អត្ថបទក្រុមហ៊ុន

ឃែស យូ អាប់ បើកដំណើរការសាខាសេវាបញ្ចាំ នៅផ្សារដើមថ្កូវ


ឃែស យូ អាប់ ដែលជាក្រុមហ៊ុនផ្ដល់សេវាបញ្ចាំស្របច្បាប់ និងជាបុត្រសម្ពន្ធមួយ របស់ក្រុមហ៊ុន វើលប្រ៊ីដ បានបើកសាខា ហ្វ្រែនឆាយរបស់ខ្លួនថ្មីមួយទៀត នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន ដើម្បីផ្ដល់សេវាបញ្ចាំ ស្របច្បាប់ ។
ឃែស យូ អាប់ បើកដំណើរការសាខាសេវាបញ្ចាំ នៅផ្សារដើមថ្កូវ

នេះជា​សាខា ហ្វ្រែនឆាយ ទី ៧ ហើយ​របស់ ឃែស យូ អាប់ ដូច្នេះ សាខាប្រតិបត្តិការ​សរុបទាំងសាខាហ្វ្រែនឆាយ និងសាខា​ផ្ទាល់​មាន​​ ២៦ សាខា នៅ​រាជធានីភ្នំពេញ​ និងបណ្ដាខេត្ត​ទូទាំង​ប្រទេស ។

ក្រុមហ៊ុន ឃែស យូ អាប់ បានឲ្យដឹងថា ការ​ពង្រីកចំនួនសាខា​នេះ គឺដើម្បីបំពេញតម្រូវការ​សេវាបញ្ចាំស្របច្បាប់​​ ដែល​ជាសេវាហិរញ្ញវត្ថុ​រហ័ស និងស្របច្បាប់​ ដើរតួនាទីសំខាន់​សម្រាប់​ជួយ​ដល់​ពលរដ្ឋ​ដែលកំពុង​ខ្វះសាច់ប្រាក់​ អាចទទួលបាន​សាច់ប្រាក់​ឆាប់រហ័ស​ ដើម្បីដោះស្រាយ​បញ្ហាបន្ទាន់នានា។

ទន្ទឹមនឹង​ការ​បើកសាខាថ្មីនេះ ឃែស យូ អាប់ ​ក៏លើកទឹកចិត្ត​ឲ្យ​មានការ​ប្រើប្រាស់សេវា​​បញ្ចាំ ដែលមានការចុះបញ្ជីត្រឹមត្រូវ និង​ស្រប​ច្បាប់ ដើម្បីចៀស​វាង​នូវ​ហានិភ័យ​នានា ដែលអាច​កើតឡើងបាន ។

សាខា​ហ្វ្រែនឆាយ​ដែលទើបសម្ពោធថ្មី​នេះ មាន​អាសយដ្ឋាន អាគារលេខ37 ផ្លូវលេខ 488 ភូមិ3 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយអតិថិជនអាច​ ទាក់ទងតាមរយៈ លេខទូរស្ទ័ព 016 894 789/078 895 789 បាន ។




អត្ថបទបន្ទាប់


ទុនវិនិយោគក្នុងវិស័យសំណង់ធ្លាក់ចុះជិត ៥០% នៅ១១ខែឆ្នាំនេះ ដោយសារកត្តាអ្វីខ្លះ?

ព័ត៌មាន
វិបត្តិជំងឺកូវីដ-១៩ និងបញ្ហាសង្គ្រាមរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែនបានទាញទម្លាក់ទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាឲ្យដាំក្បាលចុះយ៉ាងគំហុក…

ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះកាស៊ីណូធំៗចំនួន២នៅក្រុងប៉ោយប៉ែតអាចនឹងមានកើនឡើងថែមទៀត ខណៈអាជ្ញាធរកំពុងបន្ដស្វែងរកអ្នកជាប់នៅក្នុងអគារ

ព័ត៌មាន
ហេតុការណ៍ឆេះកាស៊ីណូធំៗចំនួន២ នៅក្រុងប៉ោយប៉ែត គឺកាស៊ីណូ Grand Dimond និង Poipet City នៅយប់កណ្ដាលអាធ្រាតថ្ងៃទី ២៩ខែធ្នូ តាមតួលេខបឋម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ