កំពូលមហាសេដ្ឋីចិន

ស្ថាបនិកក្រុមហ៊ុនមេ TikTok ក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេនៅក្នុងវិស័យអាជីវកម្មអ៊ីនធើណេតរបស់ប្រទេសចិន


ស្ថាបនិកក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់កម្មវិធី TikTok លោក ហ្ស៊ាង យីមីង (Zhang Yiming) ក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បិត្តច្រើនជាងគេបំផុតរបស់ប្រទេសចិននៅក្នុងវិស័យអាជីវកម្មអ៊ីនធើណេត ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធសរុបជាង ៥៩ ពាន់លានដុល្លារអាមេរិក។ លោកក៏បានជាប់ចំណាត់ថ្នាក់ទី ២០ ក្នុងចំណោមបុគ្គល ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក និងជាអ្នកមានបំផុតលំដាប់ទីពីរនៅក្នុងប្រទេសចិនផងដែរ។ នេះបើយោងតាមបញ្ជីមហាសេដ្ឋីរបស់ Forbes។
ស្ថាបនិកក្រុមហ៊ុនមេ TikTok ក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេនៅក្នុងវិស័យអាជីវកម្មអ៊ីនធើណេតរបស់ប្រទេសចិន
ដោយ

ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោក ហ្ស៊ា​ង យី​មីង ស្ថាបនិក​ក្រុមហ៊ុន Bytedance បាន​កើនឡើង​ជាង ៦៥% ចាប់តាំងពី​ខែមេសា ដែល​បាន​ធ្វើ​ឱ្យ​គាត់​ក្លាយជា​អ្នកមាន​ជាងគេ​ក្នុង​វិស័យ​អ៊ីនធឺណិត​។ ទន្ទឹម​នេះ គេ​ឃើញ​មាន​ស្ថាបនិក​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណេ​ត​ធំ​ៗ​ចំនួន​ពីរ​ទៀត​របស់​ប្រទេស​ចិន គឺ លោក ផូ​នី ម៉ា (Pony Ma) និង​លោក ជេ​ក ម៉ា (Jack Ma) បាន​ធ្លាក់​មក​ឈរ​នៅ​ពីក្រោយ លោក ហ្ស៊ា​ង យី​មីង​។ សូម​ជម្រាប​ថា ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោក ផូ​នី ម៉ា និង​លោក ជេ​ក ម៉ា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ចាប់តាំងពី​ប្រទេស​ចិន​បាន​ដាក់​ចេញ​នូវ បទ​ប្បញ្ញត្តិ​បង្ក្រាប​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា អ៊ី​ន​ធើ​ណិ​ត​ជុំវិញ​ការ​អនុវត្ត​អាជីវកម្ម​ប្រឆាំង​នឹង​ការ​ប្រកួតប្រជែង និង​សុវត្ថិភាព​ទិន្នន័យ​។

សូម​រំឭក​ថា ក្នុង​រយៈពេល ៦ ខែ​កន្លង​មកនេះ លោក ផូ​នី ម៉ា បាន​ខាតបង់​ប្រាក់​ជាង ១៥ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​បាន​ទាញ​ទម្លាក់​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​រូប​នេះ​ធ្លាក់​ចុះ​ជាង ២០% មក​នៅ​ត្រឹម​ជាង ៤៩​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ទ្រព្យសម្បត្តិ​របស់​លោក ជេ​ក ម៉ា​វិញ ក៏​បាន​ធ្លាក់​ចុះ​ជិត ៦ ពាន់​លាន​ដុល្លារ​ផង​ដែរ មក​នៅ​មក​ត្រឹម​ជាង ៤២ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ នេះ​បើ​តាម​ទិន្នន័យ​ពី​ទស្សន​វ​ដ្ដី Forbes​។

សូម​ជម្រាប​ថា មិនមែន​មាន​តែ​ក្រុមហ៊ុន​ពីរ​នេះ​ទេ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​បង្ក្រាប​ទាប់​ទង​នឹង​បទ​ប្បញ្ញត្តិ​ក្នុង​ប្រទេស​ចិន ក្នុង​នោះ ក្រុមហ៊ុន ByteDance ក៏​បាន​រង​ផល​ប៉ះពាល់​ផង​ដែរ​។ ជាក់ស្ដែង ចាប់តាំងពី​ចេញ​បទ​បញ្ញា​ត្តិ​នេះ​មក ក្រុមហ៊ុន​នេះ​បាន​កាត់​បន្ថយ​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​អប់រំ និង​ហិរញ្ញវត្ថុ​តាំងពី​ដើមឆ្នាំ​មក​ម្ល៉េះ ខណៈ​អាជីវកម្ម​ហ្គេ​ម​អន​ឡាញ និង​ជំនួញ​ពាណិជ្ជកម្ម​របស់​ខ្លួន​ក៏​មានការ​រង្គោះរង្គើ​នា​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ​។

ត្បិត​ថា លោក ហ្ស៊ា​ង យី​មីង ជា​ស្ថាបនិក​ក្នុង​ក្រុមហ៊ុន ByteDance និង​ជា​មហាសេដ្ឋី​ក្នុង​វិស័យ​អ៊ី​ន​ធើ​ណេ​ត​ក៏​ពិតមែន ប៉ុន្ដែ​បើ​តាម​លិខិត​ផ្ទៃក្នុង​មួយ ដែល​ចេញ​កាលពី​ខែឧសភា​បានឱ្យ​ដឹង​ថា លោក​នឹង​ចុះ​ចេញពី​តំណែង​ជា នាយក​ប្រតិបត្តិ របស់​ក្រុមហ៊ុន ByteDance នៅ​ចុងឆ្នាំ ២០២១​នេះ​ហើយ​៕

© 2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជីវកម្មរោងភាពយន្ដប្រឈមនឹងការក្ស័យធនកាន់តែខ្លាំង ខណៈម្ចាស់អាជីវកម្មស្នើឱ្យរាជរដ្ឋាភិបាលបើករោងភាពយន្តឡើងវិញ

ព័ត៌មាន
រយៈពេលជិត ១ឆ្នាំមកហើយ ដែលបណ្ដារោងភាពយន្ដ ឬរោងកុនទាំងអស់ ក្នុងប្រទេសកម្ពុជា បានប៉ះពាល់ដែលឈានដល់ការផ្អាកសកម្មភាពអាជីវកម្មរបស់ខ្លួន ព្រោះត…

ឥណ្ឌាចាក់វ៉ាក់សាំងបាន ១ពាន់លានដូសហើយ និងក្លាយជាប្រទេសទី២ ដែលមានការចាក់វ៉ាក់សាំងបានច្រើនជាងគេក្នុងពិភពលោក

ព័ត៌មាន
ប្រទេសឥណ្ឌាបានអបអរសាទរនូវភាពជោគជ័យមួយរបស់ខ្លួនក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩។ ជោគជ័យ គឺនៅត្រង់ថា ឥណ្ឌាសម្រេចបានការចាក់វ៉ាក់សាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ