វិស័យធនាគារ

ធនាគារកណ្ដាលថៃ អះអាងថា ខ្លួនមិនរឹតបន្តឹងលើការផ្តល់ប្រាក់កម្ចីរបស់ធនាគារនោះទេ


ឧបការីទេសាភិបាលធនាគារកណ្ដាលថៃ បានអះអាងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ថា ប្រព័ន្ធធនាគាររបស់ប្រទេសថៃ មានសន្ទនីយភាព ឬសាច់ប្រាក់ងារស្រួលយ៉ាងច្រើនលើសលប់។ ជាមួយគ្នានេះ ធនាគារកណ្តាលថៃ លើកឡើងថា ខ្លួនមិនបានរឹតបន្តឹងវិធាន ស្ដីពីការផ្តល់ប្រាក់កម្ចីនោះឡើយ ដែលនេះឆ្លុះបញ្ចាំងពីការស្ទាក់ស្ទើររបស់បណ្ដាគ្រឹះស្ថានធនាគារក្នុងការផ្តល់ប្រាក់កម្ចី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យធនាគារ
ដោយ

ឧបការីទេសាភិបាលធនាគារកណ្ដាលថៃលោក សាក់កាពុប ផាន់យ៉ានុគុល (Sakkapop Panyanukul) បានលើកឡើងតាមរយៈអត្ថបទមួយចេញផ្សាយលើគេហទំព័ររបស់ធនាគារកណ្ដាលថៃថា ការសម្រេចចិត្តផ្តល់ប្រាក់កម្ចីរបស់គ្រឹះស្ថានធនាគារនឹងអាស្រ័យលើសមត្ថភាពរបស់អ្នកខ្ចី ឬកូនបំណុលក្នុងការសងកម្ចីត្រលប់មកវិញ។ លោកបានអះអាងថា ប្រព័ន្ធធនាគារក្នុងប្រទេសថៃ មានសន្ទនីយភាព ឬសាច់ប្រាក់ងាយស្រួលច្រើនលើសលប់ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។ នេះបើផ្អែកលើទំហំប្រាក់បញ្ញើ និងការវិនិយោគរបស់បណ្ដាធនាគារពាណិជ្ជនៅធនាគារកណ្ដាលថៃ ក្នុងពេលកន្លងមក។

បើតាមការលើកឡើងរបស់ថ្នាក់ដឹកនាំរូបនេះ ទំហំប្រាក់បញ្ញើ និងការវិនិយោគរបស់បណ្ដាធនាគារពាណិជ្ជនៅធនាគារកណ្ដាលថៃ មានរហូតដល់ចន្លោះពីជាង១១៥ពាន់លានដុល្លារអាម៉េរិក ទៅជាង១៤៤ពាន់លានដុល្លារអាម៉េរិកឯណោះ។

រដ្ឋាភិបាលថៃ បានគូសបញ្ជាក់ថា បំណុលគ្រួសារខ្ពស់របស់ពលរដ្ឋជាឧបសគ្គរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដែលបានងើបឡើងវិញយឺតយ៉ាវពីវិបត្តិកូវីដ-១៩។ កត្តានេះបានជំរុញឱ្យបណ្ដាធនាគារពាណិជ្ជបង្កើនការផ្ដល់កម្ចី។

លោក សាក់កាពុប ផាន់យ៉ានុគុល បានអះអាងថា វិធានរបស់ធនាគារកណ្តាលថៃ ស្ដីពីការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ គ្រាន់តែតម្រូវឱ្យបណ្ដាគ្រឹះស្ថានធនាគារពិចារណាកំណត់ទំហំនៃការសងរំលស់ ដែលសមស្របទៅនឹងការចំណាយថ្លៃជីវភាពរស់នៅរបស់អ្នកខ្ចី ឬកូនបំណុលតែប៉ុណ្ណោះ។

កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា សហព័ន្ធឧស្សាហកម្មថៃ បាននិយាយថា ការផលិត និងការលក់រថយន្តនៅក្នុងប្រទេសថៃ បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតម្រូវការធ្លាក់ចុះ ខណៈដែលបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុរួមទាំងធនាគារផងបានរឹតបន្តឹងការផ្តល់កម្ចីទិញរថយន្ត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឱ្យក្រុមហ៊ុនដែលគ្រោងចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និងបណ្ណបំណុលនៅចុងឆ្នាំនេះ ពន្យារពេលចុះបញ្ជី?

មេផ្សារហ៊ុនកាលពីពេលកន្លងទៅធ្លាប់បានរំពឹងថា នៅចុងឆ្នាំ២០២៤នេះ ផ្សារមូលបត្រកម្ពុជានឹងទទួលបានក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និងបណ្ណបំ…

ក្រុមសមាជិកសភាអាម៉េរិក ចោទប្រកាន់ថា ហុងកុង ពេលនេះកំពុងក្លាយជាមណ្ឈមណ្ឌលសម្រាប់ប្រព្រឹត្តិបទល្មើសហិរញ្ញវត្ថុ

ក្រុមសមាជិកសភាអាម៉េរិក បានចោទប្រកាន់ថា ហុងកុង ដែលធ្លាប់តែជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភលោកដ៏គួរឱ្យជឿទុកចិត្ត កំពុងក្លាយជាមជ្ឈមណ្ឌលសម្រាប់ការប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ