
នៅក្នុងសន្និសីទសារព័ត៌មាន ស្តីអំពី អាថ៌កំបាំងនៅពីក្រោយខុនដូ ឌឹ ផ្លរ៉ា ស្វីត នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ លោក គឹម ឧត្តមខេមរា ប្រធានផ្នែកលក់នៃគម្រោង ខុនដូ ឌឹ ផ្លរ៉ា ស្វីត បានបញ្ជាក់អំពីមុខងារសំខាន់ៗ និងមូលហេតុចម្បងមួយចំនួន ដែលអតិថិជនគួរជ្រើសរើសខុនដូ ឌឹ ផ្លរ៉ា ស្វីត។

បើតាមលោក ឧត្តមខេមរា ខុនដូ ឌឹ ផ្លរ៉ា ស្វីត ជាគម្រោងខុនដូ បែបប្រណីតមួយ ដែលមានទីតាំងស្ថិតនៅចំកណ្តាលតំបន់បឹងកេងកេងទី១ ដែលជាតំបន់មានសេដ្ឋកិច្ចល្អដាច់គេក្នុងរាជធានីភ្នំពេញ និងជាតំបន់មួយដែលអាចគយគន់ទេសភាពនៅក្នុងទីក្រុងភ្នំពេញបានគ្រប់តំបន់ ជាមួយខ្យល់អាកាសស្រស់ស្រាយពីលើអាកាស រួមជាមួយប្រព័ន្ធការពារសន្តិសុខពិសេស និងមានចំណតរថយន្តក្រោមដីដែលមានភាពធំទូលំទូលាយផងដែរ។

ជាមួយគ្នានេះ នៅជាន់ទី៧ នៃខុនដូ ឌឹ ផ្លរ៉ា ស្វីត មានកន្លែងស្អាតៗជាច្រើន ដែលផ្សាភ្ជាប់ជាមួយការរស់នៅរបស់អតិថិជន ដូចជាអាងហែលទឹក ក្លឹបហាត់ប្រាណ និងបន្ទប់សម្រាប់ក្មេងលេងជាដើម។ ជាងនេះទៅទៀត នៅជាន់ទី៣៦ គឺមានបន្ទប់ប្រជុំធំទូលាយ ដែលអតិថិជនអាចធ្វើការរៀបចំកម្មវិធីជួបជុំផ្សេងៗបានផងដែរ។ អ្វីកាន់តែពិសេសទៅទៀតនោះ នៅជាន់ទី៣៨ ដែលជាជាន់កំពូលនោះ មានរួមទៅដោយ បន្ទប់ញ៉ាំតែ និង ស្កាយបា ផងដែរ។

ចំណុចពិសេសទាំងនេះហើយ ទើបធ្វើឲ្យក្រុមហ៊ុន ឌឹ ផ្លរ៉ា ជឿជាក់ថា គម្រោងខុនដូរបស់ខ្លួន គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលចង់បានខុនដូនៅកណ្ដាលក្រុង។
លោក គឹម ឧត្តមខេមរា បញ្ជាក់បន្ថែមទៀតថា ខុនដូ ឌឹ ផ្លរ៉ា ស្វីត មិនត្រឹមតែជា ខុនដូដែលមានលក្ខណៈទំនើបប៉ុណ្ណោះ នៅក្នុងនោះ ក៏មានសណ្ឋាគារលំដាប់ផ្កាយប្រាំ MERCURE ដែលមានកម្ពស់រហូតដល់ ១១៨ ម៉ែត្រ ស្ថិតនៅជាប់ពីក្រោយខុនដូឌឹ ផ្លរ៉ា ស្វីត ផងដែរ។

សូមបញ្ជាក់ថា ខុនដូ ឌឹ ផ្លរ៉ា ស្វីត មានកម្ពស់ ៣៨ជាន់ ដោយមានប្រភេទមួយបន្ទប់ ឬហៅថា បន្ទប់ស្ទូឌីយ៉ូ និងប្រភេទពីរបន្ទប់ ដែលមានទំហំចាប់ពី ៣៥ ម៉ែត្រការ៉េ ដល់១៥៨ ម៉ែត្រការ៉េ ជាមួយតម្លៃពិសេសចាប់ពីជាង ៧ម៉ឺនដុល្លារឡើងទៅតែប៉ុណ្ណោះ ។ យ៉ាងណាមិញ នៅក្នុងឱកាសប្រូម៉ូសិនពិសេសសម្រាប់ខែកក្កដានេះ គឺមានការបញ្ចុះតម្លៃរហូតដល់ ១៨% ព្រមជាមួយការផ្តល់ជូនគ្រឿងសង្ហារឹមពេញបន្ទប់ នឹងបន្ទប់បំពាក់ទៅដោយ Smart Home ថែមទៀតផង៕