ទីផ្សារការងារ

តើសហភាពអឺរ៉ុប កំពុងប្រឈមនឹងបញ្ហាអ្វីនៅក្នុងទីផ្សារការងារ?


សហភាពអឺរ៉ុប កំពុងប្រឈមមុខនឹងកង្វះធនធានមនុស្សសម្រាប់បម្រើការងារនៅតាមទីក្រុងមួយចំនួន ក្រោយតម្លៃលំនៅឋានឡើងថ្លៃ បានជំរុញឱ្យពលរដ្ឋចាកចេញពីទីក្រុង។ តម្លៃជួលបន្ទប់នៅទីក្រុងមួយចំនួននៅអឺរ៉ុប បានឡើងថ្លៃរហូតដល់ទៅជាង២៤០០ដុល្លារក្នុងមួយខែ ដែលនាំឲ្យពលរដ្ឋអឺរ៉ុបខ្លះមិនអាចរកចំណូលទប់ទល់នឹងការចំណាយនេះបាន ហើយក៏នាំគ្នាចាកចេញពីទីក្រុង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News។
ទីផ្សារការងារ
ដោយ

ការកើនឡើងតម្លៃលំនៅដ្ឋានបានធ្វើឱ្យបុគ្គលិកជាច្រើនចាកចេញពីទីក្រុងធំៗ ដែលជំរុញឱ្យនិយោជកជាច្រើនត្រូវបង្កើនការផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិក ដើម្បីទាក់ទាញ និងរក្សាបុគ្គលិក បើមិនដូច្នេះទេ ពួកគេអាចប្រឈមមុខនឹងខ្វះកម្លាំងពលកម្មសម្រាប់បម្រើការងារ។ បច្ចុប្បន្នទីក្រុងធំៗនៅអឺរ៉ុប ដែលកំពុងជួបបញ្ហានេះ រួមមាន ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ទីក្រុងឌូប្លិន ប្រទេសអៀរឡង់ និងទីក្រុងអាំស្ទែដាំ ប្រទេសហូឡង់។

វិបត្តិលំនៅឋាននៅប្រទេសអៀរឡង់ កាន់តែអាក្រក់ទៅៗក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយសារក្រុមហ៊ុនជាច្រើននៅទីក្រុង ឌូប្លិន ប្រឈមមុខនឹងកង្វះបុគ្គលិក ដោយសារបុគ្គលិកត្រូវបានបង្ខំឱ្យចាកចេញពីរដ្ឋធានី ដោយសារតែមិនអាចទប់ទល់នឹងការចំណាយដ៏ខ្ពស់បាន។

តាំងពីត្រីមាសទី២នៃឆ្នាំ២០២៤ មក តម្លៃឈ្នួលបន្ទប់ស្នាក់នៅដ៏តូចមួយនៅទីក្រុងឌូប្លិន ឡើងដល់ជាង២​៤០០ដុល្លារក្នុងមួយខែ។ កត្តាដែលជំរុញឱ្យតម្លៃបន្ទប់ស្នាក់នៅហក់ឡើងខ្ពស់ ក៏ដោយសារទីក្រុងកាន់តែចង្អៀត ពោលគឺនៅក្នុងឆ្នាំ២០២៤ លំនៅឋានដែលមាននៅក្នុងទីផ្សារមានត្រឹមតែ៥១ពាន់យូនីតប៉ុណ្ណោះ។

លោក ម៉ាយឃើល អូឡឺរី (Michael O'Leary)នាយកប្រតិបត្តិរបស់ក្រុមហ៊ុនមួយបានលើកឡើងថា នៅពេលនេះបើក្រុមហ៊ុនចង់បានបុគ្គលិកមកបម្រើការងារ គ្រប់ក្រុមហ៊ុនត្រូវហ៊ានវិនិយោគសាង់សង់លំនៅឋានសម្រាប់ជួលដល់បុគ្គលិក ដែលមានតម្លៃសមរម្យ។

វិបត្តិលំនៅឋាននៅអឺរ៉ុបនេះ ត្រូវបានគេអះអាងថា បានលេចចេញជាសញ្ញាតំាងពីទស្សវត្សរ៍ឆ្នាំ២០០០មកម៉្លេះ ប៉ុន្តែនៅតែមិនទាន់អាចដោះស្រាយបាន ស្របពេលដែលតម្លៃលំនៅឋានមួយអាចមានតម្លៃពីជាង៦លាន ទៅ៧លានដុល្លារនៅពេលនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមានកត្តាអ្វីទាញទម្លាក់តម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ ឱ្យធ្លាក់ចុះខ្លាំងនៅដើមឆ្នាំនេះ?

ស្របពេលផលិតកម្មស្រូវនៅលើពិភពលោកត្រូវបានគេប៉ាន់ប្រមាណថា នឹងកើនដល់៥៣០លានតោន ពោលគឺមានកំណើនប្រមាណ៣លានតោន បើធៀបនឹងបរិមាណផលិតកម្មស្រូវនៅរដ…

ចំនួនហាងអាហារ និងភេសជ្ជៈចិន នៅតំបន់អាស៊ាន រីកដូចផ្សិត ដោយកើនឡើងរហូតដល់ទៅជាង១គុណនឹង៣ដងត្រឹមតែរយៈពេល២ឆ្នាំ

របាយការណ៍មួយបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនថា ម៉ាកយីហោចំណីអាហារ និងភេសជ្ជៈរបស់ប្រទេសចិន កំពុងវាយលុកទីផ្សារក្នុងប្រទេសសិង្ហបុរី …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ