សន្តិសុខសាធារណៈ

កម្ពុជា ត្រៀមសហការជាមួយទូតកូរ៉េខាងត្បូង ក្រោយប្រទេសនេះព្រមានថា កូរ៉េខាងជើង អាចវាយប្រហារភេរវកម្មលើស្ថានទូតខ្លួននៅកម្ពុជា


កម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយស្ថានទូតកូរ៉េខាងត្បូង បន្ទាប់ពីប្រទេសនេះបានព្រមានការវាយប្រហារភេរវកម្ម ដែលបង្កដោយកូរ៉េខាងជើង លើស្ថានបេសកកម្មខ្លួនប្រចាំនៅប្រទេសចំនួន៥ រួមមាន កម្ពុជា ឡាវ វៀតណាម រុស្ស៊ី និងចិន។
សន្តិសុខសាធារណៈ
ដោយ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជាបានយកចិត្តទុកដាក់ និងត្រៀមខ្លួនជានិច្ចក្នុងការសហការជាមួយស្ថានបេសកកម្មបរទេសផ្សេងទៀតដែលមានវត្តមាននៅកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខនេះ។

គួរបញ្ជាក់ថា កាលពីពេលថ្មីប្រទេសកូរ៉េខាងត្បូង បានព្រមានពីការវាយប្រហារភេ​រវ​កម្មបង្កដោយកូរ៉េខាងជើង លើស្ថានទូតកូរ៉េខាងត្បូង ប្រចាំនៅកម្ពុជា និងប្រទេសចំនួន៤ ផ្សេងទៀត និងបានដំឡើងកម្រិតអាសន្ននៃការវាយប្រហារនេះ ដល់កម្រិតទី៣ ក្នុងចំណោម៤កម្រិត ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើព្រែកជីកវែងបំផុតទាំង៧ របស់ពិភពលោកមានឈ្មោះអ្វីខ្លះ និងស្ថិតនៅប្រទេសណាខ្លះ?

ព័ត៌មាន
ព្រែកជីក គឺជាមធ្យោបាយផ្លូវទឹកមួយដ៏សំខាន់ ដែលត្រូវបានគេបង្កើតឡើងសម្រាប់ការដឹកជញ្ជូន, គ្រប់គ្រងគ្រោះទឹកជំនន់, ការបង្ហូរទឹក និងប្រព័ន្ធធារាស…

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ចាត់ទុកសន្ទុះចលនាជាតិ គាំទ្រព្រែកជីកហ្វូណនតេជោ កំពុងបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយ

ព័ត៌មាន
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យទាល់តែបាននូវគម្រោងព្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ