ប្រទេសចិនបានប្រកាសពីការបិទខ្ទប់ទីក្រុងសៀងហៃ

ប្រទេសចិនបានប្រកាសពីការបិទខ្ទប់ទីក្រុងសៀងហៃ ដោយសារកូវីដ១៩ផ្ទុះរាលដាលខ្លាំង


ប្រទេសចិនបានប្រកាសពីការបិទខ្ទប់ទីក្រុងសៀងហៃ ដែលជាទីក្រុងធំបំផុតមួយរបស់ខ្លួនជាលើកដំបូង ចាប់តាំងពីការផ្ទុះឡើងនៃកូវីដ ១៩ ជាងពីរឆ្នាំមកនេះ។ ទីក្រុងសៀងហៃ ដែលគេស្គាល់ថា ជាមជ្ឈមមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់របស់ចិននោះ នឹងត្រូវបិទជាពីរដំណាក់កាលក្នុងរយៈពេល ៩ ថ្ងៃ ខណៈដែលអាជ្ញាធរចិនអនុវត្តការធ្វើតេស្តរក កូវីដ ១៩ លើប្រជាជន ក្រោយពេលដែលមេរោគរាតត្បាតនេះ បានលុកលុយកាន់តែខ្លាំងឡើងៗនៅក្នុងទីក្រុងនេះ។
ប្រទេសចិនបានប្រកាសពីការបិទខ្ទប់ទីក្រុងសៀងហៃ ដោយសារកូវីដ១៩ផ្ទុះរាលដាលខ្លាំង

 ការ​បិទ​ខ្ទប់​នេះ ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សកម្មភាព​រោងចក្រ​ឧស្សាហកម្ម​នៅ​ទីក្រុង​សៀង​ហៃ​ផង​ដែរ តួយ៉ាង រោងចក្រ​ចំនួន​៤​កន្លែង​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក Tesla ក៏​ត្រូវ​បាន​ផ្អាក​ដំណើរការ​ផលិត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​នៅ​ថ្ងៃនេះ​។ 

ទីក្រុង​សៀង​ហៃ គឺជា មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​សំខាន់​មួយ​របស់​ចិន បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​រលក​ថ្មី​នៃ​ការ​ឆ្លង​មេរោគ​កូ​វីត ១៩ អស់​រយៈពេល​ជិត​មួយ​ខែ​មក​ហើយ បើ​ទោះបីជា​ចំនួន​ករណី​មិន​ខ្ពស់​ដូច​បណ្ដា​ទីក្រុង​នៅ​តាម​ប្រទេស​ផ្សេង​ៗ​ទៀត​ក្ដី​។ កន្លង​មក អាជ្ញាធរ​ចិន​បាន​គ្រប់គ្រង ព្យាយាម​មិន​បិទ​ទីក្រុង​ដែល​មាន​ប្រជាជន​ប្រហែល ២៥ លាន​នាក់ ដើម្បី​ជៀសវាង​ការ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មាន​អ​ស្ថិរភាព​។

ក៏​ប៉ុន្តែ​បន្ទាប់​ពី​ទីក្រុង​សៀង​ហៃ​បាន​កត់ត្រា​ចំនួន​ករណី​ឆ្លង​ខ្ពស់​បំផុត​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ មាន​ប្រមាណ​ជាង ៤ ពាន់ នាក់ អាជ្ញាធរ​បាន​សម្រេចចិត្ត​ផ្លាស់​ប្តូរ​វិធីសាស្ត្រ​គ្រប់គ្រង​ភ្លាម ដោយ​បាន​ប្រកាស​ពី​វិធានការ​បិទ​ទីក្រុង​សៀង​ហៃ ជា​ពីរ​ដំណាក់កាល ដោយ​ផ្នែក​ខាងកើត​នៃ​ទីក្រុង​ស្ថិត​នៅ​ក្រោម​ការ​រឹត​បន្តឹង​ចាប់ពី​ថ្ងៃ​ទី ២៨ ខែមីនា ដល់​ថ្ងៃ​ទី ១ ខែមេសា និង​ផ្នែក​ខាងលិច​នឹង​ចាប់ផ្ដើម​បិទ​ខ្ទប់​ចាប់ពី​ថ្ងៃ​ទី ១ ដល់ ៥ ខែមេសា​។

ទន្ទឹម​នឹង​នេះ អាជ្ញាធរ​បាន​និយាយ​ថា ការ​ដឹក​ជញ្ជូន​សាធារណៈ​នឹង​ត្រូវ​ផ្អាក ហើយ​ក្រុមហ៊ុន និង​រោងចក្រ​ត្រូវ​តែ​បញ្ឈប់​ប្រតិបត្តិការ ឬ​ធ្វើការ​ពី​ចម្ងាយ​។ 

ទោះបីជា​យ៉ាងណា​ក្តី រហូត​មក​ដល់​ពេល​នេះ ក្រុម​មន្ត្រី​បាន​និយាយ​ថា កំពង់​ផែ និង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ភាគ​ខាងកើត​របស់​ចិន​មួយ​នេះ ត្រូវ​តែ​បន្ត​ដំណើរការ​ដើម្បី​នៃ​សេដ្ឋកិច្ច​។ 

គួរ​កត់​សម្គាល់ថា រដ្ឋធានី​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន និង​តាម​ការ​គណនា​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ទីក្រុង​សៀង​ហៃ ជាទី​ក្រុង​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​ឥឡូវនេះ គឺជា​តំបន់​មួយ​ដែល​រង​គ្រោះ​ខ្លាំង​បំផុត ដោយសារ​ការ​រីក​រាលដាល​នៃ កូ​វីត ១៩ ហើយ​សម្រេចចិត្ត​បិទ​ខ្ព​ប់​រយៈពេល ២ ស​ប្តា​ហ៍​។

អ្នកស្រុក​រាប់​លាន​នាក់​នៅ​ក្នុង​ទីក្រុង​ផ្សេង​ទៀត​របស់​ចិន​ក៏​ស្ថិត​នៅ​ក្នុង​គោលដៅ​បិទ​ខ្ទប់​ផង​ដែរ ដោយសារ​ការ​កើន​នៃ​ករណី​ឆ្លង​នៅ​ក្នុង​ប្រទេស​ចិន ស្រប​ជាមួយ យុទ្ធសាស្ត្រ គោលនយោបាយ គ្មាន​កូ​វី​ដ​របស់​ប្រទេស​ចិន ដែល​តែង​ចាត់វិធានការ​រឹត​បន្តឹង​យ៉ាង​ខ្លាំងក្លា ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​ណាមួយ​នៃ​ជំងឺ​កូ​វី​ដ​១៩​។ 

យ៉ាងណាមិញ ការ​បិទ​ខ្ទប់​ទីក្រុង​សៀង​ហៃ​របស់​ចិន​នេះ វា​ក៏​បាន​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​សកម្មភាព​ឧស្សាហកម្ម​ក្នុង​ទីក្រុង​ដែល​ជា​សរសៃឈាម​សេដ្ឋកិច្ច​របស់​ចិន​មួយ​នេះ​ផង​ដែរ​។ ជាក់ស្ដែង ក្រុមហ៊ុន​ផលិត​រថយន្ដ​អគ្គិសនី​របស់​អា​មេ​រិ​ក Tesla ក៏​បាន​ផ្អាក​ការ​ផលិត​នៅ​ក្នុង​រោងចក្រ​របស់​ខ្លួន​នៅ​សៀង​ហៃ​សម្រាប់​រយៈពេល ៤ ថ្ងៃ​ផង​ដែរ ដើម្បី​អនុវត្ត​តាម​ការ​ទប់ស្កាត់ កូ​វី​ដ​១៩ ដែល​អាជ្ញាធរ​បាន​ដាក់​ចេញ​។

ក្រុមហ៊ុន​ផលិត​រថយន្ត​អា​មេ​រិ​ក Tesla កំពុង​ផ្អាក​ការ​ផលិត​នៅ​រោងចក្រ​សៀង​ហៃ​របស់​ខ្លួន បន្ទាប់​ពី​ទីក្រុង​បាន​ប្រកាស​កាលពី​យប់​ថ្ងៃអាទិត្យ​ថា នឹង​បិទ​ទីក្រុង​ជា​ពីរ​ដំណាក់កាល ដើម្បី​ធ្វើ​តេ​ស្តិ៍​ទ្រង់ទ្រាយ​ធំ​សម្រាប់​ការ​រក​មេរោគ កូ​វី​ដ ១៩ ខណៈ​រោងចក្រ Tesla ស្ថិត​នៅ​ក្នុង ផ្នែក​មួយ​នៃ​ដំណាក់កាល​បិទទ្វារ​ដំបូង​របស់​ទីក្រុង​សៀង​ហៃ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា នៅ​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ ប្រទេស​ចិន​មាន​ករណី​ថ្មី​កូ​វី​ដ​១៩​ប្រចាំ​ថ្ងៃ ជា​មធ្យម​ជាង​១​ពាន់​នាក់ នាំ​ឲ្យ​ករណី​ឆ្លង​សរុប​បាន​កើន​ដល់​ជាង ១៤​ម៉ឺន​នាក់​ហើយ​គិត​មក​ទល់​ពេល​នេះ ខណៈ​អ្នក​ស្លាប់​សរុប​មាន​ជាង​៤​ពាន់​៦​យ​នាក់​៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដឹកនាំយោធាមីយ៉ាន់ម៉ាប្រកាសបិទផ្លូវចរចា និងសច្ចាតាមកំទេចក្រុមប្រឆាំងឲ្យអស់

ព័ត៌មាន
មេដឹកនាំកំពូលនៃរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយមីន អ៊ុងឡាំង បាននិយាយច្បាស់ៗ ថា យោធាមីយ៉ាន់ម៉ានឹងមិនធ្វើការចរចាជាមួយក្រុមប្រឆាំងឡើយ ហើ…

កម្ពុជាអាចជួបប្រទះ ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៣០មីនាដល់ថ្ងៃទី៥ខែមេសាខាងមុខនេះ

ព័ត៌មាន
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ដោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ