សុខភាពវិស័យធនាគារ និងហិរញ្ញវត្ថុ២០២១

តើសុខភាពវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងឆ្នាំ២០២១នេះនឹងប្រែប្រួលយ៉ាងណាខ្លះ?


ក្រុមអ្នកជំនាញវិស័យធនាគារ និងហិរញ្ញវត្ថនៅកម្ពុជា បានអះអាងថា វិស័យនេះ នៅតែមានស្ថានភាពរឹងមាំ និងបន្តជួយជំរុញកំណើនសេដ្ឋកិច្ចឱ្យឆាប់ងើបឡើងវិញ បើទោះបីជាមានរលកឆ្លងថ្មីកូវីដ-១៩ បាននិងកំពុងអូសបន្លាយនៅកម្ពុជាក៏ដោយ ព្រោះគេមានជំនឿថា ស្ថានការកូវីដ-១៩នេះ នឹងត្រូវរាជរដ្ឋាភិបាលគ្រប់គ្រងបានក្នុងពេលឆាប់ៗនេះ។ យ៉ាងណាក៏ដោយចុះ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ប្រចាំប្រទេសកម្ពុជា បានអះអាងថា វានៅតែមានភាពមិនច្បាស់លាស់ ចំពោះសេដ្ឋកិច្ចកម្ពុជា និងវិស័យមួយចំនួននៅឡើយ។
គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
ដោយ

លោក​បណ្ឌិត អុិ​ន ចាន់​នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ការ​លូតលាស់​សេដ្ឋកិច្ច​របស់​កម្ពុជា គឺ​ពឹងផ្អែក​ទៅ​លើ​ការ​លូតលាស់​របស់​សេដ្ឋកិច្ច​ថ្នាក់​តំបន់ និង​ពិភពលោក​ដែរ ដោយ​ស្ថាន​សេដ្ឋកិច្ច​អាច​លូតលាស់ ឬ​អន់​ថយ​កម្រិត​ណា​នោះ គឺ​អាស្រ័យ​ទៅ​លើ​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩​នេះ​។

សុខភាព​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា​វិញ ត្រូវ​បាន​លោក​បណ្ឌិត អុិ​ន ចាន់​នី បញ្ជាក់​ថា តាំងពី​ឆ្នាំ​២០២០​មក  វិធានការ​នានា​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ធនាគារជាតិ​នៃ​កម្ពុជា បាន​ធ្វើ​ឲ្យ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​ក​ម្ព​ជា​បន្ត​មាន​សុខមាលភាព ដែល​ជា​ឆ្អឹងខ្នង​ដ៏​សំខាន់​ក្នុង​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​។ ទាំងនេះ គឺជា​កត្តា​សំខាន់​មួយ ក្នុង​ការ​ជួយ​ជំរុញ​គាំទ្រ​ឲ្យ​វិស័យ​នេះ អាច​រក្សា​ជំហរ និង​បន្ដ​កំណើន​ទៅ​មុខ​ទៀត​។

ស្រ​ដៀង​គ្នា​នេះ​ដែរ ឧកញ៉ា ហួត អៀង​តុង ស្ថាបនិក​ធនាគារ​ហត្ថា បាន​លើក​ឡើង​ដែរ​ថា ដោយសារ​តែ​ការ​បន្ដ​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​ឥណទាន​ឡើង​វិញ​ពី​ធនាគារជាតិ​នៃ​កម្ពុជា វា​បាន​អាច​ជួយ​សម្រួល​បាន​យ៉ាងច្រើន​ដល់​ធនាគារ​ផង និង​អតិថិជន​ផង ដែល​វា​គឺជា​សញ្ញាណ​មួយ​ល្អ​សម្រាប់​រក្សា​កំណើន​របស់​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​។

ឧកញ៉ា ហួត អៀង​តុង បាន​បញ្ជាក់​ថា​បន្ថែម​ថា បើ​មើល​ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច​ជា​រួម ទោះបីជា​កម្ពុជា កំពុង​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក ដោយសារ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩​ក៏​ដោយ តែបើ​ធៀប​នឹង​ប្រទេស​មួយ​ចំនួន​ទៀត កម្ពុជា​នៅ​តែ​មាន​ភាពល្អ​ប្រសើរ​ជាង ហើយ​លោក​ក៏​រំពឹង នៅ​ក្នុង​ឆ្នាំ​២០២១​នេះ​សេដ្ឋកិច្ច​កម្ពុជា នឹង​មាន​កំណើន​ដូច​ការ​ព្យាករណ៍​របស់​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំ​ៗ​។

ចំណែក​លោក ផល វ៉ា​ន់​ឌី នាយក​ប្រតិបត្តិ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា យល់​ឃើញ​ថា ការ​លំបាក​របស់​វិស័យសេដ្ឋកិច្ច ក៏​ព្រោះតែ​ការ​អូស​បន្លាយ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ជាង​១​ឆ្នាំ​មកនេះ ក៏​ដូច​ជា​ព្រឹ​ត្ត​ការណ៍ សហគមន៍​២០​កុម្ភៈ ប៉ុន្តែ​បើ​គិត​ក្នុង​ន័យ​សុ​ទិ​ដ្ឋ​និយម​វិញ យ៉ាង​ហោច​ណាស់​ក៏​កម្ពុជា​មានបទពិសោធន៍​ច្រើន និង​ឆ្លើយ​តប​បាន​យ៉ាង​ល្អ នឹង​ទាន់​ពេលវេលា ចំពោះ​បញ្ហា​ទាំងនេះ​។

សេដ្ឋវិទូ​ជាន់ខ្ពស់​របស់ IMF លោក Yasuhisa Ojima បាន​លើក​ឡើង​ថ្មី​ៗ​នេះ​ថា IMF រំពឹង​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង ៤,២ ភាគរយ​នៅ​ឆ្នាំ​នេះ និង ៦ ភាគរយ​នៅ​ឆ្នាំ ២០២២ បន្ទាប់​ពី​ការ​ធ្លាក់​ចុះ -៣,៥ ភាគរយ​នៅ​ឆ្នាំ ២០២០ ។ ទោះ​យ៉ាងណា សេដ្ឋវិទូ​រូប​នេះ គូសបញ្ជាក់​ថា ការ​ព្យាករណ៍ អំពី​កំណើន​នឹង​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ ដោយ​ឆ្លុះ​បញ្ចាំង​ពី​ការ​កើនឡើង​នៃ​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩​នា​ពេល​ថ្មី​ៗ​នេះ ជា​ពិសេស​បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​។

លោក Ojima បាន​បន្ថែម​ទៀត​ថា វិស័យ​ហិរញ្ញវត្ថុ​មើលទៅ​មាន​ស្ថិរភាព ដោយសារ​តែ​វិធាន​ការណ៍​គោលនយោបាយ​ជាមួយនឹង​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ហិរញ្ញវត្ថុ រួម​មាន (LPCO, ទុនបម្រុង​កាតព្វកិច្ច​ទាប​) និង​អនុញ្ញាត​ឱ្យ​មានការ​រៀបចំ​ឥណទាន​ឡើង​វិញ រហូត​ដល់​ដំណាច់ឆ្នាំ​២០២១ ។ ប៉ុន្តែ ភាព​មិន​ច្បាស់លាស់​នៅ​តែ​មាន​ចំពោះ​សេដ្ឋកិច្ច ជា​ពិសេស​ឥណទាន​ទៅ​លើ​វិស័យ​អចលនទ្រព្យ​និង​សំណង់ ដែល​ឥណទាន​ខ្លះ​មិន​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ និង​ភាព​មិន​ច្បាស់លាស់​នៃ​វិស័យ​ទេសចរណ៍​។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អេ អឹម ខេ ចាប់ដៃគូជាមួយ Khmum-eShop ផ្តល់បទពិសោធន៍អស្ចារ្យ ក្នុងវិស័យទីផ្សារអនឡាញ

ព័ត៌មាន
ថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានសហការជាមួយ Khmum-eShop ដែលជាទីផ្សារអនឡាញដ៏ធំមួយនៅកម្ពុជា ដើម្បីធ្វើឲ្យអ្នកនិយមទិញទំនិញ…

មហាសេដ្ឋីកសិកម្មឧកញ៉ា ម៉ុង ឫទ្ធី៖ ដូងប្រេងឆ្នាំនេះមានទីផ្សារល្អ និងទទួលបានទិន្នផលខ្ពស់

ព័ត៌មាន
មហាសេដ្ឋីកសិកម្មដែលមានកេរ្ដិ៍ឈ្មោះដ៏ល្បីល្បាញ ឯកឧត្តមឧកញ៉ា ម៉ុង ឫទ្ធី បានអះអាងប្រាប់ក្រុមការងារខេមបូណូមីសថា ទិន្នផលដូងប្រេងមានកើនឡើងគួរឲ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ