលបានបែងចែកទ្វីអាហ្វ្រិក និងអាស៊ី ដោយភ្ជាប់សមុទ្រក្រហមទៅនឹងសមុទ្រមេឌីទែរ៉ាណេ។ ជាមួយប្រវែង សរុប ១៩៣គីឡូម៉ែត្រ ព្រែកជីកមួយនេះ បានកាត់បន្ថយចម្ងាយនៃការធ្វើដំណើរពីសមុទ្រអារ៉ាប់ ទៅកាន់ទីក្រុងឡុងដ៍ជិត ៩ពាន់គីឡូម៉ែត្រ ហើយក៏ជាព្រែកជីកដ៏មមាញឹកមួយសម្រាប់ការដឹកជញ្ជូនទំនិញផងដែរ។
៧, ព្រែកជីក Kiel

ជាមួយប្រវែង៩៨គីឡូម៉ែត្រ ព្រែកជីក (ខេល) Kiel បានតភ្ជាប់សមុទ្រខាងជើង ជាមួយនឹងសមុទ្របាល់ទិក ឆ្លងកាត់រដ្ឋ ឆ្លែសវីក ហូលស្ទេន (Shleswig-Holstien) ភាគខាងជើងនៃប្រទេសអាល្លឺម៉ង់។ បើទោះបីជា មិនមែនជាព្រែកជីកធំជាងគេបំផុតក្នុងពិភពលោកក្ដី ប៉ុន្ដែ ព្រែកជីកនេះ ត្រូវបានគេចាត់ទុកជាព្រែកជីកដែលមានសកម្មភាពដឹកជញ្ជូនមមាញឹកជាងគេបំផុតនៅក្នុងពិភពលោក។ ជារៀងរាល់ឆ្នាំមានកប៉ាល់ប្រហែល ជាង៣ម៉ឺនគ្រឿង ឬស្មើនឹង ៩០គ្រឿងក្នុងមួយថ្ងៃ បានដឹកទំនិញឆ្លងកាត់ព្រែកជីកនេះ៕